អាហារ ៣មុខ នេះងាយរក តែមានគុណប្រយោជន៍ណាស់សម្រាប់កូនៗ ឆ្លាតវៃ ពេលធំ

S
sathya
ខាងក្រោមជាអាហារទាំង ៣យ៉ាង ដែលល្អខ្លាំងសម្រាប់ការលូតលាស់របស់កុមារ៖ ១. ស៊ុត ស៊ុត ដូចជា ពងមាន់ និងពងទា ជាប្រភពនៃសារធាតុចិញ្ចឹមយ៉ាងសំបូរបែប ដែលសារពាង្គកាយកុមារកំពុងត្រូវការជាចាំបាច់សម្រាប់ការលូតលាស់។ ប្រូតេអីនដ៏សំបូរបែបទទួលបានពីស៊ុត ជាប្រភេទអាហារសាងសង់ដ៏សំខាន់ សម្រាប់ការលូតលាស់នៃរាល់ប្រភេទកោសិកាទាំងឡាយនៅក្នុងខ្លួន។ ![6.jpg](https://serey.io/imageupload_data/3c8960a0d2620bf4e5109a7740190fe447b5f87e) វីតាមីនដេ (D) ក៏ជាសារធាតុចិញ្ចឹមដ៏សំបូរបែប ទទួលបានពីស៊ុត ដែលវាជាភ្នាក់ងារជំរុញឲ្យឆ្អឹងកុមារ ធ្វើការស្រូបយកនូវកាល់ស្យូមសម្រាប់ការលូតលាស់កម្ពស់ និង ភាពរឹងមាំនៃឆ្អឹង។ ដូច្នេះការរួមបញ្ចូលស៊ុតត្រឹម ២គ្រាប់ក្នុងរបបអាហាររបស់កូនលោកអ្នក នឹងជួយបំពេញបន្ថែមនូវប្រភេទអាហារសាងសង់ដ៏សំខាន់សម្រាប់ការលូតលាស់។ ![5.jpg](https://serey.io/imageupload_data/705b87c79cf90ea155cb3e1ed3e69411fc3522f8) ២. ត្រី អ្នកដឹងទេថា កុមារ ជាវ័យមួយដែលខួរក្បាលរបស់ពួកគេ កំពុងធ្វើការលូតលាស់យ៉ាងរហ័ស និងសំខាន់ខ្លាំង ហើយរាល់ឥទ្ធិពលអវិជ្ជមានទាំងឡាយណាមកលើកុមារ អាចប៉ះពាល់ទៅដល់ការលូតលាស់នៃប្រព័ន្ធប្រសាទរបស់កុមារ។ ក្នុងពេលជាមួយគ្នា របបអាហារប្រចាំថ្ងៃក៏ពុំអាចមើលរំលងបានឡើយបើចង់ឲ្យកូនរបស់លោកអ្នក ទទួលបានការលូតលាស់មួយដ៏ពេញលេញ។ ![១.jpg](https://serey.io/imageupload_data/6aa0ad0a1cbff481f0e0865942355887bd82138c) ការបរិភោគត្រី មិនត្រឹមបានផ្តល់នូវវីតាមីន D ដែលជាសារធាតុចិញ្ចឹមដែលជំរុញដល់ការលូតលាស់កម្ពស់ និងឆ្អឹងរបស់កុមារនោះទេ ត្រីថែមទាំងជាប្រភពនៃសារធាតុចិញ្ចឹមពិសេសម៉្យាងទៀត (Omega3) ដែលជាប្រភេទខ្លាញ់ត្រីពិសេស ដែលខួរក្បាលយើងត្រូវការសម្រាប់ការលូតលាស់នៃប្រព័ន្ធប្រសាទ។ ខ្លាញ់ត្រីនេះជំរុញដល់ការការពារ និងបង្កើតបន្ថែមនូវកោសិកាប្រសាទ ដែលជាកត្តាដ៏សំខាន់ក្នុងការរៀនសូត្រ ការប្រើប្រាស់ខួរក្បាល ការយកចិត្តទុកដាក់ និងការចងចាំជាដើម។ ប្រភេទត្រី ដែលសំបូរទៅដោយខ្លាញ់ Omega3 មានដូចជា ត្រីសារឌីន ត្រីសាម៉ុងនិង ត្រីស្បៃកា ជាដើម។ ![4.jpg](https://serey.io/imageupload_data/bdd27e9367b12b0c67d364293c4ff8c4039dc1e7) ៣. ផ្លែឈើ ផ្លែឈើ មិនត្រឹមតែជាប្រភពនៃជាតិផ្អែមដែលពុំសូវផ្តល់ផលប៉ះពាល់ ទៅដល់ធ្មេញរបស់កុមារប៉ុណ្ណោះទេ វាថែមទាំងបានផ្តល់នូវវីតាមីនសំខាន់ៗ និងសារធាតុប្រឆាំងនឹងពពួករ៉ាឌីកាល់សេរី ដែលជាប្រភេទរ៉ាឌីកាល់ អាចប៉ះពាល់ទៅដល់ការរីកចម្រើននៃប្រព័ន្ធប្រសាទរបស់កុមារទៀតផង។ ![២.jpg](https://serey.io/imageupload_data/1fb75aa5d8f25d7635ac75672f03a0633fb5557d) សារធាតុចិញ្ចឹមសំខាន់ទាំងនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងតម្រូវការនៃការលូតលាស់របស់វ័យកុមារ ព្រោះវាសុទ្ធតែស្ថិតក្នុងក្រុមនៃប្រភេទអាហារទាំង៣ក្រុមធំ គឺអាហារសាងសង់ អាហារការពារ និងអាហារថាមពល។ ![3.jpg](https://serey.io/imageupload_data/1773ace659442212fddb38ab129e4f0198f7b628) ផ្លែឈើ ដែលគួរជំរុញឲ្យកូនលោកអ្នកបរិភោគ មានដូចជា៖ ផ្លែប៉ោម ផ្លែក្រូច ផ្លែម្នាស់ ផ្លែស្វាយ ផ្លែល្ហុង និង ផ្លែចេក ជាដើម៕

Comments

wondercury
អត្ថបទនេះមានប្រភពមកពី khmerload.com. តែយ៉ាងណាអរគុណដែលបានចែករំលែក។