ចូលស្ទឹងតាមបទ

សំដីដែលនិយមនិយាយតគ្នារហូតមក ដែលខ្ញុំបានលឺជារឿយៗមកដែរ, អ្នកទាំងអស់គ្នាមិនឆ្ងល់ទេថាតើហេតុអី ភាសិតមួយនេះចាក់ស្រេះក្នុងសង្គមរស់នៅរបស់ខ្មែរយើងខ្លាំងម្លេះ ហើយអ្នកបង្កើតវាឡើងជានរណា មកពីណា ក្នុងសម័យកាលណា? យើងទាំងអស់ច្បាស់ណាស់នឹងមានចម្ងល់អំពីរឿងនេះ ។ ជាក់ស្ដែងប្រភពពិតប្រាកដយើងរកមិនឃើញទេ គ្រាន់តែដឹងថាវាកើតក្នុងសម័យខ្មែរស្ថិតក្រោមអាណានិគម ឬខ្មែរស្ថិតក្រោមរបបគំរាមកំហែងណាមួយមិនខាន បើតាមការគិតរបស់ខ្ញុំ ។
ស្រមៃទៅលើការរស់នៅដែលខ្ញុំបានសិក្សា និងឆ្លងកាត់ពាក្យសារស័ព្ទរបស់បងប្អូនយើងឯទីជនបទ។ តាមការអង្កេតខ្ញុំយល់ថា ប្រជាពលរដ្ឋខ្មែរ អ្នកស្រែចំការ ៩០%ហើយដែលមិនចង់ដឹងលឺការវិវត្តន៍នៃសង្គម ដោយខ្លួនគិតអំពីបញ្ហាក្រពះគ្រួសារជាធំ ដូចជាការធ្វើស្រែ-ចំការ ធ្វើយ៉ាងណាឲ្យតែបានផលច្រើន ប្រមូលស្ដុកទុកចិញ្ចឹមជីវិតប្រចាំឆ្នាំ សល់ប៉ុន្មានយកលក់ឲ្យឈ្មួញជើងសារ ដើម្បីយកប្រាក់ខ្លះទិញរបស់របរប្រើប្រាស់ តុបតែងកាយ ផ្ទះសំបែង ជាដើម ។ល។
ស្ថានភាពរស់នៅរបស់ពួកគាត់ខុសៗគ្នា មានប្រពៃណីទំនៀមទំលាប់ ការគោរព ការធ្វើពិធីផ្សេងៗ ដូចជាពិធីបុណ្យនានា អាពាហ៍ពិពាហ៍, តំបន់ខ្លះប្រារព្ធដោយងាយៗ តំបន់ខ្លះតឹងតែង ដែលអាស្រ័យលើជំនឿ ច្បាប់ប្រពៃណីនេះឯង ។ ចុះហេតុអ្វីក៏កំណាព្យកាបឃ្លោងមួយម៉ាត់ ដែលថា " ចូលស្ទឹងតាមបទ ចូលស្រុកតាមទេស " នេះមានឥទ្ធិពលខ្លាំងម្លេះ មិនថានៅទីណាទេ សូម្បីតែទីក្រុងភ្នំពេញយើងសព្វថ្ងៃក៏មានអ្នកប្រើប្រាស់យ៉ាងព្ធកធឹកផងដែរ ។
មានសម្រាយចំនួន ពីរដែលលោកអ្នកអាចយកពិចារណាបាន។
ទីមួយ៖ មនុស្សកោងកាង ក្អេងក្អាងចូលទៅរស់នៅក្នុងតំបន់មួយ ហ៊ានគ្រប់បែបយ៉ាង ដើម្បីបង្ហាញអំណួតខ្លាំងពូកែ ខ្លួនមកពីពូជពង្សខ្ពង់ខ្ពស់អ្នកណាមិនស្គាល់ក្នុងអាណាចក្រមួយនេះ ។ មកប្រកបរបរដោយការកេងប្រវ័ញ្ច ដោយជិះជាន់ មកទន្ទ្រាន យកទាំងឥទ្ធិពល