Serey is utilizing Blockchain technology

បើអ្នកមានដង្ហើមដកស្រួលហើយបន្តដកឲ្យស្រួលទៀតចុះ !

sarou-kh

បើអ្នកមានដង្ហើមដកស្រួលហើយបន្តដកឲ្យស្រួលទៀតចុះ ! មើលអ្នកខ្លះ ដង្ហើមចុងក្រោយរបស់គ្នាជិតបានមកដល់តើគ្នាលំបាកយ៉ាងណា ? ឈប់ត្អូញត្អែរទៀតទៅរៀនរស់ជាមួយបញ្ហា រៀនរីករាយជាមួយអ្វីដែលខ្លួនមាន ជីវិតនឹងបានប្រសើរឡើងជាមិនខាន ។ សំអាតអតីតកាលឲ្យអស់ពីជីវិត ហើយព្យាយាមសាងបច្ចុប្បន្នដើម្បីអនាគត ព្រោះឪកាសតែងតែមានជានិច្ចឲ្យតែជីវិតនៅមានថ្ងៃស្អែក លោកនេះគ្មានទេពាក្យថាហួសពេល ។ ពិនិត្យមើលធម្មជាតិឲ្យដល់ទីជំរៅចុះ បន្ទាប់មកអ្នកនឹងមានការយល់ដឹងបានប្រសើរឡើង មនុស្សអវិជ្ជមានតែងមើលឃើញភ័ព្វសំណាងថាជាការលំបាក ចំណែកមនុស្សវិជ្ជមានតែងមើលឃើញការលំបាកថាជាភ័ព្វសំណាងទៅវិញ ។

969.766 SRY$0.00
Cambodia
Cambodia

Comments