ssd អាមេរិកជាកំណត់ត្រាពិភពលោកដំបូងគេ ផ្ទុក ១០០ TB

S
sathya
![ab.jpg](https://serey.io/imageupload_data/8d5bc8baeb2862e22a8192e5f756696fd2c396d1) មិនយូរប៉ុន្មានបន្ទាប់ពីក្រុមហ៊ុន​ Samsung បញ្ចេញ SSD ទំហំ ៣០TB (តេរ៉ាបៃយ៍) រួចមក ក្រុមហ៊ុនគូប្រជែង Nimbus Data របស់អាមេរិក បានបញ្ចេញផលិតផលអង្គផ្ទុកទិន្នន័យ SSD ថ្មីរបស់ខ្លួនដែលមានទំហំរហូតដល់ទៅ ១០០TB មកបំបែកកំណត់ត្រាពិភពលោក។ ExaDrive DC100 ត្រូវបានបំពាក់មេម៉ូរី Flash 3D ទំហំ ១០០TB ប្រើប្រាស់ខ្សែ SATA 3.5-inch ដើម្បីចម្លងទិន្នន័យចេញ/ចូល ក្នុងល្បឿន ៥០០MB/វិនាទី ផលិតឡើងសម្រាប់បំពាក់លើម៉ាស៊ីនកុំព្យូទ័រមេ ដែលត្រូវការទំហំផ្ទុកទិន្នន័យធំមហិមាជាអាទិភាព។ ប្រសិនបើគិតសម្រាប់ប្រើលើកុំព្យូទ័រក្នុងផ្ទះវិញ គឺវាអាចរក្សាបទចម្រៀងរហូតដល់ទៅ ២ លានបទ បើក្នុងមួយបទៗមានទំហំ ៥ MB។​ ប៉ុន្តែ បើនិយាយពីតម្លៃវិញ លោកអ្នកប្រហែលជានឹងមិនយកវាមកប្រើសម្រាប់ផ្ទុកឯកសារកម្សាន្តផ្ទាល់ខ្លួនដូច្នោះទេ។ អង្គផ្ទុកទិន្នន័យធំបំផុតក្នុងពិភពលោកនេះ នឹងចែកចាយលក់លើទីផ្សារនារដូវក្តៅខាងមុខ ហើយវានឹងមានតម្លៃប្រហាក់ប្រហែលនឹង SSD ដទៃ គិតតាមទំហំក្នុងមួយ TB។ ពោលគឺ វាអាចនឹងមានតម្លៃរាប់ពាន់ដុល្លារឯណោះ៕ ប្រភពៈ https://www.postnews.com.kh/tech/321595

Comments