ការតំអក់ រមែងនាំអ្នកធ្លាក់នរកយ៉ាងឆាប់ ដោយមិនបានដឹងខ្លួនឡើយ

S
sathya
![ដេក.jpg](https://serey.io/imageupload_data/3f18c8a22e6e6fdd54ed8e5ae4993b6618048e34) ជាការពិតណាស់ យើងសូមសរសើរមនុស្សដែលរហ័សរហួន ឃើញនេះទើសឃើញនោះទើស ហើយធើ្វវា ឬខំជួយដោយមិនគិតថាខ្លួននឿយហត់យ៉ាងណា នោះឡើយ។ មនុស្សប្រភេទនេះមានការគិតរហ័ស រកច្រកចេញ ក្នុងពេលកំពុងអនុវត្ត ។ ឯមនុុស្សមួយប្រភេទទៀត ចូលចិត្តបញ្ជា ខួរក្បាលគិតយ៉ាងណាឲ្យតែខ្លួនរួច ខ្ជិលច្រអូស ការងារអនាគតបើមិនខំប្រឹងកែខៃ ហើយនៅតែបណ្ដោយទៅតាមពេលវេលា នោះអ្នកនឹងបាត់បង់អ្វីៗជុំវិញខ្លួនដោយមិនដឹងពីកំហុសដែលអ្នកបានសន្សំមិនខាន។ ពាក្យតំអក់ជាក្រៀមភាសាខ្មែរយើងដែលគេច្រើនប្រើលើមនុស្ស ខ្ជិលច្រអូស គេចវេសនឹងការងារនានា ។ ការពិតណាស់ មនុស្សយើងត្រូវតែដំណើរការខួរក្បាលជាចាំបាច់ តែមិនមែនបានន័យប្រើដោយគ្មានពេលសម្រាកនោះទេ ។ ចុះសម្រាកបែបណាចាត់ជាការសម្រាកខួរក្បាល ? អ្នកមិនមែនបំពេញការងារ​ ២៤ម៉ោងឯណាមែនទេ? ក្រៅម៉ោងបំពេញការងារគឺសុទ្ធជា ម៉ោងលំហែខួរក្បាល បានន័យថាម៉ោងលំហែខួរក្បាលមានច្រើន ដែលយើងត្រូវចេះលៃលក វិធីលំហែផ្សេងៗគ្នា ហើយជួយទាំងយើង ជួយទាំងអ្នកដទៃបានទៀតផង ដូចជា៖ ![ហាត់ប្រាណ.jpg](https://serey.io/imageupload_data/595458ddeda823bc738437b7a242bb4b0a9d714b) ![ហាត់ជុំ.jpg](https://serey.io/imageupload_data/ee6cca1e555c709591fb83c2adb4c7824c7883de) កំណត់ការបែងចែកពេលវេលា ជាប្រចាំ ថានឹងត្រូវធ្វើអ្វីសម្រាប់ថ្ងៃស្អែក ការជួយកិច្ចការមើលថែផ្ទះសំបែង បង្កើតការដាំដុះសម្រាប់គ្រួសារ ឬសង្គម ថែទាំកូនចៅ ពេលវេលាធ្វើលំហាត់ប្រាណប្រចាំថ្ងៃ សម្រាកលំហែ ជាមួយគ្រួសារ មិត្តភ័ក្ត សាច់ញាតិបងប្អូន ពេលវេលាដំណេកសម្រាកខួរក្បាលយ៉ាងតិច ៧ ម៉ោងក្នុងមួយថ្ងៃ (សំគាល់ៈ ការបំពេញម៉ោងសងការគេង មិនជាការប្រសើរសម្រាប់សុខភាពឡើយ) ។ល។ (អ្នកអាចបន្ថែមលើសអ្វីដែលខ្ញុំដឹង ជាការជួយជ្រោមជ្រែងដ៏ល្អ) ![សំអាតផ្ទះ.jpg](https://serey.io/imageupload_data/9f58ccbc4c7b9d02bc40cb1617ffdd0c91320950) ![ដាំដុះ.jpg](https://serey.io/imageupload_data/4b08e2d983b0703fdbc59027b3d36e2d264aadff) ដាំកូនឈើមួយដើមបានន័យថា អ្នកកំពុងជួយទ្រទ្រង់រាល់ជីវិតលើផែនដីនេះ ប៉ុន្មានចំណុចខាងលើ យើងទៅណា តែងបង្កើនការស្រឡាញ់រាប់អាន ពីអ្នកដទៃជានិច្ច ៕

Comments