អមតៈនៃសេចក្តីសុខសម្រាប់ជីវិត

S
sathya
![A570835C-5FC9-4ACC-A798-B363F5E3EF58.jpeg](https://serey.io/imageupload_data/0a8ffc92b8bbc67b5490713689d761b968dfa5b8) សម្រស់​រមែង​រោយ​ស្រពោន​ទៅ​តាម​កាល​វេលា អ្វី​ៗ​នៅ​ក្នុង​លោក​នេះ​រមែង​រលត់​ទៅ​វិញ​ជា​ធម្មតា​យ៉ាងណា សត្វលោក​គ្រប់​រូប​ដែល​កើតមក​ហើយ រមែង​ចម្រើន​វ័យ​វឌ្ឍនាការ​ជា​កំលោះ ក្រមុំ មាន​រូប​សម្រស់​ស្រស់​ស្អាត មិនយូរ​ប៉ុន្មាន​រូប​សម្រស់​ដ៏​ស្រស់​ឆើតឆាយ​នោះ​ក៏​ចាប់ផ្តើម​រោយ​ស្រពោន ស្រកស្រុត​ទៅ​តាម​កាល​វេលា​នៃ​ច្បាប់ធម្មជាតិ​ក៏​យ៉ាងនោះ​ដែរ ទុកជា​ចង់​ឬ​មិន​ចង់​ក៏​មិន​អាច​ប្រកែក​បាន​ឡើយ ។ ឯ​គុណធម៌​វិញ ពោល​គឺ​សេចក្តី​ល្អ​ដែល​មនុស្ស​បាន​ធ្វើ​ហើយ​រមែង​ចម្រើន​កើន​ឡើងជា​រឿយ​ៗ​ទៅ​តាម​កាល​វេលា ដោយ​មិន​ចេះ​ស្រកស្រុត​អាប់អន់​សោះឡើយ​។ វេលា​កាន់តែ​យូរ​ឆ្ងាយ ការ​កសាង​គុណធម៌​កាន់តែ​បាន​ច្រើន សេចក្តីចម្រើន​ក្នុង​ផ្លូវ​សុខ​ក៏​មាន​ច្រើន​ឡើងជា​ភិយ្យោភាព គឺ​ចម្រើន​តាំងពី​លោក​នេះ​រហូត​ដល់​លោក​ខាង​មុខ​ ។ ទាក់ទង​នឹង​សេចក្តី​នេះ​គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​ចារ​ទុកជា​គតិ​ឲ្យ​យើង​បាន​ពិចារណា​ប្រព្រឹត្ត​តែ​អំពើ​ជា​កុសល ប្រារព្ធ​សេចក្តី​មិន​ប្រមាទ និង​ព្យាយាម​ធ្វើ​តែ​អំពើ​ល្អ កសាង​គុណធម៌​ដើម្បី​សេចក្តីចម្រើន​តរៀង​ទៅ ៕ ![3EE2DEFB-7D91-4D80-A86E-3B913085DE7C.jpeg](https://serey.io/imageupload_data/d31a2df5d0b1fd62f9bb362e1d091d1edab480a1)

Comments