ត្រឹមបាយស្លឹកចេកក៏រស់ដែរ

S
sathya
មនុស្សទាំងអស់មិនខុសគ្នាទេ មានចំណង់រៀងៗខ្លួន ត្រូវការជីវិតមួយដែលសមប្រកប រស់នៅជាមួយគ្រួសារដោយមានសុភមង្គលល្អ ទាំងសំលៀកបំពាក់ ការហូបចុក មានមុខរបរសម្រាប់ចិញ្ចឹមជីវិត និងគ្រួសារ ប៉ុននេះគ្រប់គ្រាន់ហើយ ។ ![បបមន.jpg](https://serey.io/imageupload_data/7c06034516b94866047619d40a0781c5b32455db) តាមពិតទៅការរស់នៅដោយការចែករំលែក ការយោគយល់ ការយល់ដឹងពីបំណិនជីវិតនៃមនុស្សក្នុងលោក ឬក្នុងសង្គមដែលខ្លួនកំពុងស្ថិតក្នុង ទាំងនេះសុទ្ធជាចំណែកនៃផលវិជ្ជមានសម្រាប់ឲ្យសង្គមនោះវៀរចេញពីភក់ជ្រាំ និងកាន់តែមានភាពប្រសើរឡើង ដោយឈរលើឆន្ទះ ចេះយោគយល់ យល់កំហុស និងកែតម្រូវ ។ តែផ្ទុយទៅវិញ, ចិត្តមនុស្សអវិជ្ជាមិនគិតដូចអារម្មណ៍ខ្ញុំឡើយ, ភាពចង់មានបាន ចង់បង្ហាញអំណួត ដែលធ្វើឲ្យហ្វូងមនុស្សក្នុងលោករកវិធីបំផ្លាញ ជិះជាន់ កេងប្រវ័ញ្ច រហូតកាប់សម្លាប់ ដើម្បីបំពេញចិត្តខ្លួន ឬក្រុមខ្លួន មួយក្ដាប់តូចនេះ ។ សួរថាបានអីមកវិញ ក្រោយពីសម្រេចបំណងប្រាថ្នាដ៏ខ្មៅកខ្វក់បែបនេះ ។ គេមានសាច់ញាត់ គេមានបងប្អូន គង់តែនឹងមានការរើបំរាស់មិនខាននាពេលណាមួយឱកាសអំណោយផល ។ កើត ចាស់ ឈឺ ស្លាប់ ជាច្បាប់ធម្មជាតិ គ្មាននរណាម្នាក់ជីវិតអមតៈ រស់នៅដោយមិនបានភ្លក់រស់ជាតិនៃច្បាប់ទាំង ៤ នេះដែរ ។ ចុះក៏ខំសាងកេរ្តិ៍អសោចនេះម្លេះ?!! ជាចុងក្រោយសូមផ្តែផ្ដាំ ជូនដល់ចាស់ៗជំនាន់មុនថា ៖ នេះជាសម័យបច្ចេកវិទ្យា សូមទុកឱកាសឲ្យទំពាំងដើរផ្លូវត្រូវគ្រប់ៗគ្នា ក្នុងការសិក្សាស្រាវជ្រាវរករបកគំហើញថ្មីៗ ទាំងឡាយណា ដែលជួយដល់សង្គម ក៏ដូចភពផែនដី ជាភពដ៏អច្ឆរិយៈនេះផងចុះ។ សូមយើងរក្សាការពារពិភពមួយនេះឲ្យកាន់តែបៃតងដរាបរៀងទៅផង សុំត្រឹមតែបាយស្លឹកចេក សម្រាប់បន្ដជីវិតសិក្សាក៏បាន ៕

Comments

sarith71
អត្ថបទល្អ👍ពិតជាចាក់ដោតអារម្មណ៍ខ្ញុំខ្លាំងណាស់លោពូ