មូលហេតុមួយ ដែលលោក Jack Ma សម្រេចចេញពី Alibaba

លោក Jack Ma ឆ្នាំនេះចូលវ័យ ៥៤ ឆ្ឆ្នាំហើយ ។ ក្រុមហ៊ុនAlibaba ដែលលោកបានបានបង្កើត និងទទួលបានជោគជ័យរហូតរកចំណូលបានរាប់រយលានដុល្លាក្នុងមួយថ្ងៃ បានចេញប្រកាសជាផ្លូវការអំពីការលាលែងដំណែងរបស់អគ្គនាយកគឺលោក Jack Ma នៅ ថ្ងៃទី១០ ខែកញ្ញា ២០១៨ ខាងនេះ។

ចុះមូលហេតុអ្វីបានគាត់សម្រេចចិត្តដូច្នេះ? ហើយអ្នកបន្តវេននោះជាអ្នកណា មានសមត្ថភាពប៉ុណ្ណា?
ដោយលាតត្រដាងតាមរយ:បទសម្ភាសន៍មួយរបស់ទូរទស្សន៍ Bloomberg TV ( an American-based international cable and satellite business news television channel មានទីតាំងធំៗនៅ ក្រុងញូយ៉ក, ក្រុងឡុង និងនៅហុងកុង ) កាលពីពេលកន្លងទៅ លោក Jack Ma បាននិយាយថា ៖ "ខ្ញុំគិតថាថ្ងៃណាមួយ ហើយក៏ឆាប់ៗដែរ ខ្ញុំនឹងត្រលប់ទៅធ្វើជាគ្រូបង្រៀន ។ វាជាបំណងប្រាថ្នាដែលខ្ញុំគិតថា ខ្ញុំអាចធ្វើបានល្អប្រសើរជាងធ្វើជានាយក របស់ក្រុមហ៊ុន Alibaba "។

ក្រោយការចុះចេញពីតំណែងរបស់លោក Jack Ma នាយកប្រតិបត្តិបច្ចុប្បន្ននៃក្រុមហ៊ុន Alibaba គឺលោក Dnaiel Zhang នឹងមកកាន់តំណែងជាអគ្គនាយកក្រុមហ៊ុនជុំនួស ។ លោក Dnaiel Zhang អាយុ ៤៦ ឆ្នាំហើយ និងជានាយកប្រតិបត្តិក្រុមហ៊ុន Alibaba តាំងពីឆ្នាំ ២០១៣ ផងដែរ គាត់ដឹងការងារច្រើនណាស់អំពីដំណើរការរបស់ Alibaba ដូច្នេះដំណែងថ្មីជាអគ្គនាយកក្រុមហ៊ុនទាំងមូល ស័កសមសម្រាប់គាត់ណាស់។

ប្រភព: https://www.enrich.asia/singlepost/87970

