អត្ថន័យនៃបុណ្យភ្ជុំបិណ្ឌកូរ៉េ

sarith71

#ពិធីបុណ្យភ្ជុំបិណ្ឌកូរ៉េមានអត្ថន័យដូចម្តេច?

추석(ភ្ជុំបិណ្ឌកូរ៉េ) បុណ្យឈូសក់(추석)ជាបុណ្យប្រពៃណីជាតិដ៏សំខាន់មួយក្នុងប្រទេសកូរ៉េ។ បុណ្យឈូសក់ គេប្រារព្ភធ្វើឡើងចំថ្ងៃ១៥កើតខែ៨តាមច័ន្ទគតិ។បុណ្យឈូសក់ មានឈ្មោះច្រើនយ៉ាងដែលហៅតាមភាសាកូរ៉េបុរាណផង កូរ៉េបែបចិនផង។ អត្ថន័យរួមនៃពាក្យឈូសក់គឺ យប់ព្រះច័ន្ទពេញវង់ ឬបុណ្យព្រះច័ន្ទពេញវង់។បុណ្យនេះគេធ្វើដើម្បីរំឭក ឬអបអរសាទរដល់រដូវកាលប្រមូលផលដែលបានចាប់ផ្តើមតាំងពីរដូវ រំហើយ ឆ្លងកាត់រដូវក្តៅ ចូលមកដល់រដូវស្លឹកឈើជ្រុះ។ ឈូសក់ជារដូវកាលមួយដ៏ល្អបំផុតសំរាប់ការរស់នៅនៃជនជាតិកូរ៉េ រដូវក្តៅបានកន្លងហួសទៅ រដូវរងារមិនទាន់មកដល់ រដូវដែលភោគផលកសិកម្ម មានស្រូវអង្ករ ផ្លែឈើ ដំណាំដាំ កំពុងតែឲ្យផល។ ឈូសក់ត្រូវបានបុព្វការីជនកូរ៉េយកមកប្រារព្ភជាបុណ្យប្រពៃណីជាតិតាំងពីសម័យសាមគុគ(삼국시대)តរៀងមកដល់សព្វថ្ងៃ ទោះទំរង់នៃការធ្វើមានការប្រែប្រួលតាមពេលវេលាខ្លះៗ ក៏ដោយ។ នៅថ្ងៃបុណ្យឈូសក់ជនជាតិកូរ៉េបានយកភោគផលដែលកំពុងទទួលបានថ្មីៗនេះ រៀបចំសែនព្រេនបូជាដល់អារុក្ខអារក្ស ទេព្វនិករ និងសក្កទេវរាជ ជាពិសេសព្រះច័ន្ទពេញវង់ដ៏ភ្លឺស្រ ឡះកំពុងរះពេញបូរមី។ ហើយថ្ងៃឈូសក់ ជាវរោកាសដែលកូន ចៅត្រូវជួបជុំគ្នានៅទីបញ្ចុះសពនៃបុព្វការីជនដើម្បីកាត់ស្មៅ សំអាតផ្នូរដូនតាដែល ត្រូវបានស្មៅវល្លិ៍ដុះជុំជិតក្នុងរដូវក្តៅភ្លៀងធ្លាក់ច្រើន។ មានបង ប្អូនខ្មែរនៅកូរ៉េបាននាំគ្នាឲ្យអត្ថន័យបុណ្យឈូសក់ថា"ភ្ជុំបិណ្ឌកូរ៉េ" តែអត្ថន័យនៃពាក្យឈូសក់កូរ៉េ និងភ្ជុំបិណ្ឌខ្មែរមានន័យមិនដូចគ្នាទេ។បើនិយាយឬឲ្យអត្ថន័យថា បុណ្យសំពះលោកខែកូរ៉េ ហាក់ត្រឹមត្រូវជាង។ សូមឲ្យបងខ្មែរនៅកូរ៉េជួបប្រកបតែវិបុលសុខ និងរឿងល្អៗក្នុងរដូវកាលបុណ្យឈូសក់គ្រប់ៗគ្នា។ "អត្ថបទនេះបកប្រែពីសៀវភៅភាសាកូរ៉េ"កាលពីខ្ញុំរៀនមុនពេលមកកូរ៉េ

Comments

sathya
nice sharing
worthtrick
Nice pics sarith..
vannlyda
មានការយល់ដឹងច្រើន គួរឲរំភើបណាស់ ! អរគុណនេះជាកាដូ សម្រាប់ចំណេះដឹងជូនដល់ខ្មែរផងដែរ
mianfahad
wow amazing Photoshoot