ក្បួនសន្សំប្រាក់ របស់ខ្ញុំ

S
sathya
![38740242_647653695614015_8765961876711407616_n.jpg](https://serey.io/imageupload_data/a9e9ab8af232b4f49062c7db4f3c63f2d146414a) ការចាត់ចែងលុយកាក់ វាសំខាន់ណាស់សម្រាប់គ្រួសារមួយ។ តាមបទពិសោធន៍ និងអ្វីដែលខ្ញុំបានកំពុងតែធ្វើនេះ មិនបានគិតថាវាសព្វជ្រុងជ្រោយនៅឡើយ ទេ ។ ក្រោយពីបញ្ចប់អត្ថបទមួយនេះ លោកអ្នកអាច comment​ បន្ថែមបានបើមានចន្លោះខ្វះខាត​។ ដោយគ្រួសារខ្ញុំមានរបរអាជីវកម្មខ្នាតតូច ហើយចំណូលក៏ប្រែប្រួលរាល់ខែ មានចំណេញតិច ឬច្រើន, ដូច្នេះខ្ញុំបានកំណត់ចំណូលក្នុងចំនួនមួយជាក់លាក់ គឺ ១,៥០០ ដុល្លា ព្រោះជាផលចំណេញលើសអប្បរមា ។ ![38085402_639617916417593_5973473320237006848_n.jpg](https://serey.io/imageupload_data/34fe0bbc82c7827928afb92730a72fb7b6506ebd) តើខ្ញុំបែងចែកបែបណា? គ្រួសារ ៤០ភាគរយ មាន បន្ទុកផ្ទះ, អាហារ, ការសិក្សាកូនៗ, ដំណើរកំសាន្ដ ។ នៅសំណល់ចុងខែ ខ្ញុំតែងរក្សាកំនើន ព្រោះមិនសូវបានដើរកម្សាន្ដទីឆ្ងាយៗទេ ១ឆ្នាំ ម្ដង ឬ២ដងប៉ុណ្ណោះ ។ ៣០ភាគរយ ៖ តម្រូវការពង្រីកអាជីវកម្មទៅតាមកាលវេលាសមស្រប ទៅតាមថវិកាសន្សំទុកប្រចាំខែ ២៥ភាគរយ ៖ សុខភាពវិញក៏ដូច្នោះ ខ្ញុំសូមផ្ដាំដល់អ្នករាល់គ្នា ត្រូវធ្វើជីវិតឲ្យរវល់ជានិច្ចបង្កាពីជម្ងឺដង្កាត់ផ្សេងៗ ពិសេសគឺការកំណត់ពេលវេលាចូលគេងឲ្យបានពីព្រលប់ ដើម្បីជីវិតអ្នកចៀសផុតជម្ងឺកាចសាហាវនានាជាយថាហេតុដូចដែលខ្ញុំបានសរសេរលើអត្ថបទមុននេះ ។ ៥ភាគរយ ៖ ការចូលរួមចែករំលែកក្នុងសង្គម ។ ការស្វែងយល់ពីរបកគំហើញអាជីវកម្មថ្មីៗ, ការចូលរួមចែករំលែកដល់មនុស្សដែលជួបទុកលំបាកជាដើម ។ សំណល់លើសពី ១,៥០០ដុល្លាវិញ ខ្ញុំបានយកសន្សំទុកក្នុងធនាគារយកការប្រាក់ ។ ព្រោះជាថវិកាបំរុងដើម្បីបំពេញចន្លោះខ្វះខាតណាមួយដូចការរៀបរាប់ខាងលើ ។ ព្រោះខ្ញុំតែងតែគិតថាអ្វីៗនឹងប្រែប្រួលជានិច្ចទៅថ្ងៃខាងមុខ ដូចជា ៖ បន្ទុកកូនចៅ, សុខភាព, ការបំពេញតម្រូវការជីវិតផ្សេងៗទៀតបើមានការចាំបាច់ ។ សូមអរគុណចំពោះការចែករំលែករបស់ខ្ញុំ៕ ![10274341_101665073546216_6100705377529565323_n.jpg](https://serey.io/imageupload_data/7bf5a95ebd6ef598b9a00b6f27519a0dc9eef2ed)

Comments

pov
ខ្ញុំក៏អរគុណ ដែលបងបានបង្ហាញបទពិសោធផ្ទាល់ ធ្វើបែបនេះបាន ប្រសើរខ្លាំងណាស់