តើអ្នករាល់គ្នាមានអារម្មណ៍មួយនេះទេ ពេលញ៉ាំគ្រាប់ល្ពៅច្រើន

ថ្ងៃនេះមានរបាយការណ៍ច្រើនណា ត្បិតអាទិត្យជាថ្ងៃសម្រាក។ ក្នុងពេលកំពុងសរសេររបាយការណ៍បណ្ដើរ ខ្ញុំក៏បានតេះគ្រាប់ល្ពៅដែលលីងដោយខ្លួនឯងជាបណ្ដើរ បំបាត់អផ្សុកមាត់។ ប្រហែលជា ៣០នាទី ខ្ញុំមានអារម្មណ៍ណែនពោះ ឆ្អល់ វិលមុខតិចៗ ស្ត្រេស ហាក់តប់ប្រម៉ល់ ឬនិយាយបានថាឈាមផ្ដល់ដល់ខួរក្បាលហាក់មិនគ្រប់គ្រាន់ ដើម្បីដំណើរការបញ្ជាទៅតាមចិត្តចង់។
ខ្ញុំបានសម្រាកពីការងារមួយស្របក់តែមិនបានបាត់ទេ ក៏គិតថាមកពីញ៉ាំគ្រាប់ល្ពៅច្រើនពេកហើយ, ហើយញ៉ាំទាំងពោះទទេទៀត។

ដូច្នេះជាចុងក្រោយអ្នកអាចសាកល្បង ឬមិនសាកល្បងបាន ព្រោះខ្ញុំខ្លួនឯងផ្ទាល់គិតថា គ្រាប់ល្ពៅកំពុងបញ្ចុះឈាមខ្ញុំយ៉ាងមានប្រសិទ្ធភាពតែម្ដងហើយ៕

