តើការគិត រវាង អ្នកមាន និងជនទូទៅ មានឥទ្ធិពលដល់ការតាំងចិត្តរបស់មិត្តៗទេ ?

S
sathya
មនុស្សយើងគ្មានអ្វីជាទៀងទាត់ទេ តែក៏ត្រូវការជោគជ័យក្នុងជីវិតដែរ ។ អ្វីជាបញ្ហា គឺត្រង់ថាការគិតរបស់យើង នឹងផ្ដល់ មកវិញជា វិជ្ជមាន ឬអវិជ្ជមាន ? ខ្ញុំលើកសុំលើកយកទស្សនៈមួយចំនួនរបស់ អ្នកទទួលជោគជ័យ និងមិនជោគជ័យ លើពិភពលោក ដើម្បីបំពេញការគិតរបស់មិត្តៗ ថាតើការគិត រវាងអ្នកមានវាសនា​ល្អ និងជនទូទៅ ខុសគ្នាបែបម៉េច? - ជនទូទៅគិតថា វាសនាកើតមក ក្នុងត្រកូលល្អ គេគង់តែមាន / វាសនាកើតក្នុងត្រកូលក្រខ្សត់និងមិនងាយមានភាពជោគជ័យក្នុងឆាកជីវិតពួកគាត់ឡើយ ។ - តែអ្នកមានវិញគេថា ការទទួលជោគជ័យសម្រាប់ជីវិត ជាសិទ្ធមនុស្សគ្រប់រូប គ្រប់ស្រទាប់វណ្ណៈ ។ អ្វីជាហេតុផល? ការងារមួយដែលអ្នកធ្វើអោយអ្នកដទៃមានជីវិតល្អប្រសើរ ( ភាពងាយស្រួល ការបំពេញតម្រូវការ ចំណង់ចំណូលចិត្ត) ការងារនោះ នឹងអាចនាំអ្នកទទួលជោគជ័យ ។ - ជនទូទៅ៖ ការឈានជើងចូលប្រឡូកក្នុងការបង្កើតមុខរបរមួយដោយខ្លួនឯង មិនថាអ្នកចេះ ឬមិនចេះជំនាញ យ៉ាងណានោះទេ វាគឺគ្រោះថ្នាក់ទាំងប្រថុយប្រថាន បើមិនអាចប្រកួតប្រជែងលើទីផ្សារ អាចឱ្យស្ថានភាពគ្រួសារអ្នកកាន់តែធា្លក់ចុះមិនខាន។ ដូច្នេះការបំពេញការងារ អោយគេដើម្បីទទួលបានប្រាក់បៀវត្សន៍ បើបំពេញការងារបានល្អ យើងគ្រប់គ្នានឹងទទួលបានប្រាក់រង្វាន់ ការតំឡើងតួនាទី ប្រាក់លើកទឹកចិត្ត ដែលអាចឱ្យយើងរស់បានយ៉ាងមានសុភមង្គល។ - អ្នកមាន៖ ការឈានជើងបង្កើតរបរមួយសម្រាប់ជីវិត គឺមានឱកាសច្រើនណាស់ដើម្បីក្លាយជាអ្នកមាន ។ ថ្វីត្បិតឧបសគ្គមួយនេះមានថានិភ័យខ្ពស់ដែលយើងហ៊ានឈានជើងប្រឡូកវិស័យអាជីវកម្ម តែឧបសគ្គធំជាងនេះទៀតបើយើងមិនហ៊ានភ្នាល់ ឬយកឈ្នះលើខ្លួនឯងបាន។ - ជនទូទៅ៖ ការឈានក្លាយជាអ្នកមានបាន ដោយសារពួកគេ មានភាពឆ្លាតវៃពីកំណើត - អ្នកមាន៖ ការក្លាយខ្លួនជាអ្នកមាន គឺពឹងលើបទពិសោធន៍ជីវិតរបស់អ្នកទទួលបានជោគជ័យ​ ។ ដូច្នេះការសិក្សា ស្វែងយល់ទ្រឹស្ដី ដំណើរផ្លូវ បទពិសោធន៍ដែលពួកគាត់បានដើរកាត់ ។ល។ ទាំងអស់នេះហើយ ដែលអ្នកត្រូវបង្កើតទស្សនៈវិស្ស័យ ថាផ្លូវមួយណានោះ អ្នកនឹងអាចធ្វើបានដូចពួកគាត់ដែរ។ - ជនទូទៅ៖ ការក្លាយខ្លួនជាអ្នកមាន