លោកអ្នកដឹងថា អង្គុយយូរ ជួបបញ្ហាអ្វីខ្លះអត់

S
sathya
![55.jpg](https://serey.io/imageupload_data/8f51d980e78b0a2a00450c000cab8a8b93a4f364)ក្នុងការរស់នៅក្នុងសតវត្សរ៍ទី២១ ការងារ ការសិក្សារៀនសូត្រ ការប្រើប្រាស់កំព្យូទ័រ ទូរស័ព្ទ និងប្រព័ន្ធអេឡិចត្រូនិកផ្សេងៗទៀត បានធ្វើឲ្យសកម្មភាពប្រចាំថ្ងៃ របស់មនុស្សភាគច្រើនកាន់តិចទៅៗ ហើយការហាត់ប្រាណក៏កាន់តែខ្សត់ទៅដែរ។ ![44.jpg](https://serey.io/imageupload_data/60b9a800b5cbdc3e52efccc306f3ae3e6c78900b) លោកវេជ្ជបណ្ឌិត មឺរឺដែត ផេឌី បានប្រាប់ឲ្យដឹងថា “មនុស្សមួយចំនួនធំចំណាយស្ទើរតែ ៧៥% នៃពេលវេលាមួយថ្ងៃលើការអង្គុយមួយកន្លែងដើម្បីបំពេញនូវកិច្ចការរបស់ខ្លួន”។ ![body-sitting-effects2.gif](https://serey.io/imageupload_data/e2a8845c03e9525e1fc22a8e13c4ea9f671b1226) លោកបានបន្តទៀតថា “ឥរិយាបថនេះឯង ដែលបានចូលរួមចំណែកយ៉ាងចំបង ក្នុងការបង្កើននូវហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺប្រព័ន្ធរបត់ឈាម និងជំងឺមហារីក”។ ![fotolia_50205823_subscription_xl.jpg](https://serey.io/imageupload_data/f9eab00243b42e6a9d6fb6488df490b1af88d794) ការចំណាយពេលរាប់ម៉ោងធ្វើការ មូលហេតុនៃការអង្គុយនឹងមួយកន្លែងរយៈពេលយូររាប់ម៉ោង អាចមានឥទ្ធិពលអវិជ្ជមានទៅលើការធ្វើមេតាបូលីស ដូចជា ការសំយោគនិងប្រតិកម្មគីមីផ្សេងៗទៀត។ ជាភស្តុតាងការមិនបានហាត់ប្រាណ ហើយចំណាយពេលអង្គុយនឹងមួយកន្លែងយូរពេក អាចបង្កើនភាពរេស៊ីស្តង់នៃអរម៉ូនអាំងស៊ុយលីនទៅនឹងកោសិកា ធ្វើឲ្យកោសិកាពុំធ្វើការស្រូបជាតិស្ករពីក្នុងឈាមបានល្អ និងសល់តាមចរន្តឈាមដែលជាកត្តាបង្កនៃជំងឺទឹកនោមផ្អេម។ ក្រៅពីនេះវាធ្វើឲ្យបរិមាណជាតិខ្លាញ់ក្នុងចរន្តឈាមកើនឡើង ដែលជាកត្តាបង្កើននូវហានិភ័យនៃជំងឺទាក់ទងនឹងបេះដូង និង សរសៃឈាម។ ![22.jpg](https://serey.io/imageupload_data/5a05de41438fc4856c86ebff49324526e1df5c51) ហេតុនេះហើយទើបក្រុមអ្នកស្រាវជ្រាវ មកពីសាកលវីទ្យាល័យនៃប្រទេស ញូហ្សេឡែន និងប្រទេសកាណាដា បានសិក្សាទៅលើឥទ្ធិពលនៃការកែប្រែ ឥរិយាបថនៃការអង្គុយថា៖ តើវាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយនូវហានិភ័យទាំងឡាយដែលបានរៀបរាប់ខាងលើនោះទេ? ដូច្នេះគេបានប្រើប្រាស់សំណាកចំនួន ៤៤នាក់ ដោយចែកជាពីរក្រុមផ្សេងគ្នា យកមកសិក្សា។ មួយក្រុមគឺធ្វើការអង្គុយធ្វើកិច្ចការ ឬរៀនសូត្ររយៈពេលរហូតដល់ ២៤ម៉ោង។ ហើយមួយក្រុមទៀតគឺធ្វើការអង្គុយបំពេញកិច្ចការដូចគ្នា ប៉ុន្តែដោយមាននូវការធ្វើចលនាផ្សេងៗរៀងរាល់ ៣០នាទីម្តង។ ![11.jpg](https://serey.io/imageupload_data/82efacbb73ab90d0defa6c66cae3912b86e14272) ជាលទ្ធផល ដែលបានសិក្សាទៅលើកត្តានៃកម្រិតជាតិស្ករ អរម៉ូនអាំងស៊ុយលីន ជាតិខ្លាញ់ សម្ពាធឈាម និងដំណើរការនៃចរន្តឈាម បានបង្ហាញឲ្យឃើញថា គ្រាន់តែ ៣០នាទីក្នុងការចំណាយពេលពត់ដៃ ពត់ជើង ធ្វើចលនាបន្តិចបន្តួច ការដើរស្រូបយកខ្យល់អាកាស និងត្រូវកំដៅថ្ងៃនោះ ក៏បានកាត់បន្ថយនូវហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជាដើមដែរ។ ដូច្នេះត្រឹម ៣ ទៅ ៥នាទី ក្នុងការសម្រាកងើបឈរធ្វើចលនា មិនចំណាយពេលច្រើនឡើយ ហើយមិនត្រឹមតែជួយឲ្យខួរក្បាលធ្វើការសម្រាកមួយភ្លែតនោះទេ វាថែមទាំងជួយបង្ការនិងកាត់បន្ថយនូវហានិភ័យនៃជំងឺទូទៅទៀតផង៕