រំដោះទុក្ខដោយការទទួលស្គាល់ទុក្ខ

S
sathya
![bb.jpg](https://serey.io/imageupload_data/b7e928787bc7d570a00c4b91718b65dfe007e364) ផ្កានឹងស្រពោន បើមិនយកចិត្តទុកដាក់នឹងវា ប្រាប់ខ្ញុំមកបើអ្នក ឬអ្នកឃើញនរណាម្នាក់គ្មានទុក្ខ! ទុក្ខជាអ្វី? ពិភពលោកដ៏ធំធេងនេះ គ្មានអ្វីឋិតថេរចេរកាលជាអមតៈឡើយ ដូចឱវ៉ាតព្រះសម្មាសម្ពុទ្ធមួយឃ្លាគឺ មានរូបមានទុក្ខ។ ទុក្ខមានច្រើនយ៉ាង ច្រើនប្រភេទ ដែលគ្រប់រមែងកើតឡើងធំដឹងក្ដី ចេះគិតពិចារណាភ្លាមនោះទុក្ខនឹងកើតឡើងភ្លាមដែរ ព្រោះទុក្ខកើតចេញមកពីបញ្ញានេះឯង។ អាយុក្បែរសែដូចខ្ញុំនេះ មានការងឿងឆ្ងល់ខ្លះដែរកាលវ័យកុមារ ឬវ័យភ្លើតភ្លើននឹងភ្លើងព័ណ។ តើអ្នកអាចគេចផុតពីទុក្ខទេ, ខ្ញុំសុំឆ្លើយ មួយរយភាគរយគឺទេ! ហេតុអ្វី? ព្រោះអ្នកមានខួរក្បាលមួយនេះ ដែលបញ្ជាដោយបញ្ញានោះឯង វិញ្ញាណទាំង៥ មិនអាចដំណើរការបានឡើយបើគ្មានទុក្ខ ។ ទុក្ខជាអ្វីហេតុអ្វីមានអំណាចខ្លាំងក្លាម្លេះ? តើយើងអាចគេចផុតពីទុក្ខបានទេ? ទុក្ខរបស់សត្វលោកមានច្រើនរាប់មិនអស់ទេ ហើយក៏គ្មាននរណាម្នាក់អាចគេចផុតបានដែរ, តើអស់សង្ឃឹមណាស់មែនទេ ដែលខ្ញុំគំនិតយោបល់ហាក់ដូចមនុស្សអស់សង្ឃឹមនឹងទុក្ខ ហាក់មិនបានផ្ដល់ជាគំនិតល្អដល់អ្នកដែលមានទុក្ខ? ការពិតណាស់យើងមិនអាចគេចផុតពីទុក្ខ តែយើងអាចកែប្រែពីផលអវិជ្ជមាននៃទុក្ខទៅជាផលវិជ្ជមានបាន, ខ្ញុំរកឃើញគំនិតខ្លះៗអាចជួយដល់អ្នកមានទុក្ខសូមធ្វើការពិចារណា។ ជាឧទាហរណ៍៖ សត្វដំរីដែលរស់អាស្រ័យរុក្ខចំណី មិនចេះបៀតបៀនជីវិតពូជសត្វដទៃ តែងរងការវាយប្រហារពីសត្វស៊ីសាច់ជាអាហារ ធ្វើអោយបាត់បង់និរាស្ដព្រ័ត្រប្រាសគ្រួសារកូនចៅ​ ដោយសារតែការភ័យខ្លាច បាក់ស្បាត បាត់បង់ទំនុកចិត្ត, ដូច្នេះភាពសាមគ្គីនឹងក្លាយជាដំណោះស្រាយបំបាត់ទុក្ខកង្វល់មួយនេះ ទោះខ្លាដប់ក្បាលចូលមកយាយ៉ីក៏ញញើតនឹងបង់ជីវិតទាំងអសាមិនខាន។ ទុក្ខដោយការខ្ជិល ឬបញ្ញាទុកចោល, អ្នកកំពុងបណ្ដោយពេលវេលា ឬឱកាសនៃទុក្ខរបស់អ្នកចូលកាន់តែច្រើនឡើងៗដោយមិនដឹងខ្លួន ហើយនឹងភ្ញាក់ខ្លួននៅថ្ងៃណាមួយ ដែលចំណង់មួយកើតមានឡើង។ មិនថាអ្នកស្ថិតក្នុងគ្រួសារមានឬក្រឡើយ ចូរចងចាំអោយបានច្បាស់ថា រូបកាយនឹងទ្រុឌទ្រោមមុនពេលវេលា បើបណ្ដោយអោយភាពខ្ជិលច្រអូស ភាពល្ងិតល្ងង់ជ្រៀតចូលក្នុងខ្សែជីវិតរបស់អ្នកបាន។ សូមក្រឡេកមើលខ្សែជីវិតប្រទេសដែលដឹងនាំអោយប្រជាជនពួកគាត់រស់បានសុខស្រួល និងមានអ្វីៗគ្រប់យ៉ាង។ ការអប់រំ ការស្រាវជ្រាវ ជាកិច្ចការសំខាន់ណាស់ ដែលត្រូវដាក់បញ្ចូលក្នុងផ្នត់គំនិតប្រជាជន, ការលើកតំកើង ការលើកទឹកចិត្ត ទាំងនោះជាវិធីសាស្រ្តដ៏ល្អបំផុត ដែលកែប្រែមនុស្សខ្ជិលម្នាក់អោយឧស្សាហ៍ នឹងអាចរំដោះខ្លួនចេញពីទុក្ខទាំងពួងក្នុងខ្សែជីវិតគេបានដោយងាយ។ អ្នកកំពុងជំពាក់បំណុលគេច្រើនឡើងៗ អ្នកខ្លះថាមានតែសម្លាប់ខ្លួនទេទើបអាចគេចផុតពីទុក្ខ, តាមធម៌ព្រះសម្មាសម្ពុទ្ធអ្នកកំពុងដើរចូលនរកនៃទុក្ខទៅវិញទេ អ្នកបង្កើតភាពអសោចដល់អ្នកនៅរស់អោយទទួលអំរែកទុក្ខពីអ្នកហើយ នេះហើយគឺកម្មនៃទុក្ខ។ មានដំណោះស្រាយជាច្រើនដែលកំពុងចាំជួយអ្នក៖ បញ្ញា ការបញ្ចេញសំដីពិតពីក្នុងចិត្ត ការស្វែងរកការងារតិចចំណូលច្រើន បច្ចេកវិទ្យាជឿនលឿនណាស់សព្វថ្ងៃ សំដី ឥរិយាមាយាទជាគោល ការសិក្សាអប់រំជាត្រី (ត្រីវិស័យ) មានអ្វីនឹងព្រួយទៀតថារកប្រាក់កំរៃសងបំណុលមិនបាន។ ការងារងាយៗដូចជាៈ ឈ្មួញជើងសារ អចលនទ្រព្យ, ឈ្មួញជើងសារផលិតផលលក់ងាយមានទីផ្សារ ឬងាយរកទីផ្សារថ្មី, លក់ផលិតផលតាមបញ្ដាញសង្គមនានា, ពលករក្រៅប្រទេសជាដើម។ល។ ទុក្ខនៃការរកប្រាក់ចំណូលរបស់អ្នកគ្មាន ឬមានដើមទុនស្រាប់ វាស្រដៀងគ្នា។ ដំបូងគឺអ្នកនោះត្រូវតែមានគំនិត ស្វែងរកធនធានដើម ដើម្បីពង្រីកមុខរបរក្នុងទស្សនវិស័យ។ សួរខ្លួនឯងថាអ្នកមានទុក្ខអ្វី ដែលត្រូវកែខៃអោយជាប្រយោជន៍, អ្នកមានការតាំងចិត្តបែបណា,កំរិតណា? អ្នកជាមនុស្សអត់ធ្មត់ពិតប្រាកដទេ? មិនថាជាមនុស្សខ្ជិលឬឧស្សាហ៍ កិច្ចការនេះជាកិច្ចការក្រុម មិនមែនតែម្នាក់ឯងដោះស្រាយបាននោះឡើយ ។ ក្រុមជាអ្វី? គឺក្រុមមនុស្សដែលពាក់ព័ន្ធដល់ដំណើរការមុខរបរៈ ក្រុមការងារផ្ដល់គំនិត, ក្រុមផ្គត់ផ្គង់, ក្រុមចែកចាយផលរបរ និងផ្សព្វផ្សាយ, ក្រុមលើកទឹកចិត្ត, ក្រុមការងារមនុស្សជួយសង្គម, ក្រុមសិក្សាស្វែងយល់ និងរកវិធីសាស្ត្រថ្មីៗងាយដល់អតិថិជន ងាយដល់ក្រុមការងារ និងមានភាពជឿនលឿន ដូចឬល្អជាងទីផ្សារសេរីដទៃ ។ល។ ទាំងអស់នេះក៏ដំណើរការបានដោយការប្រើប្រាស់ភាពអត់ធ្មត់ ពេលវេលា ការយោគយល់ ការលើកទឹកចិត្ត ការឧបត្ថម្ភ ការបរិច្ចាក នានាដែលអាចអោយពួកគាត់គិតថាទទួលយកបាន និងមានចិត្តចង់ជួយជ្រោមជ្រែងអ្នកយ៉ាងពិតប្រាកដ នាពេលខាងមុខ ។ ទុក្ខនៃមនុស្សអសមត្ថភាព ពិការ គ ថ្លង់ អ្នកមិនគួរគិតថា គ្មានអ្វីមួយដែលអ្នកធ្វើមិនបានទាំងស្រុង ត្បិតតែបាបកម្ម កើតមកមិនប្រក្រតីដូចសព្វមនុស្សល្អៗដទៃឡើយ។ សង្គមមនុស្សគឺតែងមានការជួយគ្នាទៅវិញទៅមក អ្នកនៅមានកាយសម្បទាដទៃទៀតដែលមានប្រយោជន៍ និងអោយគេមើលឃើញ ហើយទទួលការជួយជ្រោមជ្រែងពីសហគមន៍ដែលអ្នករស់នៅ។ ![as.jpg](https://serey.io/imageupload_data/2b2b75ce2fabedb08335b8801811c4f7ec03b9eb) ផ្កានឹងរស់ក្នុងភាពស្រស់បំព្រង និងរីកដុះដាល ព្រោះភាពឧស្សាហ៍នៃអ្នកថែទាំ សូមពិចារណាចំពោះវិធីបំល្លែងទុក្ខទៅជាប្រយោជន៍ផង, សូមអរគុណ!!

Comments

drstarry
I wish this was done in English, nonetheless, I appreciate the flowers. Kudos!
pov
Oh,ពិសេសណាស់បង
fherdz
Nice clicks @sathya