កោះម៉ាល់ឌៀវទំនើបណាស់ មានជួលយាន្ដកំសាន្តបាតសមុទ្រ ដឹងថាថ្លៃប៉ុន្មានទេ

S
sathya
ម៉ាល់ឌីវ៖ កាលពីពេលថ្មីៗនេះ រមណីយដ្ឋាន Four Seasons Resort Maldives បានបើកដំណើរការនាវាមុជទឹកលក្ខណៈឯកជន សម្រាប់ឲ្យភ្ញៀវអាចមើលទិដ្ឋភាពក្រោមសមុទ្រយ៉ាងរីករាយ។ ![Capture.JPG](https://serey.io/imageupload_data/3289f4a474b1133c7adf5d94c9f7da68e387923f) តាមការឲ្យដឹង នាវាមុជទឹកនេះមានឈ្មោះថា Super Falcon 3S បង្កើតឡើងដោយក្រុមហ៊ុន DeepFlight មានសមត្ថភាពអាចមុជចុះក្រោមទឹកសមុទ្របានដល់ទៅជិត ៤០ម៉ែត្រ។ នាវានេះប្រើថាមពលអគ្គីសនី និងអាចផ្តល់ជូនការបើកបរក្រោមទឹកបានយ៉ាងល្អ ជាមួយរចនាសម័្ពន្ធនៃកន្លែងអង្គុយមានសុវត្ថិភាព និងអាចផ្ទុកមនុស្សបានចាប់ពី ២នាក់ឡើងទៅ។ ![d.jpg](https://serey.io/imageupload_data/1360731dd00f4113cf20e523949a205ce910278a) វាអនុញ្ញាតឲ្យអ្នកដំណើរជិះចុះក្រោមសមុទ្រ មើលទិដ្ឋភាពជាច្រើនដូចជា ផ្កាថ្ម ត្រីឆ្លាម អណ្តើក ត្រីដូហ្វីន និងហ្វូងត្រីតូចៗចម្រុះពណ៌យ៉ាងស្រស់ស្អាត។ ![j.JPG](https://serey.io/imageupload_data/7f2f4f01ce6161f8eb4f2961ce51af1106ad015e) សម្រាប់ការជិះនាវាមុជទឹកក្រោមសមុទ្រនេះ មានតម្លៃ ១៥០០ដុល្លារអាមេរិក សម្រាប់មនុស្ស២នាក់៕ ![f.jpg](https://serey.io/imageupload_data/8e0609fc0c509b9a6b6b0c9d7fb271aba3b2a1c0)![m.JPG](https://serey.io/imageupload_data/2de8ec8975ef99834d6bc0c3aac0d5ee8e6fd98f)![s.jpg](https://serey.io/imageupload_data/3b1ce52f3776081e77dc52108e951af0cb413e9a)

Comments

wondercury
អត្ថបទបានចែករំលែកបន្តពីប្រភពដើម មិនធម្មតាទេ!!!⁣ នៅកោះម៉ាល់ឌីវឥឡូវមាននាវាមុជ ... https://kunleus.com › ...អរគុណបងដែលចែករំលែកតែសូមបងជួយបញ្ជាក់ពីប្រភពដើមនៃអត្ថបទផង