ម៉ាសុីនកាត់ស្បោង (스레타 원단)sarith71Follow7yr agoកាលពីមុនខ្ញុំបានណែនាំបងប្អូនទាំអស់គ្នាពីកន្លែងព្រិនថង់(ស្បោង) តែឥឡូវនេះខ្ញុំនិងណែនាំពីម៉ាសុីនកាត់វិញម្ដង បន្ទាប់ពីព្រិនហេីយ គឺស្បោងខ្លះយកមកចូលម៉ាសុីនកាត់ជាយសងខាងចោល ហេីយកាត់តម្រូវទៅតាមការកម្ម៉ងរបស់អតិថិជន ខ្លះកម្ម៉ង៥០០ម៉ែត្រក្នុងមួយដុំ ខ្លះ១០០០ម៉ែត្រក្នុងមួយដុំ ខ្លះទៀតក៏កម្ម៉ងទៅតាមតម្រូវការរបស់ក្រុមហ៊ុន។ នេះគឺជាម៉ាសុីនដែលខ្ញុំកាន់ញឹកញាប់ជាងគេក្រៅពីម៉ាសុីនព្រិន ការងារនៅកន្លែងនេះគឺខ្ញុំជាអ្នករ៉ាប់រងទាំងអស់ ស្បោងត្រូវកាត់យ៉ាងមិចៗនោះ គ្រាន់តែយកក្រដាស់ការងារពីថៅកែហេីយធ្វេីតាមក្រដាស់ជាការស្រាច់។ ខ្ញុំសូមណែនាំដល់បងប្អូនដែលអត់មានការងារនិងបងប្អូនដែលមានការងារហេីយទទួលបានប្រាក់ខែតិចនៅស្រុកខ្មែរយេីង បេីសិនជាអាចខ្ញុំចង់អោយបងប្អូនមកធ្វេីការដេីម្បីសន្សំគ្រាប់ពូជនៅស្រុកគេ យកទៅសាបព្រួសនិងបង្កេីតមុខរប ដេីម្បីអភិវឌ្ឃន៍ប្រទេសយេីងអោយដូចប្រទេសគេដែរ។ សូមបញ្ចាក់ផងដែរថាជនជាតិកូរ៉េពីមុនក៏ធ្លាប់ទៅធ្វេីជាពលករគេដែរ ខ្ញុំធ្លាប់សួរជនជាតិកូរ៉េដែរតែខ្ញុំភ្លេចឈ្មោះប្រទេសដែលជនជាតិកូរ៉េធ្លាប់ទៅធ្វេីជាពលករនោះបាត់ហេីយ(សូមអភ័យទោស)។ ហេីយការងារនៅប្រទេសកូរ៉េមិនពិបាកជាងការងារលីសុីម៉ងនៅស្រុកខ្មែរយេីងនោះទេ ការងារនៅប្រទេសកូរ៉េគឺស្រួលជាងការងារនៅស្រុកខ្មែរយេីងឆ្ងាយណាស់ ភាគច្រេីនគឺគេធ្វេីដោយកំលាំងម៉ាសុីន ការងាម៉ោងតិចហេីយទទួលបានប្រាក់ខែច្រេីន តែបេីចង់បានប្រាក់ខែកាន់តែច្រេីននោះគឺយេីងអាចធ្វេីការថែមម៉ោង ដោយប្រាក់ថែមម៉ោងគុណជាពីនៃប្រាក់ខែគោលរបស់យេីង។ និយាយពីច្បាប់នៅប្រទេសកូរ៉េវិញថៅកែនិងពលករមានសិទ្ធស្មេីរគ្មាដោយថៅកែមិនអាចជិះជាន់ជ្រាំធាក់ កិបកេងកំលាំងញឹសឈាមនិងរំលោភសិទ្ធរបស់យេីងបានឡេីយ។ តែមករស់នៅស្រុកគេទាំងការរស់នៅនិងអាកាសធាតុគឺវាមិនដូចគ្នានោះទេ នៅប្រទសកូរ៉េមាន៤រដូវគឺ រដូវផ្ការីក,រដូវស្លឹកឈេីជ្រុះ,រដូវក្កៅ,និងរដូវត្រជាក់។ នៅរដូវត្រជាក់គឺពិបាកបន្តិចហេីយសម្រាប់ជនជាតិខ្មែរយេីងដែលប្រទេសយេីងពុំមានរដូវត្រជាក់នេះ។