


#ជីវិតប្ដីប្រពន្ធ សំខាន់គឺការព្រមទទួលយក និងផ្ដល់តម្លៃឲ្យគ្នា ទទួលយកនូវចំណុច ដែលគេខុសពីយើង ហើយផ្ដល់ឲ្យនូវសិទ្ធសេរីភាឲ្យគ្នា ព្រោះចិត្តមនុស្សនិងការគិត ចំណងចំណូលចិត្ត មិនដូចគ្នាទេ 😍
ពួកយើង បានប្រកាន់នូវជំហ ហើយក៏តាំងចិត្តរួមគ្នាហើយថា ទោះយ៉ាងណា មិនឲ្យគ្រួសារមួយនេះ ប្រេះឆាឡើយ ហើយពួកយើង ក៏មានចំណុចធំៗមួយចំនួនដែលដូចគ្នា។
ពួកយើង មានក្ដីស្រឡាញ់ចំពោះគ្នាដូចគ្នា ស្មោះត្រង់នឹងគ្នា មិនកុហក លាក់បាំងគ្នា។
ពួកយើង ចេះសួររកហេតុផលពីគ្នា ហើយក៏ទទួលនូវហេតុផល និងចេះយល់ពីគ្នា។
ពេលពួកយើង ឈ្លោះ ខឹង ឬអន់ចិត្តនឹងគ្នាយ៉ាងណា ដាច់ខាត ក៏ត្រូវតែនិយាយរកគ្នាដែរ យ៉ាងហោចណាស់ក៏និយាយ ហៅគ្នាញ៉ាំបាយ ឬទៅណាមកណាប្រាប់គ្នាជាមុនដែរ។
ពួកយើង មិនបន្ទោសខាងណាខុស ហើយក៏មិនប្រកាន់ថាខាងណាត្រូវដែរ ព្រោះប្ដីប្រពន្ធ គ្មានទេ ខុសឬត្រូវ ឈ្នះឬចាញ់ គឺមានតែពាក្យថា ជួយកែតម្រូវគ្នាទៅវិញទៅមក។
ហើយក៏មានចំណុចមួយចំនួនទៀត ដែលពួកយើង បានតាំងចិត្តដើម្បីគ្នា ហើយព្យាយាមយល់ពីគ្នា សម្របខ្លួនជាមួយគ្នា ដាក់កាយដាក់ចិត្ត គោរព ឲ្យតម្លៃគ្នា ចេះស្ដាប់គ្នា មិនទាមទារអ្វី ស្រេចតែចិត្តម្ខាងៗឡើយ។











👫បំណងប្រាថ្នាគឺចាប់ដៃគ្នារហូត ស្រលាញ់គ្នាដោយភាពផ្អែមល្ហែម គិតពីគ្នាគ្រប់ពេល មានសុភមង្គលជាមួយគ្នា សន្យាថាស្រលាញ់គ្នាដល់ចាស់កោងខ្នង មិនក្បត់គ្នា យោគយល់គ្នា អត់អោនអោយគ្នា មិនចាប់កំហុសគ្នា កែតម្រូវគ្នា តែទាំងអស់នេះមាននៅក្នុងកុនទាំងអស់ 😁
រឿងល្អឥតខ្ចោះចឹង ជីវិតប្ដីប្រពន្ធនៅខាងក្រៅកុនគឺធ្វេីមិនបានទាំងអស់ទេ ព្រោះប្ដីប្រពន្ធដូចចាននៅក្នុងរាវចឹង😂
👩❤️👩👩❤️👩👩❤️👩


