អាយុខ្លីមិនខានខ្ញុំ បើមិនកែទំលាប់គេងមិនបាន

S
sathya
![dfs.jpg](https://serey.io/imageupload_data/c3b7fab2654ce02a387b0ecefebe7475c2320baa) តាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រអង់គ្លេស បានសន្និដ្ឋានលទ្ធផលមួយថា ការគេងយប់ជ្រៅប្រឈមនឹងការឆាប់ស្លាប់ ឬអាយុខ្លី ។ ពន្លឺជាដើមហេតុចម្បងបំផុតដែលនាំឲ្យមនុស្សក្រលង់ដំណេក នៅពេលដែលខួរក្បាលអោយសញ្ញាថាទទួលបានពន្លឺឹ ទោះបីជាពន្លឺធម្មជាតិក្ដី សិប្បនិម្មិតក្ដី គឺខួរក្បាលនិងចេញបង្អាក់ ដោយបញ្ចេញមេឡាតូនីន (អរម៉ូនទទួលបន្ទុកដំណេក) ជាហេតុធ្វើឲ្យយើងលែងមានអារម្មណ៍ងងុយគេង ។ គម្រូជីវិតដែលនិយមនៅដល់យប់ជ្រៅ បើតាមអ្នកដឹកនាំស្រាវជ្រាវ អាចមានឥទ្ធិពលសេរីរាង្គកាយ ទៅលើសសៃឈាមបេះដូង សតិ និងទៅលើយន្ដការមេតាប៉ូលីក ។ ជាការសិក្សាស្រាវជ្រាវរយៈពេល ៦ឆ្នាំកន្លះ ដោយផ្អែកទៅលើទិន្នន័យសាធារណៈ នៃពលរដ្ឋអង់គ្លេសជាងកន្លះលាននាក់ ពីអាយុ ៣៨ ទៅ ៧៣ ឆ្នាំ ៖ នៅក្នុងអំឡុងពេលសិក្សានោះ ដោយគិតរាប់សរុបគ្រប់ពីមូលហេតុនៃការស្លាប់ទៅ គេសង្កេតឃើញថា អ្នកដែលមានទម្លាប់គេងយប់ជ្រៅ មានហានិភ័យស្លាប់ឆាប់ជាងអ្នកដែលមានទម្លាប់ចូលគេងពីក្បាលព្រលប់ ដល់ទៅ ១០% ។ អ្នកស្រាវជ្រាវបានប៉ាន់ប្រមាណទៀតថា បើគិតអំពីចំនួនប្រជាពលរដ្ឋអង់គ្លេស ទូទាំងប្រទេសវិញ អ្នកចូលគេងយប់ជ្រៅ មានអាត្រាកើនឡើងខ្ពស់ជាងអ្នកឆាប់ចូលគេង ពី ២% ទៅ ១៨% ។ តើគេអាចពន្យល់ដូចម្ដេចអំពីករណីក្រចូលគេង ខ្ញុំសូមលើកយកប្រសាសន៍ លោកវេជ្ជបណ្ឌិត អាកណូមេលែន គ្រូពេទ្យឯកទេសដំណេក ដូចតទៅ៖ " អ្នកស្រាវជ្រាវបានសិក្សាឃើញថា គម្រូគេងយប់ដើរថ្ងៃរបស់មនុស្ស មានចំណងយ៉ាងខ្លាំងទៅនឹងកត្ដាសុខភាព ការក្រចូលគេងយកយប់ធ្វើថ្ងៃ យកថ្ងៃធ្វើយប់ នាំឲ្យងាយមានជម្ងឺមួយចំនួន ដូចជាជម្ងឺ៖ សរសៃឈាមបេះដូង, ប្រព័ន្ធប្រសាទ, ជម្ងឺមេតាប៉ូលីកមានជាអាទិ៍ជម្ងឺទឹកនោមផ្អែម ។ ជាសរុបទៅអ្នកមានទម្លាប់គេងយប់ជ្រៅមានគ្រោះមរណៈកើនឡើង ១០% ច្រើនជាងអ្នកចូលគេងពីព្រលប់, នេះមិនមែនមានន័យថាយើងមានគ្រោះថ្នាក់ឆាប់ស្លាប់ ដោយសារតែប្រព័ន្ធដំណេកធម្មជាតិរបស់យើងត្រូវប្រែប្រួលទេ អ្នកចូលគេងយប់ជ្រៅឆាប់ស្លាប់ជាងអ្នកចូលគេងពីព្រលប់ភ្ញាក់ពីព្រលឹមជាមួយការគិត មិនមែនដោយសារប្រព័ន្ធដំណេកត្រូវរំខានតែមួយមុខគត់ទេ តែវាមានភ្ជាប់ទៅដោយទម្លាប់អាក្រក់ជាច្រើនទៀត។ បើតាមការសង្កេតទម្លាប់អាក្រក់នោះ គឺអ្នកដែលចូលចិត្តដើរយប់ ច្រើនតែជាអ្នកចូលចិត្តជក់ ផឹកសុរាសប្បាយពេលយប់ គឺទម្លាប់អាក្រក់នឹងឯងដែលមូលហេតុបង្កហានិភ័យកាន់តែខ្លាំង។" នៅមានសមតិកម្មច្រើនទៀត