យកទាំងទ្រព្យ មកជះលើក្បាល ( សុំទោសពាក្យអសុរស) អ្នកដែលចង់មានចង់បាន, អ្នកទីទាល់, អ្នករងគម្នាបសង្គមដឹកនាំ ។ ព្រោះមនុស្សប្រភេទនេះច្រើនជាម្នឹស ឬហ្វូងសត្វម្នឹស ដែលកើតមកបានបង្កើតយកមកជាមួយវិជ្ជាដែលសង្គមពួកវាផ្ដល់ឲ្យ " វាទី អាងយ៉ាង" ។ ជាការពិតណាស់តំបន់ខ្លះរងការបាក់ស្បាតដោយសារក្រុមឈ្លើងសង្គមអស់នេះ ក៏ដោយសារគ្មានស្មារតីសាមគ្គី ចង់ត្រឹមមួយរស់សុខជាមួយក្រុមគ្រួសារនីមួយៗ ។
សម្រាប់តំបន់រស់នៅដោយប្រជាជនភាគច្រើនមានការយល់ដឹងខ្ពស់វិញ ពួកគាត់ស្អប់ណាស់រាល់ទង្វើដែលខ្ញុំបានរៀបរាប់ខាងលើ ពួកគេនឹងរកវិធី ឬឱកាសដើម្បីប្រឆាំងតបតវិញមិនខាន ក៏ព្រោះបើបណ្ដោយឲ្យក្រុមអស់នេះក្អេងក្អាងធ្វើព្យុះធ្វើភ្លៀងមិនយូរ លទ្ធផលចុងក្រោយ ភូមិដ្ឋានដែលធ្លាប់រស់នៅសុខសាន្ដ នឹងក្លាយជាទីអាណាធិបតេយ្យ រស់ក្នុងតែការជិះជាន់ កេងប្រវ័ញ្ច ឈ្នានិះ មិនខាន ជាឧទាហរណ៍ ក្រុងព្រះសីហនុជាទីកន្លែងឋានសួគ៌ទេសចរណ៍ វាខ្សាច់សក្បោះ កំពុងរងឥទ្ធិពលអាក្រក់ពីពួកអាចូលស្ទឹងអត់តាមបទ ជនជាតិចោរឈ្លានពានទឹកដី មិនខ្វាយខ្វល់សុខទុកប្រជាពលរដ្ឋខ្មែរដែលជាជនជាតិដើមក្នុងតំបន់នេះឯង ។ ដែលមួយរយៈនេះមានការសាមគ្គី វាយបកទៅលើក្រុមពួកជនជាតិអមនុស្សផងដែរ ។
ទីពីរ៖ ខ្ញុំចង់សំដៅលើក្រុមដែលបំរើក្នុងជួររាជរដ្ឋាភិបាល ដែលកំណែទម្រង់ពុករលួយ កាន់តែពុករលួយឡើង កំណែទម្រង់ប្រព័ន្ធច្បាប់កាន់តែអយុត្តិធម៌ឡើង ។ល។
មន្ត្រីរាជការថ្នាក់ក្រោម ឬប្រជាពលរដ្ឋសាមញ្ញគ្មានខ្នងបង្អែក រមែងបំពេញការងារតាមតួនាទីភារកិច្ចដែលថ្នាក់លើកំណត់ ឬតម្រូវឲ្យធ្វើ ។ ហាងកាហ្វេភាគច្រើនពេលដែលជួបពួកគាត់ ( មន្ត្រីថ្នាក់ក្រោម) ខ្ញុំបំពេញការងារគ្រាន់សន្សំប្រាក់តិចតួចផ្គត់ផ្គង់ជីវិភាព ខ្ញុំដឹងច្រើនតែពីបញ្ហាការងារដែលរាជការកំពុងដំណើរការតែមិនមានសិទ្ធសម្រេច ។ មន្ត្រីមានច្រើនប្រភេទណាស់ដែលយើងមិនអាចបែងចែកថានរណាល្អ នរណាអាក្រក់ នរណាស្មោះ នរណាក្បត់, ព្រោះពាក្យសំដីពួកគាត់ខាងកក្រៅរួសរាយរាក់ទាក់ដូចៗគ្នា ។ សូម្បីឋានៈ តួនាទីក៏បែងចែកតាមបក្សពួក អ្នកណាចេះអែបអប ចេះយកចិត្តមេ ពួកគេក៏ឡើងតួនាទីយ៉ាងឆាប់រហ័ស អ្នកខ្លះឡើងផ្លោះ អ្នកខ្លះមួយឆ្នាំតម្លើង ២ ឬ ៣ ដងអញ្ចឹងទៅ, ឯមន្ត្រីចេះការច្បាស់បែរក្លាយពួកគាត់ដណ្ដើមតំណែងនេះ តំណែងនោះ, រាយការណ៍ត្រង់ថារិះគន់នេះរិះគន់នោះមិនយោគយល់កាលៈទេសៈ ឬមូលហេតុដែលនាំកើតបញ្ហាជាដើម ។ល។ ពុករលួយជាភាពបរាជ័យដ៏ធ្ងន់ធ្ងរក្នុងការដឹកនាំសង្គមមួយ បើគ្មានដំណោះស្រាយ ឬដឹងហើយនៅតែបណ្ដោយ ។ មិនថាប្រទេសមានលទ្ធិប្រជាធិបតេយ្យទេ សូម្បីប្រទេសកាន់លទ្ធិកុម្មុយនីសគេក្លាយ និងស្អប់ខ្ពើមណាស់អំពើពុករលួយ រហូតដល់កំណត់ច្បាប់ប្រហារជីវិត និងរឹបអូសរាល់ទ្រព្យដែលសន្សំបានដោយអំពើពុករលួយនេះទៀតផង។ ខ្មែរយើងមិនដឹងថាកាន់លទ្ធិអីឲ្យពិតប្រាកដទេសព្វថ្ងៃ មេដឹកនាំគិតតែពីក្តោបអំណាចរហូតអស់សង្ខារដូច្នេះនោះ។ "ន្ហើងមានតែចូលស្ទឹងតាមបទទេ "។
ការពិតទៅអ្វីដែលគាត់និយាយ គឺពិតជាជះឥទ្ធិពលខ្លាំងណាស់ដល់ស្ថានភាព ជីវភាពរស់នៅរបស់គាត់ ។ ខ្ញុំគិតថាកូនខ្មែរគ្រប់រូបមិនគួរយកតម្រាប់តាមសាស័ព្ទបែបដូចដែលខ្ញុំរៀបរាប់ខាងលើនេះទេ ។ សង្គមកែប្រែ ឬអភិវឌ្ឍន៍បានអាស្រ័យការយល់ដឹងល្អ ការចេះបែកគំនិត ចេះបែងចែក ចេះសាមគ្គីក្នុងនាមជាតិសាសន៍តែមួយ ។
តាំងពីកើតមក តាំងពីបានសិក្សាប្រវត្តិសាស្រ្ដខ្មែរ គួបផ្សំទាំងការរស់នៅក្នុងសង្គមខ្មែរជាក់ស្ដែងដូចបច្ចុប្បន្ន, ខ្ញុំឃើញថាប្រទេសមួយនេះនៅតែស្ថិតក្នុងការរស់នៅក្នុងដែនដី មិនប្រាកដ មានតែការទន្រ្ទាន ឈ្លានពាន លេបទឹកដី ពីសំណាក់ប្រទេសជិតខាងនានា ។ "បើអាក្នុងមិនឲ្យដៃ អាក្រៅធ្វើម៉េចរកច្រកឃើញ" ៕
សុំទោសតែបើអ្នកដឹង អ្នកគួរកែវាឡើង មិនចេះហួសពេលទេ សម្រាប់មនុស្សយល់ពីកំហុសខ្លួនប្រព្រឹត្ត, មានអង្គុលីមារ ជាឧទាហរណ៍..


