រដូវប្រមូលផលនៅប្រទេសកូរ៉េបានមកដល់ហេីយ

sarith71
#ស្រូវស្ទូងដោយម៉ាសុីននៅប្រទេសកូរ៉េ ងាយស្រួល និងទទួលបានទិន្នផលច្រេីន។ ដោយសារតែប្រទេសកូរ៉េមានរដូវត្រជាក់ ដូច្នេះហេីយរដូវក្នុងការធ្វេីស្រែមិនមានពេលយូរនោះទេ ស្រូវដែលប្រជាជនកូរ៉េត្រូវធ្វេីនោះគឺជាស្រូវ៣ខែទទួលបានទិន្នផល។ ជាហេតុនេះហេីយធ្វេីឲ្យកូរ៉េមិនមានស្រូវឆ្ងាញ់ និងមានក្លិនក្រអូបដូចស្រូវនៅប្រទេកម្ពុជាយេីងទេ ហេីយអង្ករនៅប្រទេសកូរ៉េក៏មិនសូវលក់បានថ្លៃដែរ។ #ដូចយេីងដឹងហេីយថាអង្កររបស់កម្ពុជាយេីងជាអង្ករដែលជាប់ចំណាត់ថ្នាក់លេខ១លេីពិភពលោក ដែលជាអង្ករដាំបាយឆ្ងាញ់ និងមានក្លិនក្រអូប គួរឲ្យចង់បរិភោគ។ តែអ្វីដែលសំខាន់នោះខ្ញុំចង់ឲ្យប្រទេសកម្ពុជាយេីងដូចទៅនឹងប្រទេសកូរ៉េដែរ ដែលធ្វេីឲ្យវិស័យកសិកម្មមានការជឿនលឿន ដោយឲ្យមានគ្រឿងចក្រគ្រប់ប្រភេទ មកជំនួសកំលាំងមនុស្សវិញ។ បេីតាមគំនិតខ្ញុំ ខ្ញុំចង់ឲ្យរាជរដ្ធាភិបាលផ្ដោតលេីវិស័យកសិកម្ម ជាងវិស័យឧស្សាហ៍កម្ម ព្រោះថាប្រសិនបេីវិស័យកសិកម្មមាននូវ ប្រព័ន្ធធារាស្រ្ត ផ្លូវបេតុងអាចចូលបានគ្រប់ស្រែ មានទឹកធ្វេីស្រែបានគ្រប់រដូវ និងទឹកស្រោចស្រប់ដំណាំគ្រប់ប្រភេទ មានគ្រឿងចក្រគ្រប់ប្រភេទ នោះប្រទេសកម្ពុជាយេីងនឹងអាចរីកចំរេីនបានលឿនបំផុត។

Comments

vannlyda
អង្ករខ្មែរយើង សម្រស់ចាញ់គេទេដឹង?
sathya
give u a support