ផលវិជ្ជមាន និងផលអវិជ្ជមានក្នុងការរស់នៅប្រទេសកូរ៉េ។

sarith71
ខ្ញុំសូមពន្យល់ពីផលអវិជ្ជមានខ្លះៗនៅក្នុងការមកធ្វេីរការក៏ដូចជាមករស់នៅប្រទេសកូរ៉េខាងក្បូង៖ ដូចយេីងបានដឹងហេីយថាអ្នកដែលបានរៀនភាសាកូរ៉េ​ ហេីយប្រលងជាប់តេស្តសមត្ថភាពមុននិងមកប្រទេសកូរ៉េគឺលោកគ្រូអ្នកគ្រូបានសួរយេីងថា​ តេីយេីងសម្រេចចិត្តច្បាស់ហេីយរឺនៅថា ទៅរស់នៅនិងធ្វេីរការអោយគេនៅប្រទេសកូរ៉េ​ ហេីយមានផលពិបាកអ្វីខ្លះ​? ផលអវិជ្ជមាន៖ ឯកា,​ ឃ្លាតពីឪពុកម្ដាយបងប្អូន​, មិនចេះញាំម្ហូបគេ,​ មិនសូវចេះនិយាយភាសាគេ,​ នៅស្រុកគេអាកាសធាតុត្រជាក់​, ការងារលំបាក,​ ការងារគ្រោះថ្នាក់​ច្រេីន​, ត្រូវថៅកែស្ដីបន្ទោស​, គ្មានពេលសំរាកច្រេីន​,​ មិនសូវដឹងពីទំលាប់រស់នៅប្រទេសគេ,​ ពិបាកក្នុងការធ្វេីដំណេីរ​,​ ពេលឈឺម្ដងៗគ្មានអ្នកមេីលថែ,បេីជាស្រ្តីត្រូវថៅកែបៀតបៀនផ្លូវភេទក៏មាន,​ កន្លែងស្នាក់នៅពិបាក។ ល។ សូមបញ្ចាក់បងប្អូនផងដែរថា​ នៅប្រទេសកូរ៉េឥឡូវក្នុងឆ្នាំ២០១៨នេះមានបងប្អូនខ្មែរយេីងមកធ្វេីការនៅប្រទេសកូរ៉េច្រេីនមែនទែន​ ហេីយបងប្អូនយេីងខ្លះក៏បានដេកស្លាប់ដោយមិនដឹងមូលហេតុច្បាស់លាស់(តាមពេទ្យនិងបងប្អូនយេីងសនិដ្ថានថា"ដេកស្លាប់ដោយសារគោះបេះដូង")ករណីនេះជាពិសេសគឺកេីតឡេីងនៅរដូវត្រជាក់​ ដោយយេីងមិនសូវដឹងពីទំលៀមទំលាប់រស់នៅ​ នៅរដូវត្រជាក់។ សូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា៕ ផលវិជ្ជមាន៖ មកធ្វេីការនៅប្រទេសកូរ៉េ​ ការងារស្រួលទទួលបានប្រាក់ខែច្រេីន,​ ម៉ោងធ្វេីការតិច,​ មានច្បាប់ការងារល្អ,​ ថៅកែនិងពលករមានសិទ្ធស្មេីរគ្នា,​ មិនមានការកិបកេងម៉ោងការងារ,​ កន្លែងស្នាក់នៅថៅកែជាអ្នករ៉ាប់រង,​ ផ្ដល់ម្ហូបអាហាអោយ,​ មានសិទ្ធដេីរលេងតាមចិត្តក្នុងថ្ងែឈប់សម្រាក,​ ការដេីរហេីរមានភាពងាយស្រួលនិងមិនកកស្ទុះ,​ ចំណូលច្រេីនចំណាយតិច,​ ការហូបចុកបបូរ,​ អោយតម្លៃមនុស្សនិងគោរពគ្នាជានិច្ច,​ ធ្វេីការដល់ខែភ្លាមបេីកលុយឲ្យភ្លែត,​ ផលិផល​ ចំណីត្រីសាច់​ បន្លែផ្លែឈេីស្រួលញាំមិនប៉េះពាល់ដល់សុខភាព,​ មានកន្លែងដេីរលេងនិងទេសភាពស្អាតៗច្រេីន,​ យេីងមានសិទ្ធស្វែងរកការងារផ្សេងដែលយេីងពេញចិត្ត។ ល។ ខ្ញុំរាបរាប់នេះសម្រាប់តែអ្នកមកខាងផ្នែកឧស្សាហ៍កម្មទេ​ តែសម្រាប់អ្នកមកខាងកសិកម្មគឺពិបាកបន្តិចហេីយ។

សូមបញ្ចាក់ផងដែរថា៖ ដោយសារតែមានប្រជាជនខ្មែរយេីងមកធ្វេីការនៅប្រទេសកូរ៉េកាន់តែច្រេីន​ ឥឡូវនេះមិ​នពិបាកទេក្នុងការធ្វេីអ្វីមួយ​ បេីយេីងមានបញ្ហាអីគឺមានក្រសួងខ្មែរនិងអ្នកបកប្រែខ្មែរយេីងច្រេីនស្ទេីរតែគ្រប់តំបន់ទាំងអស់​ ហេីយយេីងអាចស្នេីរសុំអោយពួកគាត់ជួយយេីងបាន។

ពីខ្ញុំ@sarith71

Comments

kimchuob
សរសេរបានល្អ​👍
daisysun
គួរឱ្យចាប់អារម្មណ៍!
មើលទៅត្រជាក់ណាស់អូន។តែទួសជាយ៉ាងណាក៍ដោយបើយើងមានភាពក្លាហាននិងមានការតស៊ូនោះយើងទទួលបាននូវភាពជោកជ័យ