ក្លាយជាខ្លាសេដ្ឋកិច្ចអាស៊ី តែរយៈពេល ៥៣ឆ្នាំ ចាប់ផ្ដើមពីបាតដៃទទេ
ប្រទេសមួយនេះ ជាប្រទេសដ៏តូចមួយនេះ កាលទស្សវត្សឆ្នាំ ១៩៦០s មានផ្ទៃដីតែ ៥៨១.៥ គីឡូម៉ែត្រក្រឡា តែឆ្នាំ២០១៨នេះ ផ្ទៃដីបានកើនដល់ទៅ ២៣%=១៣០គីឡូម៉ែត្រក្រឡា ដែលសរុបគឺ ៧២១.៥គីឡូម៉ែត្រក្រឡា ។ ផែនការគ្រប់គ្រងដែនដីរបស់ប្រទេសមួយនេះរំពឹងនឹងកើនដល់ ៧៦៦គីឡូម៉ែត្រក្រឡា ក្នុងឆ្នាំ ២០៣០ខាងមុខ។ នោះគឺប្រទេសសឹង្ហបូរី ( Singapore ) ។
ប្រទេសនេះពីមុនមានភាពច្របូកច្របល់ពិបាកគ្រប់គ្រងណាស់, តើមានបញ្ហាអ្វីខ្លះ? និងមានដំណោះស្រាយបែបណា?
ប្រទេសតូច តែមានជាតិសាសន៍ច្រើនចម្រុះដែលរស់នៅលើទឹកដីនេះ ( ម៉ាឡេស៊ី, ឥណ្ឌា, ចិន, ជាតិសាសន៍មួយចំនួនមកពីទ្វីបអ៊ឺរ៉ុប, វៀតណាម, ឥណ្ឌូនេស៊ី ។ល។ ) ដែលពួកគេនាំសាសនាច្រើនពីប្រទេសនីមួយៗចូលមករស់នៅឡូកឡំគ្នា ។
ដំណោះស្រាយៈ
រាជរដ្ឋាភិបាល បានបង្កើតគោលនយោបាយមួយគឺ បង្កើតផ្ទះ ជាប្រភេទអាគារខ្ពស់ៗ ក្បែរគ្នាសម្រាប់ប្រជាពលរដ្ឋរស់នៅ ដោយបង្រៀនឲ្យប្រជាជនខ្លួនមានផ្នត់គំនិតមួយគឺ " ពួកយើងជាអ្នកជិតខាងដ៏ល្អនឹងគ្នាមិនថាជាជាតិសាសន៍អ្វីឡើយ, ពួកយើងជាប្រជាជនសឹង្ហបូរីយ៉ាងពិតប្រាកដ ដោយប្រកាន់ខ្ជាប់ សេចក្ដីថ្លៃថ្នូរ ការស្រឡាញ់រាប់អាន ការជួយគ្នាទៅវិញទៅមក "។


បញ្ហាចរាចរណ៍
កំនើនប្រជាជន ជាបញ្ហាដ៏សំខាន់ដែលនាំឲ្យប្រទេសមួយធ្លាក់ក្នុងបញ្ហាកកស្ទះ ដោយតម្រូវការផ្នែកដឹកជញ្ជូន ការធ្វើដំណើរផ្លូវឆ្ងាយ ជាចាំបាច់សម្រាប់ក្រុមគ្រួសាររបស់ពួកគាត់ ។
ដំណោះស្រាយៈ
មានការកំណត់ចំនួនរថយន្ដក្នុងប្រទេសយ៉ាងហ្មត់ចត់ ។ ដូច្នេះរដ្ឋាកំណត់ការចល័តប្រជាជនទៅធ្វើការគ្រប់កន្លែងតាមរយៈ ប្រព័ន្ធដឹកជញ្ជូនផ្លូវដែក ដែលអាចផ្ទុកមនុស្សបានច្រើន ក្នុងតម្លៃដ៏ធូរថ្លៃមួយធៀបកំរៃជាមធ្យមដែលប្រជាជនរកចំណូលបានក្នុងមួយថ្ងៃ។
កាកសំណល់ជាតិពុល
វាជាបញ្ហាដ៏ក្ដៅដែលកាលមិនទាន់រកឃើញដំណោះស្រាយសម្រាប់ប្រទេសដ៏តូចមួយនេះ ។

ដំណោះស្រាយ
ប្រទេសមួយនេះមិនបានបំផ្លាញកាកសំណល់ជាតិពុលតាមរយៈ ការដុតកំទិចចោលដែលជាហានិភ័យឈានទៅបំពុលបរិយាកាសផែនដីឡើយ, ព្រោះថាប្រទេសនេះស្រឡាញ់បរិស្ថានខ្លាំងណាស់។ គំនិតច្នៃប្រឌិតដ៏អស្ចារ្យ និងអច្ឆរិយៈបំផុតមួយ ដែលពិភពលោក មិនទាន់មានប្រទេសណាមួយមានគំនិតដូច្នេះឡើយ នោះគឺកោះសប្បនិមិត្តដោយការយកកាកសំណល់ចាក់ចូលទឹក គេធ្វើបានយ៉ាងពិតប្រាកដមែន នេះជាចំណែកមួយដែលនាំឲ្យផ្ទៃដីមានការកើនឡើងគួរឲ្យកោតសរសើរ នូវគំនិតដែលនឹកស្មានមិនដល់មួយនេះ ។ កត់សំគាល់មួយទៀតនោះគឺ មុនយកសម្រាមទាំងនោះចាក់ចូលក្នុងទឹកសមុទ្រ ក៏មានការសំយោគយ៉ាងហ្នត់ចត់ពីសម្រាមទៅជាកំទិចតូចល្អិតដូចគ្រាប់ដី និងកាត់បន្ថយជាតិគីមីពុលផងដែរ។




ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត
ប្រទេសដ៏តូចមួយនេះគ្មានទឹកសាបប្រើច្រើនដូចប្រទេសនានានៅលើពិភពលោកទេ គឺមានតែការនាំចូលទឹកសាបពីបរទេស ដែលជាការចំណាយដ៏ធំមួយសម្រាប់បំពេញតម្រូវការប្រជាជនសឹង្ហបូរីទាំងមូល ។ តែពេលនេះផ្ទុយស្រឡះ ព្រោះតែការសិក្សាស្រាវជ្រាវរកប្រភពទឹកសាបឃើញ, នោះគឺការកែច្នៃទឹកកខ្វក់យកមកប្រើឡើងវិញ មិនថាជាទឹកមកពីទឹកនោម ទឹកលាមក ភក់ជ្រាំអ្វីឡើយ ។ ដោយសារការយល់ដឹងខ្ពស់លើបច្ចេកវិទ្យាចម្រោះទឹកស្អាត និងមានដំណើរការយ៉ាងហ្មត់ចត់ផងដែរពីរាជរដ្ឋាភិបាល ក្នុងការបំពេញតួនាទីរបស់ពួកគេ សម្រាប់បំរើឲ្យប្រជាជនខ្លួន រស់នៅដោយផាសុខភាពយ៉ាងពេញលេញ ។




ការផ្គត់ផ្គង់អគ្គីសនី
ប្រទេសមួយនេះមានអគ្គីសនីប្រើប្រាស់យ៉ាងបរិបូរណ៍តាមរយៈការស្រូបទាញ និងបំល្លែងថាមពលពន្លឺព្រះអាទិត្យ ។



វិស័យទេសចរណ៍
ត្បិតតែប្រទេសមានមាឌតូច តែលំហូរទេសចរណ៍ប្រចាំឆ្នាំ ទាំងក្នុង និងក្រៅប្រទេស មានការកើនឡើងខ្ពស់ ដែលចំនូលជាតិរហូតឈរបានលេងរៀងល្អប្រសើរមួយធៀបទៅនឹងអច្ឆរិយៈប្រទេសធំៗ លើពិភពលោក ។ តាមរយៈការស្រមើស្រមៃ និងធ្វើឲ្យក្លាយជាការពិត ។





ភាពជឿនលឿន
ដោយមានទទួលបានការអប់រំកំរិតខ្ពស់ និងដើរតាមគន្លងដឹកនាំដូច ប្រទេសធំៗ ដែលជឿនលឿន ព្រមទាំងការយល់ដឹងខ្ពស់របស់ប្រជាជន ក៏ដូចរាជរដ្ឋាភិបាល ។ បានធ្វើឲ្យប្រទេសមួយនេះ មានការទទួលស្គាល់ និងគាំទ្រ និងជាគំរូដ៏ល្អ សម្រាប់ប្រទេសនានា ពិសេសប្រទេសដែលកំពុងអភិវឌ្ឍន៍នៅទូទាំងពិភពលោក លើគ្រប់វិស័យ ៕
ជាគោលគំនិត ខ្ញុំមានបំណងចង់ឲ្យប្រទេសកម្ពុជា ធ្វើដំណើរឈានទៅមុខឲ្យដូចប្រទេសដ៏អស្ចារ្យមួយនេះ ដូចជា ការបង្កើតផ្នត់គំនិត ការអប់រំទាំងផ្លូវកាយ ទាំងផ្លូវចិត្តឲ្យដល់ប្រជាជនគ្រប់រូប តាមរយៈការផ្សព្វផ្សាយ ការពង្រឹង និងអនុវត្តច្បាប់ (គ្មានអំពើពុករលួយ ស៊ីសំណូកសូកប៉ាន់), តាមរយៈការបង្កើតសហគមន៍ផ្សព្វផ្សាយឲ្យដល់មូលដ្ឋាន, ពិសេសវិស័យអប់រំ ដោយមានការទំនុកបំរុងពីរាជរដ្ឋាភិបាល ។ល។
ព្រោះផ្នត់គំនិត ជាគ្រឹះចម្បង ដែលដឹកនាំ រដ្ឋមួយទៅរកផ្លូវ ល្អ ឬ ផ្លូវអាក្រក់បាន ។
ពាក្យស្លោកខ្មែរល្អមួយដែលជាជំនួយដល់ការរស់នៅរបស់ខ្ញុំរហូតមកទល់សព្វថ្ងៃ " ឲ្យតែមានគំនិត ហើយធ្វើវា គឺមិនស្លាប់ឡើយ " ៕

