កំលាំងចិត្ត
ដើម្បីមានរាងកាយរឹងមាំត្រូវហាត់ប្រាណ ។
ដើម្បីអោយខ្លួនប្រាណស្អាតត្រូវងូតទឹកជារៀងរាល់ថ្ងៃ ។
ដើម្បីអោយជីវិតជោគជ័យត្រូវដុះខាត់ចិត្តខ្លួនឯងជាប្រចាំ បើយើងមិនដែលដុះខាតវាទេ សូមព្យាយាមដុះខាតចាប់ពីពេលនេះទៅ ព្រោះកំអែលនៅក្នុងចិត្តរបស់យើង មិនដែលមានអ្នកណាជួយដុះខាតអោយយើងនោះទេ ដូច្នេះទើបពេលដែលយើងធ្វើអ្វីក៏ដោយតែងតែស្រពិចស្រពិល រឺគ្មានកំលាំងចិត្តគ្រប់គ្រាន់ក្នុងការធ្វើវា ។
យ៉ាងណាមិញបើអ្នកមានតែភាពជោគជ័យក្នុងការងារ តែអ្នកមិនមានអត្តចរិកថ្លៃថ្នូរនោះ អ្នកនឹងនៅតែមិនមានភាពជោគជ័យនៅក្នុងការទំនាក់ទំនងនោះដែរ ដូច្នេះបើសិនជាអ្នកចង់ផ្លាស់ប្តូរខ្លួនឯង អ្នកត្រូវចំណាយពេលក្នុងការដុះខាតផ្នត់គំនិត អត្តចរិកអ្នកជាប្រចាំទើបអាចទៅរួច ។