គឺពឹងលើកំលាំងញើសឈាម និងប្រាជ្ញាស្មារតី និងទ្រព្យវិនិយោគខ្លួនឯង ។ - អ្នកមាន៖ ការប្រែក្លាយខ្លួនឱ្យមានបាន វាជាការសម្រេចបានក្រុមមនុស្សដែលមានទស្សនៈវិស័យដូចគ្នា តែមានការគិតច្រើន មានការជួយគ្នាទាំងស្មារតី និងរាងកាយ ។ បានន័យថា ការបង្កើតក្រុម ដែលក្រុមនោះនឹងប្រមូលមនុស្សគោលដៅកាន់តែច្រើន ហើយមានអារម្មណ៍ដូចៗគ្នាថា មនុស្សទាំងអស់សុទ្ធតែមានឥទ្ធិពលលើទ្រព្យសម្បត្តិរបស់អ្នក។ ជាឧទាហរណ៍ដ៏ល្អមួយនោះគឺ មានសាលារៀនកុមារភាគច្រើន ដែលកម្មវិធីសាលាបង្កើតអោយមានលំហាត់ ដែលមានដំណោះស្រាយជាក្រុម..។ល។ - ជនទូទៅ៖ ការរកលុយគឺស្មុគស្មាញខ្លាំងណាស់ ។ អ្នកដែលមានបានគឹដោយសារតែ ភាពឆ្លាតវៃ មានឱកាសសិក្សាកន្លែងល្អៗ និងសំណាងពួកគាត់ក្នុងត្រកូលមូលធនប៉ុណ្ណោះ ។ - អ្នកមាន៖ ត្បិតតែការរកលុយមិនមានភាពងាយស្រួល តែមានសាមញ្ញ មិនមានអាថ៌កំបាំង ។ ការកំហិតជំនឿខាងលើនេះ នឹងធ្វើឱ្យមនុស្សបាត់បង់ការព្យាយាម តស៊ូ ក្នុងការក្លាយខ្លួនជាអ្នកមាន។ - ជនទូទៅ៖ មធ្យោបាយតែមួយគត់ដើម្បីរកប្រាក់បានច្រើន គឺ ការចំណាយកម្លាំង និងពេលវេលាធ្វើការច្រើនម៉ោង។ - អ្នកមាន៖ ការគិតរួមផ្សំការច្នៃប្រឌិតនៃគំនិត ជាជំនាញដែលអោយអ្នកទទួលបានប្រាក់ច្រើន ។ ការបង្ហាត់បង្រៀនគំនិតរបស់អ្នក ដើម្បីការស្វែងរកដំណោះស្រាយរាល់បញ្ហាលំបាក គឺជាអាថ៌កំបាំងពិតដែលរកប្រាក់បានច្រើន។ តើមិត្តអ្នកអាន មានគំនិតបែបណា ទៀត ដែលអាចគិតថា មិត្តនឹងដើរ ឬកំំពុងតែដើរ ។ សូមជួយចែករំលែក, សូមអរគុណ :-) អត្ថបទខាងលើបានដកស្រង់ចេញពីសៀវភៅមួយដែលមានឈ្មោះថា " How Rich People Think " ដែលអ្នកបង្កើតទស្សនៈដ៏ល្បីលើពិភពលោករូបនេះ មានឈ្មោះថា " Steve Siebold " គាត់ចំណាយពេលវេលារហូត ២៦ឆ្នាំដើម្បីស្វែងរកគំនិត ទស្សនៈវិស័យ ពីក្រុមមនុស្សដែលមានជោគជ័យក្នុងជីវិតិ ហើយទើបគាត់បានសម្រេចការចងក្រងសៀវភៅដ៏មានឥទ្ធិពល និងបំណកស្រាយដ៏អាថ៌កំបាំងដើម្បីក្លាយខ្លួនជាអ្នកមាន ៕ ![11.jpg](https://serey.io/imageupload_data/dde3d57eb8418e98c293bfe78a283d4cd09aa1be)![11.jpg](https://serey.io/imageupload_data/dde3d57eb8418e98c293bfe78a283d4cd09aa1be)

Comments