ត្រីអីចេះ កាប់មិនមុត អារមិនដាច់

S
sathya
វៀតណាម៖ យើងធ្លាប់តែឃើញត្រីធម្មតាៗ ដែលកាប់តែបន្តិចដាច់ក្បាលអីចឹងទៅ ប៉ុន្តែថ្ងៃនេះយើងសូមចែករំលែកនូវវីដេអូចម្លែកមួយដែលនិយាយអំពីត្រីមួយក្បាលដែលកាប់យ៉ាងណាក៏មិនដាច់ទាល់តែសោះ។ បើតាមប្រភពរបស់គេហទំព័រមួយបានចុះផ្សាយ កាលពីថ្មីៗនេះថា នៅប្រទេសវៀតណាម មានអ្នកភូមិមួយក្រុមបានចាប់ត្រីចម្លែកមួយក្បាល មិនដឹងថាវាគឺជាត្រីអ្វី ពួកគេបានព្យាយាមយកកាំបិតប៉័ងតោ ដើម្បីកាប់ត្រីនោះ ប៉ុន្តែទោះបីជាពួកគេព្យាយាមយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចកាប់វាបានដែរ។ ![012.jpg](https://serey.io/imageupload_data/6ca591a8f7a1232623187c0e12267b14205a2511) អ្នកភូមិមួយចំនួនសង្ស័យថា ត្រីនេះមានអាវក្រោះពិសេស ឬក៏មានមន្តអាគមអ្វីដើម្បីការពារវា ទើបបានជាពួកគេព្យាយាមកាប់យ៉ាងណាក៏មិនដាច់សោះ។ ពួកគេក៏បានសាកល្បងយករណារមកកាប់ត្រីបន្ថែមទៀត ប៉ុន្តែនៅតែមិនអាចកាប់វាបានទល់តែសោះ ប្រៀបដូចជាកាប់ដែកអីចឹង។ ![2222.jpg](https://serey.io/imageupload_data/ff734039f79ec0b60c9fe437753af26759daf24d) បន្ទាប់ពីមើលឃើញអីចឹង អ្នកភូមិខ្លះក៏សង្ស័យថា វាគឺជាសត្វក្រពើដែលមានស្បែកក្រាស់ ពិបាកក្នុងការកាប់ដោយប្រើប្រាស់កាំបិតធម្មតា ដូច្នេះទាល់តែមានបច្ចេកទេសពិសេសអ្វីមួយទើបអាចកាប់យកសាច់វាបាន៕

Comments

wondercury
អរគុណដែលបានចែករំលែកបន្តពី https://www.google.com.kh/url?sa=t&source=web&rct=j&url=https://www.khmerload.com/news/87769&ved=2ahUKEwiBzePHyozdAhVPEHAKHQMIAeEQFjAAegQIBRAB&usg=AOvVaw1AkbKSkqAAvQHGHQWnd1eN តែយ៉ាងណាសូមបងជួយបញ្ជាក់បង្ហាញពីប្រភពដើមដែលបងបានយកមកផង។