កូនខ្មែរតារាទើបរះម្នាក់ មុខដូច SALENA GOMEZ បេះដាក់

S
sathya
![w.jpg](https://serey.io/imageupload_data/6f2f9cc5e3dd2196276ec75266854535e10673ea) តារាសម្ដែងទើបរះកញ្ញា យូណា ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ដល់ប្រិយមិត្តប្រៀបប្រដូចទៅនឹង Selena Gomez កំ​ពូល​តារា​​ចម្រៀង​​​អន្តរជាតិ។ អ្នកសិល្បៈមួយចំនួននាំយល់ច្រឡំថាលើ យូណា នៅក្នុងការសម្ដែង MV ថ្មីបទ “ប្អូនCrush” ជាមួយប្រុស ខួច ដែលជាសំនៀង​របស់​កញ្ញា​ ឈីង ឈីង។ ក្នុងភ្លាមៗ​នោះក៏ធ្វើឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ទស្សនិកជន សូម្បីតែអ្នកសិល្បៈមួយ​ចំនួន​​មាន​ភាព​ភ្ញាក់​ផ្អើល​ថា យូ​ណា ​ជា​ Selena Gomez ដែរ ដោយសារតែ​​អ្នកទាំងពីរ​មាន​ទម្រង់មុខ​ស្រដៀងគ្នាតែម្តង ។ ![ww.jpg](https://serey.io/imageupload_data/7b198881c5adc8742359f32dfe16a192f42e4272) យោងតាមលោក ផន ចាន់ណា ជាអ្នកដឹកនាំសម្ដែងនៅផលិតកម្មP បានឲ្យដឹងថាកញ្ញា យូណា ជាកូនខ្មែរសុទ្ធសាធ មិន​មែន​ជា​កូន​​កាត់​​អ្វី​នោះ​ទេ។ ត្បិតមិនធ្លាប់ចូលប្រឡូកសិល្បៈពីមុនមកក្ដី តែដោយសារនាង មានសមត្ថភាព​និងទេពកោស​ល្យ​​សម្ដែង​បាន​ល្អ ទើបលោក​ឲ្យស្រីស្អាតដែលមហាជន​មួយចំនួន​យល់ច្រឡំថាជា Selena Gomez មកសម្ដែងក្នុងបទចម្រៀងថ្មីនេះ៕ ![wwww.jpg](https://serey.io/imageupload_data/a813cbc6c08a93b0d02e8d3adf12e4da07d16dd8) ចំលងចេញ៖ https://www.poraman.com/content/entertainment/local+924

Comments

wondercury
អាចកែអោយដូចទេដឹងបង