សូមថែរក្សាសុខភាពនៅរដូវត្រជាក់(កូរ៉េខាងត្បូង)

sarith71
ឃាតករលេខ២ដែលសម្លាប់ប្រជាជនច្រើនជាងគេ​ក្នុងប្រទេសកូរ៉េ ក្នុងនោះក៏មានពលករខ្មែរយេីងដែរ​ គឺ​(협심증) ជាជំងឺ​ផ្គត់ផ្គង់ឈាមទៅបេះដូងមិនគ្រប់គ្រាន់​ ជំងឺនេះកើតឡើងនៅរដូវត្រជាក់​ច្រើនជាងគេ​។ អការះជំងឺនេះ​ ឈឺទ្រូងតឹងណែន​ មា​នរម្មណ៍ញាប់ៗ​ រាលដាលដល់ស្មា​ កញ្ចឹងក​ នឹង​ដងខ្លួន​ ធ្វើអោយសរសៃបេះដូងជាប់គាំង​ ដោយសារស្ទះសាច់ដំបេះដូង​ ឈាមផ្គត់ផ្គង់ទៅបេះដូងមិនគ្រប់គ្រាន់​ ជំងឺនេះគ្រោះថ្នាក់ណាស់​ ​ដោយសារមិនដឹងអាការះដំបូង​ ។

#យើងអាចតេស្តពេលឡើងជណ្តើ​រ​តើមានអាការះបែបនេះទេ?

វិធីការពារ​ តមបារី​ ស្រា​ ហូបបន្លែនឹងផ្លែឈើ​ ជាពិសេស​ ហាត់ប្រាណអោយទៀងទាត់​ 30-40នាទីរាល់ថ្ងៃដាច់ខាត​ ជនជាតិកូរ៉េចូលចិត្តដើរថ្មើជើងដើម្បីហាត់ប្រាណ​ យើងអាចសនិ្នដ្ឋានបានខ្លះៗហើយ​ មូលហេតុនៃការដេកស្លាប់​ ជាពិសេសបងប្អូនខ្មែរយេីងដែលមកបម្រេីការងារនៅប្រទេសកូរ៉េនារដូវត្រជាក់នេះ​ សូមថែរក្សាសុខភាពទាំងអស់គ្នា​ ព្រោះកន្លងមកមានបងប្អូនយេីងដេកស្លាប់ច្រេីនណាស់​ នៅរដូវត្រជាក់នេះ។

#ការឈឺទ្រូងមិនមែនគ្មានមូលហេតុនោះទេ​ ត្រូវតែធ្វើវិនិច្ឆ័យ

សូមអនុវត្តន៍តាម​ វីធីការពារខាងលេី😍😍 ពីខ្ញុំ@sarith71 "កូរ៉េខាងត្បូង"

Comments