ការទទួលបានដោយឥតលក្ខខណ្ឌ
យើងស័ក្ដិសមនឹងទទួលបានការស្រលាញ់ពីមនុស្សម្នាក់ដែលស្រលាញ់យើងរាល់ថ្ងៃ គ្រប់ពេល មិនថាពេលយើងទើបតែភ្ញាក់ពីគេងមិនទាន់លុបមុខ មិនថាយើងមកពីហត់ខ្លួនប្រឡាក់ញើស មិនថាយើងកំពុងស្ថិតនៅក្នុងស្ថានភាពដែលពិបាកទទួលយកបែបណាក៏គេនៅតែស្រលាញ់យើង។
យើងគួរតែរកបានមនុស្សម្នាក់ដែលលើកទឹកចិត្តយើងពេលយើងបាក់ទឹកចិត្ត គាំទ្រយើងពេលយើងចង់ឈានដើរទៅរកគោលដៅ ជឿលើយើងនៅពេលដែលគ្មាននរណាម្នាក់ជឿ គោរពនឹងផ្ដល់តម្លៃចំពោះយើងគ្រប់កាលៈទេសៈ។ យើងគួរតែទទួលបានការស្រលាញ់ដែលគ្មានលក្ខខណ្ឌ ការគោរពដែលមិនបាច់ត្រូវសំដែងឡើង ការឲ្យតម្លៃដែលមិនចាំបាច់ទាមទារ ស្នាមញញឹមដែលមិនចាំបាច់មានរឿងសប្បាយចិត្ត ការស្រលាញ់ដែលមិនចាំបាច់កែប្រែខ្លួនឯងដើម្បីទទួលបានវា។
នោះជាស្នេហាពិត ហើយគ្រប់គ្នាប្រាថ្នា ប៉ុន្ដែប្រសិនបើយើងមិនអាចធ្វើខ្លួនជាមនុស្សម្នាក់ដូចអ្វីដែលយើងចង់បានទេ មួយជីវិតនេះយើងនឹងមិនអាចរកបាមនុស្សបែបនោះឡើយ៕https://youtu.be/6Ig_uYOc-0o

