ចម្រៀងរយអត្ថន័យ សម្រាប់ពលករកូរ៉េ

sarith71
https://www.youtube.com/watch?v=wpM_e8PzH04&feature=share សូមកុំគិតថាអ្នកដែលបានមកធ្វើការនៅប្រទេសកូរ៉េគឺសំណាងអោយសោះ។ ការងារជាកម្មករគេគឺមិនមែនមកកើបលុយ ហើយក៏មិនមែនដេកយកតែលុយដែរ។ មុននិងបានលុយផ្ញើទៅអោយអ្នកផ្ទះ ២០០ដុល្លា ១០០០ដុល្លា សម្រាប់ចាយនេះ គឺគេបានយកជីវិតទៅប្តូរវាមក។ មុននិងចាយឬក៏ចង់បានអ្វី១នោះសូមគិតដល់អ្នកដែលធ្វើការរកលុយផង។ ក្រៅអំពីការងារអ្នកដែលធ្វើការងារនៅកូរ៉េត្រូវប្រឈមនិងបញ្ហាមួយចំនួនដូចជា ការហូបចុក កត្តាអាកាសធាតុ ( រដូវក្តៅ និងរដូវធ្លាក់ព្រិល ) ដែលជាមូលហេតុធ្វើអោយបាត់បង់ជីវិត។ បើតាមខ្ញុំដឹងរយៈពេល៤ឆ្នាំចុងក្រោយ មានពលករមិនក្រោម ២៥នាក់ទេដែលបាត់បង់ជីវិត។ មានពលករខ្លះបានស្លាប់បាត់បង់ជីវិតទាំងខ្លួនឯងមិនបានចាយលុយផង។ ចុងក្រោយខ្ញុំសូមផ្ដាំផ្ញើទៅ ឪពុកម្តាយ ប្រពន្ធ បងប្អូនមួយចំនួន បើមិនបានផ្តល់ ការលើកទឹកចិត្ត កម្លាំងចិត្ត និងសេចក្តីស្រលាញ់ ការយកចិត្តទុកដាក់អោយទៅគេទេ សូមកុំផ្តល់ទុក្ខសោក និងការឈឺចាប់អោយទៅគេបន្ថែមទៀតអី ព្រោះគេហត់ និងមានទុក្ខលំបាកច្រើនពេកណាស់ហើយ។ ចុងក្រោយនេះដែរ កូនក៏សូមអរគុណចំពោះលោកឪពុកអ្នកម្តាយដែលបានផ្តល់ជីវិតមួយនេះ។ ដោយសារតែលោកទាំងពីរទើបធ្វើអោយកូនមានថ្ងៃនេះ។មួយវិញទៀតក៏សូមអគុណដល់ បងប្អូូននិងមិត្តភក្តិទាំង អស់ ដែលតែងតែផ្តល់កម្លាំងចិត្ត ព្រមទាំងជួយលើកទឹកចិត្តខ្ញុំរហូតមក។

Comments

wondercury
ភ្លេចម្នាក់ហើយ គឺភរិយា
:D
time-queen
ត្រឹមត្រូវឪពុកម្តាយខ្លះអាងកូនទៅកូរ៉េ ឈប់ប្រកបមុខរបរ ហើយអង្គុយលេងល្បែង ផឹកស្រា។
derek
Nice You can also visit my blog
mandra
Great post
moniroy
Very very lovely post...my dear lovely friend @sarith
depu
wow nice video..
យើងកំពុងគោរពតាមបំណងប្រាថ្នារបស់ឪពុកម្តាយរបស់យើង ... ពួកគេមិនចង់ឱ្យយើងឃ្លាតឆ្ងាយពីការកេងប្រវ័ញ្ចលើពិភពលោកទេ។ ពួកគេចង់ឱ្យយើងរស់រានមានជីវិត។
janvir
hlw friend i am new this platform. you are my 1st follower.. amazing video tnx for share..