នឹកឃើញចេះតែសរសេរ តែសូមមិត្តៗគាំទ្រអត្ថបទខ្ញុំផង
មនុស្សមានចិត្ត មាននិស្ស័យស្រដៀងគ្នា តែមិនដូចគ្នាឡើយ។ យ៉ាងណាការបែងចែកចិត្តមនុស្សអាចចាត់ជាក្រុមបាន ។ តាមការយល់ឃើញមួយនេះ ខ្ញុំរំពឹងថាជាចំណែកចែករំលែកមួយសម្រាប់មិត្តអ្នកអាន គួរយកពិចារណាឬមិន។
មុននឹងមើលយល់ពីចិត្តមនុស្ស ក៏គួរយល់ពីប្រភេទនៃចិត្តមានប៉ុន្មានចំណែក ដូចជា៖

មនុស្សចិត្តលោភមាន៖
មនុស្សចិត្តលោភពីកំណើតៈ ជាប្រភេទមនុស្សចង់តែឈ្នះ ចង់បានតែឯង ពាក្យសំដីទ្រមែក មិនគិតខ្លួនក្នុងកាលៈទេសៈណាឡើយ។ ជាមនុស្សមានល្បិចច្រើន ពូកែវែកញែក ដោះសារ រកដំណោះស្រាយពោរពេញដោយឥទ្ធិពល។
មនុស្សចិត្តលោភដោយកាលៈទេសៈ ហ៊ានធ្វើអ្វីៗគ្រប់យ៉ាង ទោះដឹងថាក្បត់សម្បញ្ជៈ តែអ្នកនឹងឃើញភាពទន់ខ្សោយមួយណានោះ ដោយគេស្ដែងចេញនូវការខូចចិត្តណាមួយទៅអោយមិត្តជិតស្និទណាម្នាក់បានដឹង ឬសុរាជាដើម។ល។
មនុស្សចិត្តលោភដោយឱកាសៈ ឃើញគេបានចង់បានដែរ ដោយសំដី ដោយកាយវិកា ដោយសង្គមរុញច្រាន ដោយវត្ថុមួយនោះនៅជិតខ្លួន។ សកម្មភាពអាចសន្និដ្ឋានមនុស្សប្រភេទនេះបាននោះគឺ សំដីគាត់ គាត់បបួលនរណាម្នាក់ស្វែងរកវត្ថុមួយនោះដោយប្រថុយ។
មនុស្សចិត្ដល្អៈ
រួសរាយរាក់ទាក់ និយាយលេងច្រើន មានស្នាមញញឹមច្រើន ចូលចិត្តរាប់អាន មានចិត្តអាណិតច្រើន ស្មោះត្រង់ និយាយត្រង់
ឆាប់ចាញ់បោកគេក៏ភាគច្រើនដែរ បើខ្លួនជាមនុស្សល្អហើយ មានចំណេះដឹងតិច មានការវិភាគតិច គិតតិច ចូលរួមក្នុងសង្គមតិច នោះភាគរយនៃការសេពគុបមិត្តល្អក៏តិច ដែលនាំអោយមនុស្សប្រភេទនេះ អាចបាត់បង់អ្វីៗដោយសារតែពាក្យសំដីផ្អែម លួងលោម ចាញ់បោកគេមិនខាន។
មនុស្សចិត្តមាៈ
ជាប្រភេទមនុស្សមានៈ រឹងមាំ ក្លាហានមុះមុតនឹងការងារដោយមិនយោគយល់ដើម្បីសម្រេចគោលដៅរបស់ខ្លួន។ ជាប្រភេទមនុស្សមិនខ្វល់អ្វីៗជុំវិញខ្លួនឡើយ។ មានពីរប្រភេទមនុស្សបែបនេះ៖
ប្រភេទ ១៖ មុខមាំ និយាយឬសួរនាំដើម្បីតែរកផលប្រយោជន៍ខ្លួន
ប្រភេទ ២៖ តាំងខ្លួនជាមនុស្សល្អ ខាងក្រោយខ្នង ជាអ្នកអង្កេត ជាអ្នកចង់បានប្រយោជន៍ ជាអ្នកញោះញង់ ជាអ្នកនិយាយដើម។ ពិបាកស្វែងយល់អំពីមនុស្សប្រភេទនេះណាស់ ព្រោះគេពូកែបទបែនខ្លួនតាមកាលៈទេសៈ និងពោរពេញដោយពុតត្បុត, តែយ៉ាងណាក៏ដោយអ្នកត្រូវតាមដានមនុស្សប្រភេទនេះ ដើម្បីជាភស្ដុតាងវិភាគ គេគង់បញ្ចេញខ្លួនឯងនាពេលណាមួយ ពេលឈានជិតដល់គោលដៅដែលគេចង់បាន។
ជារួមការតាមដាន វិភាគ មួយរយៈពេលណានោះ ជាជោគជ័យដ៏ល្អក្នុងការសេពគប់មិត្ត, ខ្ញុំនិយាយត្រូវទេ!

