#រដូវទាំង4របស់ប្រទេសកូរ៉េ
1 រដូវស្លឹកឈេីជ្រុះ
2 រដូវរងា
3 រដូវផ្ការីក
4 រដូវក្ដៅ
1). រដូវស្លឹកឈើជ្រុះវិញ គឺចាប់ពីខែ 9~ 11 ជាខែមួយដែមានអាកាសធាតុ ត្រជាក់គួរសម ចំនែកដើមឈើប្រែ ពណ៌លឿង និងក្រហម បន្ទាប់មកក៏ជ្រុះស្លឹក នៅសល់តែគ្រងឆ្អឹង ។ ហើយក៏ស្រស់ស្អាតមិនចាញ់រដូវផ្ការីកនោះទេ ។

2). រដូវរងា គឺចាប់ផ្តើមពីខែ 12 ~2 ជាខែមួយដែល ព្រិលធ្លាក់ ហើយថែមទាំងមានសីតុណ្ហភាព ចុះត្រជាក់ខ្លាំងបំផុត ក្រោម0 - 20c’ ទៅដល់ -26c’ រឺ លើសទៅតាមតំបន់ វាជាខែមួយ ដែលពិបាករស់នៅជាងគេក្នុងទឹកដីកូរ៉េខាងត្បូង ។ ហើយខែនោះដែរ ក៏មានកំណើន នៃការគាំងបេះដូង ស្លាប់ជារឿយៗផងដែរ ចំនែកឯ ទឹកស្ទឹង បឹង ទន្លេ សមុទ្រត្រូវ រឹងកកក្លាយជាទឹកកក។

3). រដូវផ្ការីក គឺចាប់ពីខែ 3 ~5 មានផ្ការីក គ្រប់ទីកន្លែងនៅតាមដងផ្លូវ ចំនែកឯអាកាសធាតុវិញ ប្រហែល ត្រឹម 10c’ ចុះ ត្រជាក់ល្មមមិនក្តៅ និង មិនត្រជាក់។

4). រដូវក្តៅចាប់ពីខែ 6 ~8 កំដៅក្តៅចង់ដូចនៅខ្មែរដែរ ។ ខែដែលក្តៅបំផុតគឺ ក្នុងខែ8 អតិប្បរិមា 38~40 c’ ។ ហើយនៅប្រទេសកូរ៉េ តំបន់ដែលក្តៅជាងគេ គឺទីក្រុងថេហ្គូ ។ តែបើសិនជាចង់អោយ ចំណីភ្នែក ក៊ំភ្លេចទៅលេង ប៊ូសាន មាត់ឆ្នេរសមុទ្រ ។
ពីខ្ញុំ@sarith71
"សាធារណៈរដ្ធកូរ៉េខាងត្បូង"
កំពុងស្ថិតនៅក្នុងរដូវស្លឹកឈេីជ្រុះ