Serey is utilizing Blockchain technology

តាមការសិក្សាបានបង្ហាញថា

sarou-kh

តាមការសិក្សាបានបង្ហាញថា អត្រាធ្វើអត្តឃាតនៅបណ្តាបស្ចឹមប្រទេស(លោកខាងលិច)គឺខ្ពស់ជាងប្រទេសលោកខាងកើត(បូព៌ាប្រទេស) ហើយអ្នកធ្វើអត្តឃាតនៅលោកខាងលិចគឺសុទ្ធតែជាមនុស្សចេះដឹង ចំណែកលោកខាងកើតភាគច្រើនគឺមិនសូវចេះដឹងទេ ច្រើនតែមកពីជំងឺខួរក្បាលផ្ទាល់ ។ សារុបមកលោកខាងលិចគឺស្លាប់ព្រោះតែបញ្ញាចេះគិតវែងឆ្ងាយពេក គិតឃើញរហូតដល់ជីវិតគ្មានអីសំខាន់ទាល់តែសោះ រស់នៅសែនលំបាកវេទនាគឺដើម្បីរង់ចាំតែថ្ងៃស្លាប់ដដែល រស់អត់ន័យ ! ។ ចំណែកលោកខាងកើត គឺមិនមែនស្លាប់ដោយសារតែបញ្ញាទេ គេស្លាប់ព្រោះតែភាពល្ងង់ខ្លៅតែប៉ុណ្ណោះ ស្លាប់ព្រោះស្នេហា ស្លាប់ព្រោះបំណុល ស្លាប់ព្រោះរស់មិនចុះសម្រុងក្នុងគ្រួសារ ដែលតាមពិតសុទ្ធតែជាមូលហេតុដែលអាចដោះស្រាយបានសោះ ! សារុបមកលោកខាងលិចស្លាប់ព្រោះបញ្ញា លោកខាងកើតស្លាប់ព្រោះល្ងង់ឬមានជំងឺខួរក្បាល ។ តាមពិតគេមិនដឹងទេថា លោកខាងកើតគឺមានទស្សនៈវិជ្ជាសាសនាជួយជាកម្លាំងចិត្តមនុស្សខ្លាំងណាស់ ការបង្រៀនរបស់ព្រះពុទ្ធឲ្យយល់ពីដំណើរធម្មជាតិដែលស្លាប់ហើយត្រូវកើតទៀត ស្លាប់មិនមែនជាការបញ្ចប់បញ្ហាទេ ព្រោះត្រូវទៅរងទុក្ខវេទនានៅជាតិមុខទៀត ។ មួយទៀតការបង្រៀនរបស់ព្រះពុទ្ធគឺចូលដល់ការភាវនាដល់ទីជំរៅនៃបញ្ហា ដែលលោកខាងលិចភាគច្រើនគ្មានទើបមានរឿងនេះកើតឡើង ត្រូវចាំថា ! បញ្ញាមិនមែនសុទ្ធតែនាំក្តីសុខមកឲ្យអ្នកទេ ប្រយ័ត្នចាញ់បោកវា ត្រូវវានាំយកទៅសម្លាប់ដោយមិនដឹងខ្លួន ! ។

992.845 SRY$0.00
Cambodia
Cambodia

Comments