ដែលត្រូវបានក្រុមអ្នកស្រាវជ្រាវអង់គ្លេស លើកយកមកបកស្រាយពន្យល់ ថាតើហេតុអ្វី អ្នកដែលចូលគេងយប់ជ្រៅប្រឈមនឹងការឆាប់ស្លាប់បែបនេះ? អ្នកស្រាវជ្រាវបានសង្កេតឃើញថា អ្នកក្រចូលគេងពេលយប់មានឥរិយាបទ និងទម្លាប់រស់នៅមិនល្អ និងអាក្រក់សម្រាប់សុខភាពច្រើន ដូចជាមិនសូវហាត់កីឡា មិនសូវបញ្ចេញកម្លាំងកាយសម្បទា គេងមិនគ្រប់គ្រាន់ ញាំនៅពេលយប់ដែលងាយនឹងអភិវឌ្ឍន៍ជាតិស្ករ និងជាតិខ្លាញ់ឲ្យឡើងខ្ពស់ ។ល។ ![lkjlk.jpg](https://serey.io/imageupload_data/41e614e403eaf02c189794bed16a53eca86f9fe5) អ្នកដែលមានដំណេកយប់ជ្រៅ ទំនងមានប្រព័ន្ធដំណេកពីកំណើតរបស់ខ្លួន ដែលមិនស៊ីសង្វាក់នឹងបរិយាកាសខាងក្រៅ នេះជាសមតិកម្មមួយផ្សេងទៀតរបស់ក្រុមអ្នកស្រាវជ្រាវដដែល ក៏បានឯកភាពទៅនឹងប្រសាសន៍របស់លោកគ្រូពេទ្យ ឯកទេសដំណេកដែលថា ក្រុមអ្នកទម្លាប់គេងយប់ជ្រៅ ច្រើនជាមនុស្ស ចូលចិត្តសេពគ្រឿងស្រវឹង ដើរលេងយប់ ..។ មនុស្សប្រភេទខាងលើ ងាយនឹងរងទុក្ខ ដោយជម្ងឺផ្លូវចិត្ត, ជម្ងឺទឹកនោមផ្អែម, ជម្ងឺប្រព័ន្ធប្រសាទ, ជម្ងឺប្រព័ន្ធរំលាយអាហារដូចជា ឈឺក្រពះ ឈឺពោះវៀន និងផ្លូវដង្ហើម ។ ហេតុដូច្នេះហើយទើបពួកគេប្រឈមមរណៈច្រើនជាងអ្នកចូលគេងពីព្រលប់។ លទ្ធផលនៃការសិក្សាស្រាវជ្រាវ បានជាផ្លែផ្កានេះ ជាការបញ្ជាក់បន្ថែមលើលទ្ធផលនៃការសិក្សាស្រាវជ្រាវដែលបានធ្វើពីមុនៗមក ដូចជានៅ អាមេរិក បារាំង អង់គ្លេស អាស៊ី ។ សំគាល់ថា៖ គេង ៦ម៉ោងមួយយប់គេចាត់ទុកថា មានបញ្ហាដល់សុខភាពហើយ ។ ការសិក្សាស្រាវជ្រាវរបស់សកលវិទ្យាល័យមួយនៅកូរ៉េខាងត្បូងវិញ បានបង្ហាញថាអ្នកដែលគេងយប់ជ្រៅ និងអ្នកដែលគេងពីព្រលប់មានសុខភាពមិនដូចគ្នាទេ ។ អ្នកមានទម្លាប់គេងយប់ជ្រៅ ច្រើនជួបគ្រោះលូតលាស់៖ បើជាបុរសៈ ជម្ងឺទឹកនោមផ្អែម លើសអ្នកគេងពីព្រលប់ដល់ទៅ ៣ដង និងលើសដល់ទៅ ៤ដងចំពោះជម្ងឺខ្សោយសាច់ដុំ បើជាស្រ្តីៈ ជម្ងឺដុះក្បាលពោះ កំនើនមេតាប៉ូលីក ល្បាយជម្ងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ និងធាត់ជ្រុល។ ![hkjhk.jpg](https://serey.io/imageupload_data/e9490b45c72f9eb0d2eb556f1f8d6b7a4e102d09) ជាសរុបទៅៈ ការគេងយប់ជ្រុល ជាមូលហេតុដែលឲ្យរាងកាយមិនអាចរំលាយជាតិខ្លាញ់អស់នៅក្នុងខ្លួន នៅក្នុងឈាម ។ នេះជាបញ្ហាសុខភាពសាធារណៈដែលគេមិនអាចធ្វើមិនដឹង ធ្វើមិនលឺ ។ ការខិតខំបញ្ចប់ការងារដល់យប់ជ្រៅ ហើយប្រឹងងើបទៅធ្វើការពីព្រលឹមដូចអ្នកឆាប់ចូលគេង ជាហានិភ័យខ្ពស់ណាស់ ដែលអ្នកត្រូវតែកែដើម្បីសុខភាពអ្នកជាចាំបាច់ ព្រោះអាយុជីវិតរបស់អ្នក គឺអ្នកជាអ្នកកំណត់ មិនមែនវាសនាឡើយ ៕ ប្រភពៈ RFA khmer

Comments