ចង់ទិញរថយន្ដល្អមួយតឹកមកប្រើ តើត្រូវពិនិត្យអ្វីខ្លះជាចម្បង?

S
sathya
ជាបទពិសោធន៍ផ្ទាល់របស់ខ្ញុំ និងសម្រង់ចម្លើយរក្សាទុកផ្ទាល់ខ្លួនពីអ្នកមានបទពិសោធន៍លើការទិញលក់រថយន្ដមួយចំនួន ។ ឥឡូវនេះខ្ញុំសូមចែករំលែកបន្តដល់សមាជិក serey.io បានទទួលជ្រាបទាំងអស់គ្នា ។ តាមការយល់ដឹងរបស់ខ្ញុំ៖ ការពិនិត្យជាបឋម លេខម៉ាស៊ីននិងជាពិសេសលេខតួ យកមកផ្ទៀងផ្ទាត់ជាមួយក្រដាសពន្ធ ឬ កាតគ្រី តើដូចគ្នាទេ? ជាធម្មតាគ្រប់រថយន្ដ នឹងមានលេខសំគាល់តួរបស់វា នៅផ្នែកណាមួយក្នុងតំបន់ម៉ាស៊ីន ។ ![hjkjkgh.jpg](https://serey.io/imageupload_data/1e2f9a7d86a0dba4ba6b6f323bfe9084e37a18d5) ស្មារមុខមានបាញ់ថ្នាំថ្មី ឬមានច្រេះកាន់ទេ? បើបញ្ហាកើតមានដូចដែលខ្ញុំរៀបរាប់នេះមែន បានន័យថាជារថយន្ដដែលធ្លាប់បុក ហើយជួសជុលឡើងវិញ ។ ចំណាំទោះបាញ់ថ្នាំថ្មី ក៏មិនដូចដើមដែរ អ្នកនឹងឃើញទឹកថ្នាំមានកន្ទួល​ រលកមិនស្មើសាច់។ ![gdvfvdv.jpg](https://serey.io/imageupload_data/280049c8d60c8d3c1c319df48df0a9abb920b66b) ស្មារខាងក្រោយក៏មានកំណត់សម្គាល់ដូចទៅនឹងស្មាមុខដែរ នេះជាបញ្ហាធំដែលអ្នកត្រូវតែយល់ដឹង ដើម្បីឲ្យការទិញទៅជិះប្រកបដោយសុវត្ថិភាព។ ![fgdfgccvx.jpg](https://serey.io/imageupload_data/b580549c23cf497eafdf33cbb4b5314036d19559) តើរថយន្ដកាត់តអ្នកត្រូវមើលត្រង់ចំនុចណា? ចំពោះរថយន្ដកាត់ត អ្នកធម្មតា មិនងាយរកឃើញឡើយ ត្រង់ចំនុចនេះ អ្នកត្រូវស្នើម្ចាស់រថយន្ដ យកទៅ កន្លែងតោនដើម្បីឡើងប៉ុងមើលបាតក្រោម,​ ពិនិត្យប្រវត្តិរថយន្ដតាមរយៈកុំព្យូទ័រ, និងការស្នើឲ្យជាងមើលថ្នេរត្រង់ពោះរថយន្ដ។ ថ្នេរត្រង់ពោះនេះជាចំនុចសំខាន់ណាស់បើមានការកាត់តមែន ជាងនឹងដឹង ព្រោះមិនមានជាងណាម្នាក់អាចធ្វើដូចម៉ាស៊ីនចេញពីរោងចក្រឡើយ។ តើថ្នេររថយន្ដនៅត្រង់ណា? គឺវាជាបន្ទាត់កាត់ទទឹងត្រង់ចំនុចកណ្ដាលរថយន្ដ ខាងក្រោមខ្សែក្រវាត់សុវត្ថិភាពអ្នកបើកបរ។ អ្វីដែលជាចំនុចសំខាន់មួយទៀតនោះ គឺអ្នកត្រូវតែសួរនាំម្ចាស់មុននោះ ឲ្យគេឆ្លើយគ្រប់សំនួរដែលអ្នកចង់ដឹង ។ ឧទាហរណ៍ៈ តើរថយន្ដធ្លាប់បុកទេ? តើរថយន្ដមានបាញ់ថ្នាំថ្មីទេ? អ្នកជិះវាបានយូរប៉ុណ្ណាហើយ? ចុះថ្លៃអស់ប៉ុន្មានដែរ,​ ញុំហ៊ានឲ្យតែប៉ុណ្ណេះទេ ព្រោះឃើញថា ទាស់........... ដើម្បីចៀសវាងមន្ទិលសង្ស័យនានា និងកាន់តែល្អ ក្នុងការទិញរថយន្ដមកប្រើប្រាស់ អ្នកត្រូវមានមិត្តណាម្នាក់អាចទុកចិត្តបានដើម្បីទៅទិញជាមួយ បើមិនដូច្នេះទេ ។ គឺមានតែស្នើឲ្យមា្ចស់រថយន្ដយកទៅពិនិត្យទាំងអស់គ្នានៅគ្រប់បណ្ដាយាន្ដដ្ឋានរថយន្ដនានា ដើម្បីជាជំនួយដល់អ្នកក្នុងការសម្រេចចិត្តទិញរថយន្ដល្អ មកប្រើដើម្បីសុវត្ថិភាពបើកបររបស់អ្នក រយៈពេលយូរ ៕

Comments