Elon Musk ញុាំស្ករគ្រាប់ Kopiko ដោយលើកមេដៃរួចនិយាយថា

S
sarou-kh

Elon Musk ញុាំស្ករគ្រាប់ Kopiko ដោយលើកមេដៃរួចនិយាយថា Very good ធ្វើឲ្យភាគហ៊ុនកើនឡើង 7.35%

     លោក Elon Musk បានសាកល្បងស្ករគ្រាប់កាហ្វេដ៏ពេញនិយមក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីខែមេសាជាមួយរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រនិងវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ី លោក Luhut Pandjaitan ក្នុងរដ្ឋតិចសាស់។បន្ទាប់មកគាត់ត្រូវបានគេផ្តល់ជូនស្ករគ្រាប់និងភ្លក់រសជាតិស្ករគ្រាប់ Kopiko នឹងបានលើកមេដៃនិងនិយាយថា “Very Good” ដែលបញ្ជាក់ថាស្ករគ្រាប់ដ៏ពេញនិយមនេះមានរសជាតិឆ្ងាញ់។ បន្ទាប់ពីវីដេអូ Mayora ដែលជាក្រុមហ៊ុនយក្ស f&b របស់ឥណ្ឌូនេស៊ីដែលផលិតស្ករគ្រាប់នេះបានឃើញភាគហ៊ុនរបស់ខ្លួនកើនឡើង 7.35 ភាគរយនៅថ្ងៃបន្ទាប់យោងតាម Coconuts។
   យោងតាម   SCMP អ្នកទាំងពីរបាននិយាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មអាគុយរថយន្តអគ្គិសនី និងឱកាសវិនិយោគក្នុងវិស័យនេះ។លោក Luhut បានសម្តែងក្តីសង្ឃឹមថា នេះមិនមែនជាកិច្ចប្រជុំចុងក្រោយរបស់ពួកគេទេ ដោយនិយាយថា ពួកគេអាចពិភាក្សាអំពីឧស្សាហកម្មនីកែលរបស់ប្រទេសឥណ្ឌូនេស៊ីនាពេលអនាគត។ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo គ្រោងនឹងជួបលោក Musk ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនាពេលខាងមុខទៀតផងដែរ។

Comments