ក្បូនអុជធូប ចម្រើនក្រុមគ្រួសារ កូនចៅ តាមបែបព្រះពុទ្ធសាសនា

S
sathya
![ffsdf.jpg](https://serey.io/imageupload_data/6323bffe4a53000ab1a1cedc58f75c345cde593c) រាជាណាចក្រកម្ពុជា ប្រកាន់លទ្ធិប្រជាធិបតេយ្យ ដែលមានសាសនាជាតិ គឺព្រះពុទ្ធសាសនា ។ ការគោរពដឹងគុណ គ្រូ សាច់ញាតិ ជីដូនជីតា ឪពុកម្ដាយ បងប្អូន ដែលជាអ្នកជាទីស្រឡាញ់ រាប់អាន មានគុណ ដឹងគុណ, ការគោរពដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ។ ទាំងនោះយើងឃើញថា បងប្អូនខ្មែរយកការគោរពដោយប្រើពន្លឺភ្លើងទៀន ធូប ដើម្បីជាពិធី បួងសួង ថ្វាយ ជូន គោរពអញ្ជើញ បូជា បែរបន់ ជាដើម ។ល។ ![dvfdfd.jpg](https://serey.io/imageupload_data/a62ab477072b31d3f45cb1c0f7acddb314f42cea) ដូច្នេះស្ទើរមិនមាននរណា អាចគេចវេសចេញពីការធ្វើពិធីទាំងអស់ខាងលើនេះ, អ្វីជាការកត់សម្គាល់នោះគឺ ស្ទើរតែគ្រប់គ្នាផងដែរ ប្រតិបត្តិមិនទាន់មានភាពត្រឹមត្រូវតាមក្បួនតម្រាបីតក ពេញលេញនៅឡើយ ។ ខ្ញុំសូមលើកយកក្បូននៃការអុជធូប និងអត្ថន័យមកជូនជ្រាប និងប្រតិបត្តិកុំបីធ្វេស ដើម្បីសេចក្តីសុខ ដើម្បីសេចក្តីចំរើន ដ៏ល្អ​ ចូលមានដល់អ្នក និងក្រុមគ្រួសារអ្នក អំណេះតទៅ៖ ការអុជធូប អ្នកគួរតែធ្វើអោយបានត្រឹមត្រូវតាមច្បាប់ក្បួន ខាងក្រោម៖ ![dfdf.jpg](https://serey.io/imageupload_data/bbfe2471b6f042db812684a5534be110e8ac4ff8) អុជធូប ១សសៃ តំណាងឲ្យ ការរំលឹកគុណគ្រូ និងតួខ្លួន អុជធូប ២ សសៃ តំណាងឲ្យ គុណមាតាបិតា អុជធូប ៣ សសៃ តំណាងឲ្យ ការបូជាព្រះរតនត្រៃយ៍ ដែលមានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬមាតាបិតា និងគុណគ្រូ អុជធូប ៤ សសៃ តំណាងឲ្យ ព្រះធាតុទាំង៤ ទឹក ដី ភ្លើង និងខ្យល់ អុជធូប ៥ សសៃ តំណាងឲ្យ គឺបូជាព្រះទាំងប្រាំអង្គ ៖ ព្រះកុគុសធោម (មាន់) ព្រះកោនាគមនោ (នាគ) ព្រះកុសបោ (អណ្ដើក) ព្រះសមនគោត្តម (គោ) និងព្រះសិអាមេត្រី (ខ្លា) ![ccdvdv.jpg](https://serey.io/imageupload_data/21731da5ed7647cd0672ee5b0f0369ad603ef5fb) អុជធូប ៧ សសៃ តំណាងឲ្យ ការបូជាញាតិទាំងប្រាំពីរសន្ដាន ដែលមានថ្នាក់លើបីជាន់ ៖ ឪពុកម្ដាយ ជីដូនជីតា យាយតួតតាតួត កូន ចៅ និង ចៅតួត ហើយបូករួមទាំងខ្លួនយើង ផងនោះ គឺហៅថាប្រាំពីរសន្តាន អុជធូប ៩ សសៃ តំណាងឲ្យ ការបូជាទេពតាដែលថែរក្សាទិសទាំង ៩ គឺ៖ ទិសបូព៌ (ត្បូង) ទិសអាគ្នេយ៌ (កើតឈាងត្បូង) ទិសទស្សិណ(កើត) ទិសនិរតី(លិចឈាងត្បូង) ទិសបច្ចិម(លិច) ទិសពាយ័ព្យ(លិចឈាងជើង) ទិសឧត្ដរ(ជើង) ទិសឦសាន្ដ(កើតឈាងជើង) និងទិសខាងលើ។ អុជធូប ១១ សសៃ តំណាងឲ្យមេត្តាធម៌ទាំង១១ អុជធូប ១២ សសៃ តំណាងឲ្យ ការបូជាគុណធាតុ ឬគុណម្ដាយទាំង១២គុណ (តើមានគុណអ្វីខ្លះ? នេះជាចំណោទ សូម comment បើមានចំណង់ និងមានបងប្អូនណាបានដឹងក៏អាចចែករំលែក) អុជធូប ១១ សសៃ តំណាងឲ្យ ពិធីហៅព្រលឹង មនុស្សមានព្រលឹង១៩ រួមទាំងព្រលឹងធំ និងព្រលឹងតួច ការអុចធូប ២១ សសៃ តំណាងការបូជាគុណគ្រូបាធ្យាយ គុណឪពុក អុជធូប ៣៣ សសៃ តំណាងឲ្យ ការបូជាគុណឪពុកម្ដាយ ។ ![fgdf.jpg](https://serey.io/imageupload_data/c38d576d13a00b9c30aab584fc16cf6bd01db61e) សូមអនមោទនា យកកុសល ដែលខ្ញុំបានចែកជូនផង សូមអរគុណចំពោះការគាំទ្រសំណេរនេះ ៕ ដកស្រង់ចេញពីសៀវភៅទូន្មានតាមបែបព្រះពុទ្ធសាសនា

Comments

wondercury
សូមបងជួយបញ្ជាក់ប្រភពដើមនៃអត្ថបទផង ព្រោះខ្លឹមសារខាងក្រោមគឺមានការសរសេរទុកពីមុនមកហើយ ដូច្នេះបងគួរតែដាក់ឈ្មោះប្រភពដើមណាបង