កន្លែងផលិតនិងវេចខ្ចប់ស្បោងផ្លាស់ស្ទិច

sarith71
សួស្ដីបងប្អូនទាំងអស់គ្នាកាលពីមុនខ្ញុំបានណែនាំកន្លែង​ ព្រិនស្បោង​ និងកន្លែងកាត់ជាយស្បោង​ តែថ្ងែនេះខ្ញុំនិងណែនាំបងប្អូនទាំងអស់គ្នាពីកន្លែង​ ផលិតនិងវេចខ្ចប់ស្បោងវិញម្ដង។ បន្ទាប់ពីព្រិន​ និងកាត់ជាយរួចហេីយ​ គឺត្រូវយកចូលម៉ាសុីនផលិតជាថង់​ (ស្បោង)តែម្ដង​ មុខនិងចេញជារូបរាងស្បោងមួយៗគឺត្រូវឆ្លងកាត់ម៉ាសុីនមិនតិចទេ​ ហេីយក៏មិនចំណាយអស់តិចដែរ​ តែស្បោងមួយៗមានគុណភាពល្អណាស់។ នៅពេលធ្វេីប្រសិនបេីមានខូចតែបន្តិចក៏គេចោលដែរ​ និយាយរួមគឺគេផលិតយកមានគុណភាពល្អតែម្ដង​ ហេីយថង់(ស្បោង)មានច្រេីនមូដច្រេីនម៉ាកច្រេីនប្រភេទណាស់ ការធ្វេីគឺយេីងធ្វេីទៅតាមប្រភេទស្បោងនិងតាមការកម្ម៉ង់របស់អតិថិជន។ បន្ទាប់ពីធ្វេីរួចហេីយគឺយេីងត្រូវវេចខ្ចប់ដាក់កេះ​ ដេីម្បីដឹកជញ្ចូនយកទៅអោយម៉ូយ​ ជាពិសេសម៉ូយនៅតាមផ្សារម៉ាត(market)កម្ម៉ងច្រេីនៗណាស់។(មានវីឌីអូ) កន្លែងនេះមានជនបរទេស៦នាក់​ និងជនជាតិកូរ៉េ៣នាក់​ ហេីយកន្លែងនេះធ្វេីការពីវេនគឺវេនយប់និង​ វេនថ្ងែគឺត្រូវផ្លាស់ប្ដូរគ្នាធ្វេីរហូត​ និយាយរួមគឺម៉ាសុីននេះគ្នាថ្ងែបានឈប់ទេ​ សូម្បីតែថ្ងែចុងសប្ដាហ៍ក៍មិនឈប់ដែរគឺធ្វេីរការថែមម៉ោងរហូត។ ហេីយនិយាយពីប្រាក់ខែវិញគឺសមរម្យអាចទទួលយកបាន​ក្នុងមួយខែចន្លោះពី២០០០$ទៅ២៥០០$ដែរ​ តែក៏ត្រូវចំណាយលេីការរស់នៅប្រចាំថ្ងែក៏ច្រេីនដែរ។

video👇👇

https://youtu.be/-gNEWrH7-DM

Comments

ចំណាយដើមលើម៉ាស៊ីនអស់ច្រើនមែន អ្នកធ្វើការនៅទីនេះត្រូវស្តាប់សម្លេងនេះរាល់ថ្ងៃ
wondercury
thank you for your video