ដាស់តឿនជីវិតអ្នក អ្នកប្រើប្រាស់ជីវិតបែបណា?

S
sathya
![30B51887-A944-4055-B37C-3DA5C1B7288B.jpeg](https://serey.io/imageupload_data/7aedeed37e29a8afeb3fb3733538f6b32295ddce) ការគិតរបស់ខ្ញុំ សង្ឃឹមថានឹងជួយពន្លឿនការគិតរបស់បងប្អូន បានខ្លះ បើបងប្អូនគិតយល់ពីការសរសេរមួយអត្ថបទនេះ ។ ១០ឆ្នាំដំបូង ប្រើអស់ជាមួយកុមារភាព ជីវិតមិនទាន់យល់ការណ៍ រាក់ជ្រៅ ១០ឆ្នាំបន្ទាប់ ប្រើអស់លើការសិក្សារៀនសូត្រ ១០ឆ្នាំបន្ទាប់ ប្រើជីវិតជាមួយការប្រកបរបរ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត ១០ឆ្នាំបន្ទាប់ ប្រើអស់ជាមួយការកសាងឋានៈ និងគ្រួសារ ១០ឆ្នាំបន្ទាប់ ចាយអស់ជាមួយថែរក្សាអ្វីដែលរកបានមក ១០ឆ្នាំបន្ទាប់ ប្រើជាមួយការមើលថែសុខភាពកាយ និងចិត្តឲ្យនៅរឹងប៉ឹង ១០ឆ្នាំបន្ទាប់ ជាការដាក់ចុះគ្រប់យ៉ាង និងរង់ចាំថ្ងៃចុងក្រោយ។ សរុបទៅ ៧ដងនេះ គឺ៧០ឆ្នាំ ចូលជរាហើយ ដែលមនុស្សនឹងរងចាំក្តីមរណា ។ ![F53B1686-843A-4672-911E-DA5241D2A5F5.jpeg](https://serey.io/imageupload_data/36e6b1c51284df5c7ace57d9d77a5ad47b67dfb3) ដូច្នេះ ទាំងក្នុង ៧ ដងនេះ អ្នកគួររកពេលវេលា សាងល្អសម្រាប់ខ្លួន និងសង្គម ដូចជា ៖ ការថែទាំខ្លួន, មានពេលវេលាសម្រាកខួរក្បាល, ចេះធ្វើចាញ់, ចេះស្កប់ស្កល់, ជាចុងក្រោយការធ្វើចិត្តសម្មាធិតាមផ្លូវធម៌ណាមួយ ។ នេះហើយដំណើរជីវិត ![A6A4CD10-2AD5-4154-8465-BB5E023B1FCB.jpeg](https://serey.io/imageupload_data/32d424173eb083e21e9b7f933c896fd13ae1b0f5)

Comments

vannlyda
give u a vote