Serey is utilizing Blockchain technology

កុំធ្វើឲ្យឧត្តមគតិក្លាយទៅជាភាពមានះរឹងត្អឹងឲ្យសោះ !

sarou-kh

កុំធ្វើឲ្យឧត្តមគតិក្លាយទៅជាភាពមានះរឹងត្អឹងឲ្យសោះ ! ព្រោះវាអាចសាងបញ្ហាស្មុគស្មាញមកឲ្យខ្លួនឯងបាន ។ ឧត្តមគតិនាំឲ្យមានការបែងចែក ហើយបង្កជាការលំបាក នៅពេលអ្នកចង់ធ្វើខ្លួនឲ្យទៅជាបែបនេះ ឲ្យទៅជាបែបនោះ ការលំបាកចិត្តនិងកំហឹង ការស្អប់ខ្ពើមក៏ចេះតែកើនឡើង ការរស់នៅជាមួយបច្ចុប្បន្នគឺជាការរស់នៅក្នុងភាពសាមញ្ញ ដែលជាសេចក្តីសុខយ៉ាងពិតប្រាកដ ព្រោះមិនបានប្រើជីវិតក្នុងភាពក្លែងក្លាយ ។ ជីវិតសាមញ្ញមិនមានះរឹងត្អឹងប្រកាន់ថា ខ្លួនមានឧត្តមគតិជាអ្នកកុំមុយនីស ជាអ្នកសេរី ជាអ្នកសាសនានេះ សាសនានោះ មនុស្សសាមញ្ញចង់ទៅធ្វើអីក៏បាន កុំតែធ្វើអំពើអាក្រក់ឬធ្វើអំពើដែលមិនត្រឹមត្រូវ ។ ពីឆ្នាំ៧៥ ដល់៧៩ ខ្មែរសម្លាប់គ្នាស្លាប់ជាងបីលានអ្នក គឺព្រោះតែឧត្តមគតិ ! គឺឧត្តមគតិនេះហើយដែលបង្កើតជាការរឹងមានះប្រកាន់ ហេតុនេះបើគេប្រើឧត្តមគតិក្នុងផ្លូវល្អ ជីវិតតែងតែបានជួបភាពរុងរឿង តែបើប្រើក្នុងផ្លូវខុសវិញ ពេលខ្លះវាបានត្រឹមតែធ្វើបាបខ្លួនឯងទេ ។

913.681 SRY$0.00
Cambodia
Cambodia

Comments