និយាយប្រាប់អ្នកទាំងអស់គ្នាត្រង់ទៅចុះ មនុស្សខ្ញុំមិនចេះខឹងនរណាគេផ្តេសផ្តាសនោះទេ ទោះមានខំហឹងយ៉ាងណាក៏ដោយ ខ្ញុំតែងតែចង់ផ្សះផ្សាអោយចេះអធ្យាស្រ័យមករកគ្នាវិញរហូត ព្រោះខ្ញុំគិតថាការខឹង ការគុំគួនគ្នាការចង់យកឈ្នោះគ្នា ធ្វេីអោយយេីងមានវិប្បដិសារី គិតច្រេីននិងនាំទុក្ខដាក់ខ្លួនទៅវិញទេ។ ការខឹងច្រេីនគឺបង្កេីតបញ្ហាអោយខ្លួនឯងច្រេីនណាស់ ដូចច្នេះហេីយយេីងគួរតែរៀនពីវិធីសាស្រ្ត ដេីម្បីទប់កំហឹងនិងចេះទាញកំហឹងខ្លួនឯងអោយបាន។ ខ្ញុំដាក់ឈ្មោះខ្លួនឯងថាsarih71 ព្រោះខ្ញុំជាមនុស្សស្មោះត្រង់ មិនចេះកុហក មិនចេះរករឿងអ្នកដ៏ទៃ មិនចេះបៀតបៀនអ្នកណានោះទេ គេធ្វេីអ្វីក៏ធ្វេីទៅជារឿង ជាសិទ្ធរបស់គេយេីងមិនអាចទៅហាមឃាតចិត្តគេបានទេ តែមនុស្សដែលខឹងច្រេីនគឺចូលចិត្តដុតខ្លួនឯង ព្រោះធ្វេីអោយគេគិតច្រេីន។ មនុស្សដែលស្មោះត្រង់ ដែលល្អ ត្រឹមត្រូវ ដែលគ្នាអ្វីគួរអោយលាក់បាំងគឺពួគេចូលចិត្ត បញ្ចេញអត្តសញ្ញាណរបស់ពួកគេជាសាធារណ:ណាស់ ព្រោះគេគិតថាគ្នាអ្វីត្រូវខ្លាចនោះទេ។


