ប្រវត្តិដ៏សែ​នកម្សត់តស៊ូរបស់ ម្ចាស់ហាងមាន់បំពង ដ៏ល្បីល្បាញពាសពេញពិភពលោក

S
senghout
ប្រវត្តិដ៏សែ​នកម្សត់តស៊ូរបស់ ម្ចាស់ហាងមាន់បំពង ដ៏ល្បីល្បាញពាសពេញពិភពលោកលោក Colonel Harland sanders កើតនៅថ្ងៃទី ០៩ កញ្ញា ១៨៩០ នៅទីក្រុងហឺលីវីល រដ្ធហេនទីណា សហរដ្ធអាមេរិចដោយសារលោកបាត់បង់ឪពុកនៅអាយុ៩ឆ្នាំហើយម្ដាយរបស់លោកទទួលបន្ទុកចិញ្ចឹមគ្រួសារតែម្នាក់ឯងគាត់ក៏សំរេចចិត្តចេញពីផ្ទះទៅរកប្រាក់ចិញ្ចឹមគ្រួសារ។ ចំណែកឯលោកsanders នៅមើលប្អូនៗនៅផ្ទះរហូតដល់អាយុ៧ឆ្នាំ។គាត់ចេះធ្វើម្ហូបស្ទើរគ្រប់មុខទាំងអស់ ហើយនៅពេលលោកមានអាយុ១០ឆ្នាំគាត់ក៏ចាកចេញពីផ្ទះទៅជួយធ្វើការងារម្តាយរបស់គាត់ តែមិនយូរប៉ុន្មានម្តាយរបស់លោកក៏រៀបការប្តីថ្មី តែលោកហាក់ដូចជាមិនមានការពេញចិត្តនិងឪពុកចុងរបស់លោកសោះ ដែលធ្វើអោយមានភាពល្អក់កករនិងគ្នារហូតឈប់រៀននៅថ្នាក់ទី៧ហើយលោកសំរេចចិត្តចាកចេញពផ្ទះតែម្មាក់ឯង។ប្រវត្តិការបរាជ័យក្នុងការងារនិងជីវិតតស៊ូដែលនាំមកនូវភាពជោគជ័យរបស់លោក Colonel Harland sanders ម្ចាស់ហាងភ្លៅមាន់បំពងkfc៖នៅអាយុ១៤គាត់បានចាប់យកការងារជាអ្នករត់រទេះសេះហើយបានផ្លាស់ទៅរដ្ធទីពីណាធ្វើចំការអស់រយៈពេលឆ្នាំទៀត។ នៅអាយុ១៦ឆ្នាំគាត់បានបន្លំថ្ងៃខែឆ្នាំកំណើតដើម្បីបំពេញបែបបទធ្វើជាអ្នករត់រទេះសេះនៅប្រទេសគុយបា ហើយនៅអាយុ១៩ឆ្នាំគាត់ចូលធ្វើការនៅកន្លែងផ្លូវដែកក៏បានជួបជាមួយកញ្ញសេហ្វី មិនយូរប៉ុន្មានគាត់ក៏បានរៀបការនិងគ្នាហើយទទួលបានកូន៣នាក់ស្រី២ប្រុស១តែជាអកុសលកូនប្រុសតែ១របស់គាត់បានស្លាប់បាត់បង់ជីវិត។គាត់បានផ្លាស់ការងារទៅកន្លែងផ្លូវដែកដដែលតែបានឈប់ទៅវិញដោយមានជំលោះជាមួយមិត្តរួមការងារក្រោយមកប្រពន្ធរបស់គាត់បានចាកចេញពីគាត់នៅអាយុ២០ឆ្នាំហើយគាត់បានទៅរស់នៅជាមួយឪពុកម្តាយក្មេកជាមួយកូនស្រី២នាក់។ ក្រោយបាត់បង់ការងារអស់ជំនាញច្បាប់តិចតួចយកមកប្រកបមុខរបររកស៊ីតែត្រូវបាត់បង់ទៅវិញដោយសារមានជំលោះជាមួយអតិថិជនបន្ទាប់មក។គាត់បានសំរេចចិត្តទៅនៅជាមួយម្តាយបង្កើតរបស់គាត់ដោយចូលធ្វើការងារនៅកន្លែងផ្លូវដែកដដែលផ្នែកធានារ៉ាប់រងអាយុជីវិតតែមិនបានយូរប៉ុន្មានក៏ត្រូវគេបណ្តេញចេញ។ នៅអាយុ៣០គាត់ទទួលបានជោជ័យដោយការជួលសាឡាងតែក្នុងរយៈពេល៣ឆ្នាំហើយគាត់បានលក់ភាគហ៊ុនទាំងអស់បាន២២០០០ដុល្លារដើម្បីយកលុយមកបង្កើតក្រុមហ៊ុនផលិតតែជាអកុសលខាតដើមខាតចុងអស់ទៀត។នៅឆ្នាំ១៩៣០ត្រូវបានស្ថានីន៍ប្រេងឈ្មោះសែលបានផ្តល់ស្ថានីន៍ប្រេង ជួលដោយមិនគិតថ្លៃរួចគាត់ចាប់ផ្តើមលក់អាហារហើយគាត់ចាប់ផ្តើមល្បីឈ្មោះបន្តិចម្តងៗស្ទើរតែពេញរដ្ធkentucky។ក្នុងឆ្នាំ១៩៤៧គាត់បានលែងលះប្រពន្ធដើមរបស់ជាផ្លូវការហើយបានរៀបការជាមូយអ្នកស្រីខ្លាមេលានៅឆ្នាំ១៩៤៩។ ក្នុងឆ្នាំ១៩៥២ហាងរបស់លោកកាន់តែមានប្រជាប្រិយភាពខ្លាំងដែលគេអោយឈ្មោះថាkfc ប៉ុន្មានឆ្នាំក្រោយមកលោកជួបរឿងមួយទៀតដោយការលក់មានការថយចុះកំហុកដែលតំរូវអោយលោកលក់ទ្រព្យសម្បត្តិដើម្បីសងបំណុល។នៅអាយុ៦៥ឆ្នាំគាត់ដាច់លុយខ្លាំងរហូតធ្វើការជាសន្តិសុខបាន១ខែ១០៥ដុល្លារពេលនោះគាត់បានសំរេចចិត្តលក់រូបមន្តមាន់បំពងអោយភោជនីយដ្ធានដទៃទៀត។៤ឆ្នាំក្រោយមានការរីកចំរើនខ្លាំងរហូតធ្វើអោយគាត់សល់លុយដល់ទៅ៣.៥លានដុល្លារ។ នៅឆ្នាំ១៩៨០ Harland sanders បានស្លាប់នៅអាយុ៩០ឆ្នាំដោយជំងឺមហារីកគ្រាប់ឈាម។![SmartSelect_20181005-213357_Photos.jpg](https://serey.io/imageupload_data/68619a1e071c02bb1168331fb3ceb43caa7a66ed)

Comments