ចំណង់ចំណូលចិត្តរបស់ខ្ញុំគឺការស្ទូចត្រី​ (내가 취미는 낚시하기 합니다)

sarith71
វិស្សមកាលបុណ្យរដូវក្ដៅឆ្នាំនេះមិនបានទៅលេងសមុត្រទេ​ គឺទៅលេងស្ទឹងម្ដង​ ទៅលេងស្ទឹងក៏សប្បាយម៉្យាងដែរ​ ព្រោះមិនមែនទៅធម្មតាទេគឺទៅបែបកម្សាន្ត​ និងជាការលំហែអារម្មណ៍នាបុណ្យរដូវក្ដៅកុំឲ្យស្មុកស្មាញច្រេីនពេក​ ហេីយការស្ទូចត្រីវាគឺជាចំណង់ចំណូលចិត្ត​របស់ខ្ញុំ​ ដូចទៅនិងបង@chanthasambbផងដែរ។ នៅទីនេះសំបូរត្រីស្ទូចណាស់​ ហេីយគឺជាត្រីទឹកសាប​ ជនជាតិកូរ៉េភាគច្រេីនគឺគេមិនញាំទេព្រោះវាមានក្លិនឆ្អាប​ ហេីយត្រីខ្លះបេីតាមខ្ញុំសាកសួរទៅ​ គឺពួកគេ​ថាយកទៅធ្វេីថ្នាំ​ តែខ្ញុំមិនដឹងថាគេយកទៅធ្វេីថ្នាំដេីម្បីព្យាបាលរោគអ្វីនោះទេ។

❄ប្រទេសកូរ៉េសំបូរទៅដោយធនធានធម្មជាតិ​ និងការអភិរក្ស

-បេីនិយាយពី​ ទន្លេ,​ស្ទឹង,បឹងវិញ​ គឺសំបូរត្រីខ្លាំងណាស់​ សំបូរដូចប្រទេសយេីងកាលពីជំនាន់ដេីមដែរ។ បេីតាមខ្ញុំដឹងកាលពី​ដេីម និងលឺចាស់ៗនិយាយប្រាប់កាលពីខ្ញុំនៅតូចៗគឺថាស្រុកយេីងសំបូរត្រីខ្លាំងណាស់​ តែមកដល់ជំនាន់នេះខ្ញុំសង្កេតឃេីញថាប្រទេសយេីង​ បានបាត់បង់ធនធានមច្ឆជាតិច្រេីនខ្លាំងណាស់​ ដោយសារការឆក់,អូសអួន,បំពុល​ ជាដេីម​ ដែលធ្វេីឲ្យប្រទេសយេីងបាត់បង់កាន់តែខ្លាំងទៅៗ។ -បេីនិយាយពីប្រទេសកូរ៉េវិញ​ ធនធានមច្ឆជាតិគឺគេអភិរក្សបានល្អខ្លាំងណាស់​ ដោយសំបូរត្រីគ្រប់ទីកន្លែង​ មិនថាកន្លែងនោះដាច់ស្រយាលឆ្ងាយពីទីក្រុងយ៉ាងណានោះទេ​ គឺមិនមានការឆក់,អូលអួន,បំពុលដេីម្បីយកទៅញាំរឺក៏យកទៅលក់អីនោះទេ។ គឺពួកគេនេសាទតែត្រីទឹកប្រៃតែប៉ុណ្ណោះ៕

ថ្ងែនេះបានតែប៉ុណ្ណឹងទេ​ ប្រហែលប្រពន្ធអត់ឲ្យចូលផ្ទះទេមេីលទៅ​ ព្រោះទំរាំតែមកដល់កន្លែងស្ទូចត្រូវជិះរថភ្លេីងមកឆ្ងាយហេីយត្រូវជិះតាក់សុីមកមួយតង់ទៀតបានមកដល់ផង😀😆

រូបថតជាមួយមហាមិត្ត

Comments

wondercury
អ្នកដែលស្ទូចត្រី គឺការរៀនចិត្តស្ងប់
sarith71
នឹងហេីយបងយេីងគួរតែរៀនធ្វេីចិត្តស្ងប់ទាំងអស់គ្នានៅពេលស្ទូចត្រី​ បេីមិនចឹងទេផ្អេីលត្រីអស់ហេីយ😁