កុំប្រដៅក្មេងរបៀបទាំងនេះ បើមិនចង់អោយកូន ល្ងង់ កាច និងរឹងរុះ ពេលធំឡើង
យោងតាមការស្រាវជ្រាវមួយធ្វើឡើងដោយសាកលវិទ្យាល័យ Pittsburgh បានឱ្យដឹងថា ការស្រែកគំហកដាក់ក្មេង បង្កឱ្យមានការផ្លាស់ប្ដូរអត្តចរិតរបស់ពួកគេ។

ក្មេងៗ ដែលជារឿយត្រូវគេស្ដី នឹងបង្ហាញភាពក្ដៅក្រហាយ កម្រោលចូល ផ្ដល់តម្លៃខ្លួនឯងទាប និងថប់បារម្ភ។ ការស្រែកដាក់ក្មេង គឺដូចគ្នាទៅនឹងការពិន័យលើផ្លូវរាងកាយដែរ។
ហើយក្មេងៗនឹងមិនអាចមានអត្តចរិតល្អ និងរៀនពីការគ្រប់គ្រងអារម្មណ៍របស់ពួកគេបានទេ ប្រសិនបើខ្លួនអ្នកមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានផងនោះ។
ប្រការដែលល្អបំផុត គឺនៅពេលអ្នកមានអារម្មណ៍ក្ដៅក្រហាយ អ្នកគ្រាន់តែចាកចេញពីក្មេងៗប៉ុន្មាននាទីសិនដើម្បីជៀសវាងការស្រែកដាក់ក្មេង។
ក្មេងៗមិនស័ក្ដិសមនឹងទទួលយកកំហឹងរបស់អ្នកនោះទេ ហើយប្រសិនបើអ្នកចង់ឱ្យពួកគេមានសុខភាពល្អ និងជោគជ័យ បន្ទាប់មកលើកលែងឱ្យខ្លួនឯង និងរៀនពីកំហុសដែលបានកើតឡើង៕

