ប្រលូកក្នុងសង្គមមានអ្នកស្រលាញ់​ មានអ្នកស្អប់គឺជារឿងធម្មតា

sarith71
ប្រលូកក្នុងសង្គមមានអ្នកស្រលាញ់​ មានអ្នកស្អប់គឺជារឿងធម្មតា ១.​ កុំញញេីតញញេីមពេកពេលជួបជាមួយអ្នកដែលមានតំណែងធំជាងខ្លួន៖​ ពេលនៅក្បែរមនុស្សដែលមានតំណែងខ្ពស់ជាងខ្លួន​ ឫក៏រៀនសូត្រខ្ពស់ជាង​ គ្រាន់តែរាបរឹកអោយសមរ្យ​ សុភាពរាបសា​ ថ្លៃថ្នូរ​ ពាក្យសម្ដីគួរសមនិងសម្ដីមិនលេីសលួស​ ប៉ុន្តែក៏មិនបន្តាបតំម្លៃខ្លួនឯងពេកទៅបានហេីយ។ ២.​ កុំដំឡេីងឫក​ កុំពេីងទ្រូងចំពោះអ្នកទាបជាងខ្លួន៖​ មនុស្សមួយចំនួនចូលចិត្តអោយតម្លៃខ្លួនឯងខ្ពស់​ អោយមោទន:ភាពខ្លួនឯងជ្រុល​ ពេលនៅក្បែរមនុស្សដែលតូចតាចជាងខ្លួន​ គិតថាអ្នកដទៃមិនស្មេីខ្លួន​ ទង្វេីទាំងអស់នេះគួរចៀសវាង។ ៣.​ ចូលចំណោមគ្រប់ប្រភេទមនុស្ស៖​ ការប្រកាន់បក្សពួក​ ចូលចិត្តវាយតម្លៃមនុស្សតែសំបក់ក្រៅ​ យេីងត្រូវគិតថា​ ទោសមនុស្សបែកណា​ ចរិកបែបណា​ ក៏មិនមែនជាសត្រូវរបស់យេីង​ដែរ ជួនកាលមនុស្សគ្រប់គ្នាថាអាក្រក់វាបែបជាមិត្តល្អសម្រាប់យេីងក៏មាន។

៤.​កុំទម្លាប់សម្រេចចិត្តតែលេីគំនិតខ្លួនឯង៖​ ត្រូវរៀនទទួលស្គាល់យកគុំនិតយោបលអ្នកដទៃ​ កុំគិនថាខ្លួនឯងជាមនុស្សពូកែអស្ចារ្យ​ ជាងគេ​ គិតថាធ្វេីអ្វីក៏ត្រូវ​ ធ្វេីអ្វីក៏បានគ្រប់រឿងអោយសោះ​ គួរពិគ្រោះយោបលជាមួយដៃគួរសហការទេីបជាការល្អ។

៥.​ មិននិយាយច្រេីនឥតប្រយោជន៍​ មួយម៉ាត់ៗធ្វេីឲ្យគេគោរព៖​ ការនិយាយច្រេីនពេកទៅជាឥតប្រយោជន៍ទៅវិញទេ​ ធ្វេីអោយអ្នកដទៃបន្តាបតម្លៃ​ ឫគិតថាយេីងជាមនុស្សពូកែអួតអាងទៅវិញទេ។

Comments

មិនស្មើ មិនមែនស្នើទេអូន យោបល់ បន្ទាប