មានហើយតាស សណ្ឋាគារលើអាកាស សេវាកម្មអស្ចារ្យយ៉ាងណាទៅ

S
sathya
វាមិនដែលសណ្ឋាគារណាចេះហោះ! ធ្លាប់តែឃើញសណ្ឋាគារនៅលើដី ឬក៏មានកម្ពស់ខ្ពស់ ប៉ុន្តែថ្ងៃនេះយើងសូមណែនាំអ្នករាល់គ្នា មកស្គាល់សណ្ឋាគារមួយដែលអាចហោះហើរនៅលើអាកាសបានពិតៗ នោះគឺ “Airlander 10” ។ វា ត្រូវបានគេចាត់ទុកថាជា "សណ្ឋាគារហោះហើរ" លំដាប់កំពូលមួយដោយមានការរចនាយ៉ាងប្រណីតបំផុត។ ![111.jpg](https://serey.io/imageupload_data/ae0b084fbce4ae105521ab55b8155a498fd02c8e) ប្រសិនបើក្រឡេកមើលតែមួយភ្លែត អ្នកខ្លះប្រាកដជាលាន់មាត់ ហើយចោទជាសំណួរថា តើវាជាបក្សី ? ជាយន្តហោះ? ជាបាទ្បុង? ប៉ុន្តែនេះគឺជាយន្តហោះកូនកាត់ថ្មីសន្លាងដ៏ធំបំផុតមួយគ្រឿងដែលមានរហស្សនាមថា “The Flying Bum” ដោយសារសំបកខាងក្រោយរបស់វាត្រូវបានផលិតឡើងដោយ Hybrid Air Vehicles (HAV) ។ ![222.jpg](https://serey.io/imageupload_data/1383f4b4bb8ff08b3f13a2347b92a7a0c3b44db6) យន្តហោះនេះមានតម្លៃ ២៥ លានផោន ហើយមានប្រវែង ៩២ ម៉ែត្រដែលធ្វើឲ្យយន្តហោះនេះវែងជាងយន្តហោះដឹកអ្នកដំណើរដ៏ធំបំផុតរបស់ពិភពលោក Airbus A380 ដែលមានប្រវែងត្រឹមតែ ៧៣,១ ម៉ែត្រ។ ![333.jpg](https://serey.io/imageupload_data/0cbda91359a91cb24303b546c4de2d68936a9917) Airlander 10 មានបន្ទប់គេង និងបន្ទប់ទទួលភ្ញៀវយ៉ាងទ្បួយបំផុត ហើយអ្វីដែលពិសេសនោះគឺការរចនាផ្ទៃខាងក្នុងជាមួយនឹងកម្រាលកញ្ចក់ដែលអនុញ្ញាឱ្យអ្នកដំណើរអាចមើលទិដ្ឋភាព ៣៦០ ដឺក្រេ។ វាមានរូបរាងធំប៉ុន្តែយឺតជាងយន្តហោះ A380 ពោលគឺ ល្បឿនលឿនបំផុតរបស់វាអាចហោះបានត្រឹមតែជាង ១៤៦ គីឡូម៉ែត្រក្នុងមួយម៉ោង ចំណែកល្បឿនរបស់ A380 វិញអាចហោះបាន ៩០១ គីឡូម៉ែត្រក្នុងមួយម៉ោង៕ ![555.jpg](https://serey.io/imageupload_data/9cc4dfebc75a8b7ff9f405e5f75744c823a6327e)![444.jpg](https://serey.io/imageupload_data/d5f9588f0474b19af3024a32b0295086ce8b4f32)

Comments

wondercury
អត្ថបទនេះរំលែកបន្តពី https://www.google.com.kh/url?sa=t&source=web&rct=j&url=https://www.khmerload.com/news/87662&ved=2ahUKEwjIsLvq2IzdAhXKE4gKHUYbA8UQFjAAegQIAxAB&usg=AOvVaw3cw7JMK5Elm6p6DH0FGnoF សូមបងជួយបញ្ជាក់ពីប្រភពដើម រឺក៏ចូលរួមនិពន្ធអត្ថបទថ្មីៗដើម្បីទទួលបានរង្វាន់ជាកាក់សេរីច្រើន។