ខ្យល់បក់បណ្ដោយតាមខ្យល់

S
sathya
![kjhkh.png](https://serey.io/imageupload_data/761c883dae88fd69c9e5d00f8a3cb866b858fcd5) រឿងរ៉ាវក្នុងសង្គមមានច្រើនណាស់ រហូតនិយាយបានថារាប់មិនអស់ តើអ្នកមានដែលកត់សម្គាល់ដែរទេ? គ្រួសារនីមួយៗមានវិន័យ និងការរស់នៅតាមបែបផែនផ្សេងៗគ្នា តាមទំនៀមទំលាប់ ប្រពៃណី សាសនា តាមតំបន់ តាមកាលវេលាណានោះ នៃសម័យ នៃសង្គម ។ ខ្យល់បក់បណ្ដោយតាមខ្បល់ មិនខុសទេ សម្រាប់សង្គមមួយដែលដឹកនាំការរស់នៅប្រកបទៅដោយភាពរីកចម្រើន និងផ្ដល់ផលផ្លែផ្កាល្អ ឬគម្រូល្អដល់សង្គមដទៃ ។ ជាឧទាហរណ៍សាមញ្ញដែលលោកអ្នកបានឃើញ បានលឺ បានដឹង អំពីប្រទេសរីកចំរើនដូចជា សហរដ្ឋអាមេរិក ហេតុអីក៏ប្រទេសមួយនេះអាចឈានដល់ការគ្រប់គ្រងពិភពលោកទាំងមូលបាន? មិនមែនដោយសារ បញ្ញាទាំងស្រុងនោះទេ តែអ្វីដែលសំខាន់គឺរបត់សង្គម ដែលពួកគេទទួលបានការអប់រំខ្ពស់ ការយល់ដឹងទូលំទូលាយគ្មានដែនកំណត់ មានការលើកទឹកចិត្តលើរបកគំហើញ លើទេពកោសល ការរក្សាការពាររួមទាំងទ្រព្យសម្បត្តិសាធារណៈសង្គមរបស់ពួកគេ ទាំងបរិយាកាស​ បរិស្ថាន ថែមទាំងជម្រុញឲ្យមានរបត់គំនិតដ៏ល្អនេះទូទាំងពិភពលោកឲ្យមានការទទួលស្គាល់ថែមទៀត ។​ នេះបានន័យថាតើអ្នកនឹងជីវិតអ្នកឲ្យដើរតាមខ្យល់មួយនេះទេ? មានប្រទេសជាច្រើនដែលទទួលស្គាល់ នូវខ្យល់មួយនេះ ហើយដំណើរផ្លូវរបស់ពួកគេមានការផ្លាស់ប្តូរទៅរកភាពល្អប្រសើរគួរឲ្យកត់សំគាល់ ដូចជា៖ សិង្ហបូរី, ប្រទេសមួយចំនួននៃសហភាពអឺុរ៉ុប ( អាឡឺម៉ង់, អង់គ្លេស, បារាំង ។ល។),​ អារ៉ាបីសាអូឌីត ។ល។ និង។ល។ និយាយនេះមិនមែនបានន័យថា យើងប្រាកដជាដើរតាមខ្យល់បក់មួយនេះទាំងស្រុងទេ ។​ តែការកកើតថ្មីណាមួយដែលបានត្រូវលាតត្រដាងទូទាំងសកលលោកថា អ្នកមានលទ្ធភាពហើយជាប្រយោជន៍ពិតប្រាកដដល់សង្គមរបស់អ្នក ក៏ដូចពិភពលោកទាំងមូល នោះហើយអ្នកនឹងក្លាយជាខ្យល់ដែលអាចដឹកនាំ ឬបក់គេឲ្យទៅជាមួយបាន ។ ![kljljl.jpg](https://serey.io/imageupload_data/7e2fc5463ed223373de333e08dc653ddc925c2b2) ផ្ទុយទៅវិញបើជាខ្យល់ព្យុះ មួយដងពីរដង គេនឹងកត់សម្គាល់ ត្បិតតែជាការបំភ័យ ការបង្កមហន្ដរាយ ក្នុងសង្គមមួយនេះ ហើយវានឹងផ្ដល់ផលប៉ះពាល់ ឬភាពអវិជ្ជមានដល់ពិភពលោកទាំងមូលនាពេលណាមួយមិនខាន ។ ការកត់សម្គាល់នេះ ខ្យល់នេះនឹងត្រូវបានគេរកវិធីសាស្ត្របំបែក ឬកំទេចចោលឲ្យរលាយបង់មិនខាន គ្រាន់តែយូរឬឆាប់ប៉ុណ្ណោះ ។ កំទេចមិនបានក៏គង់ខ្យល់នេះមិនអាចបក់យកអ្វីទៅជាមួយបានទៀតដែរ ព្រោះជាទីរហោស្ថាន គ្មានអ្នកនៅក្បែរ ឬនៅក្នុងតំបន់ដ៏កំណាចនេះទៀតឡើយ ដោយកំណត់ត្រាដ៏ខ្មៅកខ្វក់ជាប្រវត្តិសាស្ត្រ ។ ![khkk.jpg](https://serey.io/imageupload_data/1c32c1987a011f3a4aec91f45cc8a87596c221ce) ខ្ញុំសុំឲ្យក្មេងៗជំនាន់ក្រោយ រៀនប្រើខួរក្បាលស្វែងយល់ រករបកគំហើញ បំបែកគំនិតអ្នកប្រាជ្ញ ឲ្យខ្លួនកាន់តែអស្ចារ្យជាងពួកគាត់ ។ ដូចដែលយើងបានឃើញផ្ទាល់ថាសង្គមអ្នកដឹងនាំល្អ ប្រជាពលរដ្ឋគេ រស់បានដោយរបៀបណា? មនុស្សយកខួរក្បាលមកម្នាក់មួយដូចៗគ្នា ចងចាំពាក្យនេះ អ្នកត្រូវកំណត់យកអ្វីជាចំណង់ដែលអ្នកប្រាថ្នា ហើយរកឲ្យឃើញចំណង់មួយនោះ ព្រោះគ្មានអ្វីបិទបាំងអ្នកឡើយ បើអ្នកជម្នះដោយបំណងប្រាថ្នាពិតប្រាកដ ៕ សូមអរគុណរាល់ comment និងមានបំណងចង់បន្ថែមយោបល់..

Comments

sathya
អរគុណបង
vannlyda
@@ -7,16 +7,22 @@ %E1%9E%82%E1%9F%86%E1%9E%93%E1%9E%B7%E1%9E%8F%E1%9E%9B%E1%9F%92%E1%9E%A2 +%E1%9E%8E%E1%9E%B6%E1%9E%9F%E1%9F%8B%E1%9E%94%E1%9E%84 %E1%9E%82%E1%9E%BD%E1%9E%9A%E1%9E%91%E1%9E%91%E1%9E%BD%E1%9E%9B
sothyserey
គំនិតល្អ