តើកម្មវិធីផ្សព្វផ្សាយ serey.io ខ្ញុំយល់ដឹងពីអ្វីខ្លះ?

- កាក់serey ជាប្រភេទកាក់អេឡិចត្រូនិក ដែលបានបង្កើតដោយកូនខ្មែរ ។ ការទទួលបានកាក់គឺតាមរយៈការ vote លើអត្ថបទ ដែលខ្ញុំ post ដោយមិនយកស្នាដៃ អ្នកដទៃ ធ្វើជាស្នាដៃរបស់ខ្លួន ។ ខ្ញុំក៏បានព្យាយាមសិក្សាដោយខ្លួនឯងផងដែរ អំពីការរកកាក់តាមរយៈ កម្មវិធីមួយនេះ តែអ្វីដែលខ្ញុំនៅមិនទាន់យល់នោះគឺ តួនាទីរបស់ ភាសាទិកនិកមួយ ដែលខ្ញុំត្រូវតែស្វែងយល់អោយបានច្បាស់ តាមរយៈ ការcomments ពន្យល់ណែនាំរបស់មិត្តៗ ក៏ដូចក្រុមការងារដែលគ្រប់គ្រងកម្មវិធីមួយនេះផ្ទាល់ផងដែរ។
ខាងក្រោមនេះ ជាបញ្ហាដែលខ្ញុំសូមមិត្តមេត្តា ជួយជាការយល់ដឹងបន្ថែម៖
- ភាពខុសគ្នានៃពាក្យ SEREY និង SEREY POWER ?

- អ្វីជា POWER UP / POWER DOWN?


- អ្វីជា Stolen Account Recovery?
- អ្វីជា Vote for Witnesses?
- ការទិញលក់ កាក់ serey ត្រូវដំណើរការបែបណា?
ខ្ញុំជឿជាក់ថាមានបងប្អូនមួយចំនួន ដែលថ្មីក្នុងការស្វែងរកកាក់ តាមរយៈកម្មវិធី serey.io នឹងត្រូវការបំណកស្រាយរបស់មិត្តៗដែលទទួលបានជោគជ័យ និងក៏ដូចក្រុមការងារនៃបណ្ដាយ serey នេះផងដែរ ។
ជាគោលបំណងចម្បង ខ្ញុំសូមស្នើក្រុមការងារ serey បង្កើតកម្មវិធីសិក្សាមួយ ក្នុង website serey.io ផ្ទាល់ ដើម្បីអោយអ្នកដែលមានបំណងចង់ស្វែងរកកាក់ serey បានទទួលចំណេះដឹង និងជ្រួតជ្រាប អំពីការរកចំណូលបានតាមរយៈកម្មវិធីនេះ។
ខ្ញុំសូមអរគុណចំពោះមិត្តៗ និងក្រុមការងារ serey ចំពោះរាល់ comments ទាំងវិជ្ជមាន និងអវិជ្ជមាន ដើម្បីភាពរីកចំរើនដល់ សមាជិកserey ទាំងអស់គ្នា ៕

