ដំណើរជីវិត លោកខាងលិច និងកម្ពុជរដ្ឋ

S
sathya
![cxvxcxc.jpg](https://serey.io/imageupload_data/7d06cf130caebc9e3581bde0e0a60b055c19229c) អរិយ្យធម៌លោកខាងលិច មានភាពផ្ទុយគ្នាស្រឡះនឹងវប្បធម៌ ប្រពៃណី ការរស់នៅលើទឹកដីអាស៊ីអាគ្នេយ៍ ។ ដោយការប្រកាន់នូវជាតិ សាសនា ខុសគ្នា ខ្ញុំយល់ឃើញថា ការរស់នៅរបស់សង្គមនៃលោកខាងលិច មានភាពទូលំទូលាយណាស់ ពិសេសលើសិទ្ធសេរីភាពនិតិបុគ្គល ។ ខ្ញុំសូមសម្រាយ និងប្រៀបធៀបការយល់ឃើញអំពីប្រពៃណីវប្បធម៌ ការរស់នៅរបស់លោកខាងលិច និងដែនដីសុវណ្ណភូមិខ្មែរយើង ។ លោកខាងលិច៖ ចាប់តាំងពីការអប់រំពីកុមារវ័យ មាតាបិតា តែងទុកឲ្យកូនរៀនធ្វើអ្វីៗដោយខ្លួនឯង រៀនស្វែងយល់ រៀនគិត រៀនដោះស្រាយ រហូតកូនបញ្ចប់ថ្នាក់អាចកំណត់រកបាននូវជំនាញពីកំណើតដែលខ្លួនបានប៉ងទុក ដើម្បីបំពេញតម្រូវការសង្គមឲ្យមានភាពកាន់តែជឿនលឿន ។ ពួកគាត់ភាគច្រើនចំណាយពេលច្រើនក្នុងកាតព្វកិច្ចការងារច្រើនជាងស្វែងរកគ្រួសារ ។ និយាយបែបនេះមិនមែនបានន័យថា ពួកគាត់គ្មានចំណង់ផ្លូវកាមលោកនោះទេ, គ្រាន់តែថាប្រពៃណីលោកខាងលិចនេះ ពួកគាត់មិនចេះប្រកាន់ខ្លួនឡើយ ដូច្នេះច្បាស់ជាឆ្លងកាត់ដៃគូស្នេហាច្រើនមិនខាន មិនថាប្រុសឬស្រី ។ ការរស់នៅជាមួយដៃគូស្នេហាមុនអាពាហ៍ពិពាហ៍ត្រូវបានចាត់ទុកជាបទពិសោធន៍ ការស្វែងយល់ទឹកចិត្ត ការបំពេញចំណង់រៀងៗខ្លួន ។ ចុះអ្វីដែលនាំឲ្យពួកគាត់អាចចុះសម្រុង ហើយចាប់ដៃគ្នាជាស្វាមីភរិយាពិតប្រាកដទៅ? ![dfsdfsxzxczxc.jpg](https://serey.io/imageupload_data/847d16ba96c8df4dec7ea245975508c24ab6b269) គឺនៅពេលដែលពួកគាត់គិតឃើញអំពីចិត្ត អារម្មណ៍ ភាពចាស់ចិត្តចាស់គំនិត​ វ័យកាន់តែជ្រេល ភាពសម្របយោគយល់គ្នា ពិសេសការបង្ហាញជញ្ជៀនរបស់បុរសសារភាពសុំចាប់ដៃជាគូជីវិត នោះឯង ។ ជាការកត់សម្គាល់ការបែកបាក់គ្រួសារក៏ត្រូវបានកាត់បន្ថយគួរឲ្យកត់សម្គាល់ផងដែរ ។ សូមនិយាយអំពីកម្ពុជរដ្ឋ យើងម្ដង៖ មាតាបិតាស្រឡាញ់បុត្រាបុត្រីរបស់ខ្លួនណាស់ ពិសេសកុមារវ័យ ដែលកំពុងស្ថិតក្នុងការថ្នាក់ថ្នមត្រកងប្រឡែងលេង ដោយសូម្បីតែស្រមោចវៀរកាត់ នឹងងាប់អាសាបង់ ។ ចំនុចមួយនេះខ្ញុំចង់សំដៅថា មនុស្សកើតមកមានការថ្នាក់ថ្នមបំពេញបំណងគ្រប់យ៉ាង បានឲ្យមនុស្សភាគច្រើន