ថ្ងៃនេះបានចូលមើលពិព័ណបច្ចេកវិទ្យាកូនខ្មែរ ពិតជារំភើប

រូបភាពខាងលើ ជាប្រភេទមនុស្សយន្តមួយ ដែលអាចយកប្រើក្នុងវិស័យកងទ័ពក៏បាន វិស័យរោងចក្រ ឧស្សាហកម្មក៏បាន ។ កម្មវិធីពិព័ណរយ:ពេល ៣ថ្ងៃ ពិតជាទំព័រសករាជថ្មីផ្នែកបង្កើត ការច្នៃប្រឌិតបច្ចេកវិទ្យាជឿនលឿន មិនអន់ឡើយធៀបនឹងខួរក្បាលនៃសង្គមមនុស្សដែលរស់ក្នុងប្រទេសជឿនលឿន។
ក្នុងការតាំងបង្ហាញនេះមានតាំងពីការប្រកួតប្រជែងស្នាដៃបង្កើតកូនយន្ដហោះ។ លើសពីនេះមានការតាំងបង្ហាញពីសមិទ្ធិផលនានា ដែលកូនខ្មែរត្រឹមថ្នាក់វិទ្យាល័យក៏អាចធ្វើបាន :

ប្រភេទត្រាក់លើកសែងឥវ៉ាន់

យន្តហោះស្នោរតែអាចហោះហើរបានឆ្ងាយ

យន្តហោះដ្រោន ដែលកកើតដោយសិស្សមកពីវិទ្យាល័យស៊ីសុវត្ថ រួមក្រុមជាមួយសិស្សមកពីសាលាប៊ែលធី


ម៉ាស៊ីនព្រីនគូរូប ឆ្លាក់រូបបាន ទាំងតូច ទាំងធំ

កប៉ាល់មុជទឹក

កូនឡានបញ្ជាប្រណាំងល្បឿនលឿនរយ:ចម្ងាយឆ្ងាយ។

សំណង់ស្ថាបត្យកម្មនានា
ក៏មានតាំងបង្ហាញយន្តហោះក្នុងវិស័យពាណិជ្ជកម្ម និងយោធាដែលរដ្ឋាភិបាលខ្មែរយើងយកមកតាំងបង្ហាញ និងបើកអោយប្រជាជនចូលមើលជាសាធារណ:ទាំងជាតិ និងអន្តរជាតិ មានទាំងការបើកអោយសួរមួយសេរីតាមរាល់ចម្ងល់នានាអំពីគ្រឿងហោះហើរទាំងនោះ ពីក្រុមអ្នកបញ្ជាយន្តហោះដោយផ្ទាល់ និងជាប្រចាំផងដែរ។
មានលើកទីពីរខ្ញុំនឹងចូលរួមទៀត ។ កូនខ្មែរត្រូវលើកទឹកចិត្តគ្នា កំលាំងចិត្ត រួមគ្នាជាដរាប៕
Comments