ស្នេហាមិនមែនសុទ្ធតែផ្តល់យើង សុភមង្គល

S
senghout
![FB_IMG_1539008082341.jpg](https://serey.io/imageupload_data/36b31da796730d30ea6d0ca4cb1cc89ff4ca9e5d)ស្នេហាមិនមែនសុទ្ធតែផ្ដល់យើងនូវសុភមង្គលនៅទីបញ្ចប់នោះទេ។ ជួនកាល អ្នកស្រឡាញ់មនុស្សម្នាក់ដោយងងឹតងងល់ តែពេលបានរួមរស់ជាមួយគ្នា បែរជាអ្នកនោះមិនអាចផ្ដល់នូវភាពផ្អែមល្ហែមដល់អ្នក ដូចតែអ្នកប្រាថ្នាចង់បាននោះទេ។ អ្នកមានបំណងប្រាថ្នានិងផែនការរួមរស់ជាមួយអ្នកនោះ តែក្នុងជីវភាពពិត វាមានបញ្ហាជាច្រើន ដែលកើតឡើងផ្ទុយពីការរំពឹងរបស់អ្នក។ អ្នកចង់ជួបមនុស្សដែលអ្នកស្រឡាញ់ តែនៅពេលដែលអ្នកបានរួមរស់ហើយ ភាពផ្អែមល្ហែមមានតែមួយរយៈពេលដ៏ខ្លី បន្ទាប់មកបញ្ហាជាច្រើនបានកើតឡើងបន្តបន្ទាប់ រហូតដល់ភាពផ្អែមល្ហែមនោះបានរលាយបាត់អស់ ហើយសល់នូវភាពល្វីងជូរចត់ទៅវិញ ពេលនោះហើយដែលវាប្រាប់អ្នកថា នេះមិនមែនជាស្នេហាពិតទេ!

Comments

wondercury
ប្រហែលជាត្រូវពឹងលើសំពាយបុណ្យហើយមើលទៅ ។