ត្រូវចេះបែងចែកវ័យ នៃវដ្ដជីវិត
អ្នកនឹងយល់ ពីការចេះថ្លឹងថ្លែង បែងចែកពេលវេលាត្រឹម ចេះថ្លឹងថ្លែង បំពេញការងារសមស្របទៅតាមកាលវេលានៃវ័យ ។ ការយល់ពីកាលបត់បែនន័យមនុស្សជាទូទៅមួយ ខ្ញុំនឹងលាតត្រដានតាមរយ:ការកត់ត្រាទុកក្នុងគម្ពីរត្រៃបីតកដែលបានទុកនូវរាល់របកគំហើញរបស់ព្រះសម្មាសម្ពុទ្ធ ហើយពិតជាមានឥទ្ធិពលប្រាដកមិនសាបសូន្យឡើយ ដែលអ្នករាល់គ្នាក៏អាចគិតដឹង និងឃើញផ្ទាល់ភ្នែកពិតៗ និងបានភ្លក់គ្រប់ៗគ្នា គ្រាន់តែមិត្តៗ មិនបានចាប់អារម្មណ៍។
ដូច្នេះខ្ញុំសូមបកស្រាយការបែងចែកវ័យ ជាជំនួយដល់អ្នក ងាយលៃលកកាត្តព្វកិច្ច របស់ខ្លួនទៅតាមកាលវេលា នៃវដ្ដជីវិត ។
វ័យមានដប់ដំណាក់កាល ដែលបានកំណត់ចូលវ័យសកលធំៗ ចំនួន៣ ។ ច្បាស់ជាងឿងឆ្ងល់ហើយដែលខ្ញុំបានបកស្រាយថា មានដល់ទៅដប់វ័យ, ដូច្នេះខ្ញុំសូមសម្រាយតាមកំណត់ត្រាដូចខាងក្រោម :

១/ បឋមវ័យ ពីកើតដល់អាយុ ៣៣ឆ្នាំ ជាវ័យចំណង់គ្រប់យ៉ាងនៃវិញ្ញាណទាំងប្រាំ ហើយក៏ងាយទទួលយកចំនុចវិជ្ជមាន និងអវិជ្ជមាន ។ មានបួនដំណាក់កាលក្នុងវ័យនេះ :
ដំណាក់កាលទី១ មន្ទសក: ពីកើតដល់ជជន្មាដប់ឆ្នាំ វ័យខ្ចីគ្រប់យ៉ាង វ័យនេះឪពុកម្តាយត្រូវរៀនយល់ដឹងអំពីទេពកោសល្យកូនៗ ។
ដំណាក់កាលទី២ ខិឌ្ឌាទសក: វ័យពី ១១ ទៅ ២០ វ័យងាយរងបំពុលដោយសង្គម ស្រី ស្រា ល្បែង ។
ដំណាក់កាលទី៣ វណ្ណទសក: ពី២១ ដល់ ៣០ ជាវ័យដែលពេញរូបពេញរៀង កាយ ព័ណសម្បុរស្រស់ថ្លាបំផុត ។
ដំណាក់កាលទី៤ ពលទសក: ៣១ ដល់ ៤០ ចន្លោះបឋមវ័យ និងមជ្ឈឹិមវ័យពេញកំលាំង ស្មារតី មានការគិតវែងឆ្ងាយ មានទំនួលខុសត្រូវ ។
២/ មជ្ឈិមវ័យ វ័យប្រឡូក និងបណ្តុះសាបព្រួសគំនិត បង្កើតចំណង់ និងបំពេញបំណងប្រាថ្នា ។ មាន៤ដំណាក់កាល ឯដំណាក់កាលទី៤ ពលទសក ដែលចាត់ចូលវ័យកណ្ដាលនេះដែរ ខ្ញុំបានរៀបរាប់ខាងលើរួចហើយ ។ វ័យនេះនៅចន្លោះអាយុ ៣៤ ដល់ ៦៧ឆ្នាំ ។
ដំណាក់កាលទី៥ បញ្ញាទសក : អាយុ ៤១ ដល់ ៥០ ឆ្នាំ ។ ជាពេលវេលាសមប្រ សមប្រកបប្រើប្រាស់អស់ ចេះបែងចែកគំនិត ស្មារតី ដើម្បីជីវិត និងក្រុមគ្រួសារ ក៏ដូចជាសង្គមដែលខ្លួនរស់នៅ ។
ដំណាក់កាលទី៦ ហានិទសក:អាយុពី៥១ ដល់ ៦០ឆ្នាំ អ្វីនៃមនុស្សដែលមាន ចាប់ផ្តើមថមថយ។
ដំណាក់កាលទី៧ បញ្ហារទសក: ពី៦១ ដល់ ៧០ឆ្នាំ វ័យដែលប្រព័ន្ធ ការពាររៀងកាយធ្លាក់ចុះ អ្នកនឹងត្រូវការ របស់ជំនួយ។
៣/ បច្ឆិមវ័យ វ័យថមថយ ក្នុងចន្លោះពី ៦៨ ដល់ ១០០ ឆ្នាំ ចាត់ជាបួនដំណាក់កាល ដំណាក់កាលទី ៧ ដូចបានរៀបរាប់ខាងលើ ។
ដំណាក់កាលទី៨ វង្គទសក: ៧១ ទៅ ៨០ ឆ្នាំ ជាវ័យចាស់កោងខ្នង ។ ត្រូវការថែទាំឆ្អឹងអោយបានល្អ។
ដំណាក់កាលទី៩ មោមូហទសក: ៨១ ដល់ ៩០ឆ្នាំ វ័យវង្វេង ភ្លេចភ្លាំង ។
ដំណាក់កាលទី១០ សយនទសក: វ័យចុងក្រោយនៃជីវិត ដែលត្រូវរលត់នូវសង្ខាវិញ្ញាណ ។
បានយល់ច្បាស់ហើយ សូមអ្នកប្រើប្រាស់ជីវិតអោយបានស្រស់ថ្លា ចេះរក្សាការពារអាយុជីវិតអោយនៅបានយូរជាមួយក្រុមគ្រួសារ មិនប្រមាថជីវិតអ្នកដទៃ។
សូមអរគុណចំពោះការអានរបស់មិត្តៗ និងផ្ដល់តម្លៃដល់អត្ថបទរបស់ខ្ញុំ ៕