បាត់បង់ការគិត ទន់ខ្សោយការស្វែងយល់អំពីរបស់ជំវិញខ្លួន ជាដើម ។ កូនៗគិតតែពីរៀនមួយមុខប៉ុណ្ណោះ ចាប់ពីចូលវ័យសិក្សារហូតបញ្ចប់ ។ ខ្ញុំមានអ្នកជិតខាងម្នាក់ហើយមានកូនស្រីតែម្នាក់ទៀត ពិតជាកូនដើរតាមគន្លងធម៌ណាស់រហូតចប់មហាវិទ្យាល័យ មានតែសាលា និងផ្ទះ ជាជម្រក ការដើរកម្សាន្ដតែជាមួយឳពុកម្តាយ ។ គ្រួសារនេះសុំតែមួយសុខប៉ុណ្ណោះ មិនបានគិតដល់ថា ពិភពលោកធំធេងប៉ុណ្ណា ឬអភិវឌ្ឍន៍ដល់ណា ដោយរបៀបណានោះឡើយ ។ បន្ទុកគ្រួសាររងចាំឳពុកម្ដាយជាអ្នកផ្ចុងផ្ដើមទុកដាក់ ទៅតាមទំនៀមទំលាប់ប្រពៃណីផងដែរ ។ ជឿទេពេលនារីម្នាក់នេះ ពេលមានស្វាមី, គេថាឆ្វេងៗ​ ស្ដាំៗ?!! ![ដថសដថ.png](https://serey.io/imageupload_data/f1c96164bc191b45fcf61b02029f2faa3fc6603e) តើអ្វីដែលជាការកត់សម្គាល់ របស់អ្នកចំពោះគ្រួសារមួយនេះ? មានបំណកស្រាយខ្លះៗ ដែលអ្នកអាចស្វែងយល់ជាមួយខ្ញុំ ការបាត់បង់ម្ចាស់ការលើខ្លួនឯង រងចាំតែជំនួយគ្រប់យ៉ាងឲ្យតែបានជីវិតរស់តទៅមុខទៀត នេះហើយអ្វីដែលខ្ញុំចង់ផ្ដោតទៅលើនោះ ។ ខ្ញុំមិនមែនបានន័យថាប្រពៃណីវប្បធម៌ខ្មែរបង្រៀនមនុស្សឲ្យដើរផ្លូវចង្អៀតចង្អល់បើធៀបសង្គមលោកខាងលិចទេ គឺចង់សំដៅលើដំណើរជីវិត ការរស់នៅរបស់គ្រួសារមួយចំនួនតែប៉ុណ្ណោះ, ព្រោះទង្វើមិនឈឺឆ្អាលនឹងសង្គមដែលខ្លួនរស់នៅ ការមិនចង់ស្វែងយល់ពីដំណើរជីវិតពិភពខាងក្រៅនេះ មានផលអវិជ្ជមានខ្លាំងណាស់ដល់ដំណើរអភិវឌ្ឍន៍សង្គមមានឲ្យមានភាពរីកចម្រើនជឿនលឿន ដូចអច្ឆរិយប្រទេសលើលោក ដូចដែលយើងបានឃើញសព្វថ្ងៃនេះ ។ ![សដថសថស.jpg](https://serey.io/imageupload_data/81407a512d821bc922f7834a8834344cc040d3e1) បំណកស្រាយខាងលើនេះជាដំណើរជីវិតដែលអ្នកអាចសន្និដ្ឋាន និងវិនិច្ឆ័យ អំពីដំណើរជីវិតបែបណា ដែលដឹកនាំផែនដីមួយនេះឲ្យវិលបានកាន់តែប្រសើរពីមួយជំហ៊ានទៅមួយជំហ៊ាន ពីរបកគំហើញថ្មីៗទាំងអភិវឌ្ឍន៍ ក៏ដូចជាការថែរក្សាការពាភពមួយនេះឲ្យនៅតែគង់វង្សយូរអង្វែងតទៅ។ ![dfsdfs.jpg](https://serey.io/imageupload_data/1243e820f0d06dd0915009acc833b1e4b770afd6) ជីវិតនេះមិនមែនកើតមករងចាំដូចថ្ងៃអស្ដង្គត់ឡើយ ៕

Comments

r3benok
What beautiful photos with children!!!
imnarasa
មានទស្សនៈល្អណាស់បង