#មុនពេលប្រេីប្រាស់
មុនពេលប្រេីយេីងត្រូវលាងទឹកឲ្យបានស្អាតហេីយយកវាទៅដាក់ក្នុងម៉ាសុីនសម្ងួត ឬសម្លាប់មេរោគ ឬក៏យកទៅស្រុះទឹកក្ដៅដេីម្បីសម្លាប់មេរោគ។ ធ្វេីបែបនេះរាងរាល់មុនពេលយកវាមកប្រេីប្រាស់ ប្រសិនបេីយេីងមិនធ្វេីបែបនេះទេ នោះយេីងនឹងជួបហានិភ័យច្រេីនទៅលេីកូនរបស់អ្នក វាអាចបង្កមេរោគដូចជា៖ រាគរួស,ក្ដៅខ្លួន,ហៀសំបោរ,ពេលខ្លះរហូតទៅដល់ឈឺធ្ងន់ធ្ងរតែម្តង។ ដូច្នេះហេីយសូមមាតាបិតារក្សាអនាម័យជាចម្បង៕
#នៅពេលប្រេីប្រាស់
នៅពេលប្រេីយេីងគ្រាន់តែរៀបចំឲ្យត្រូវតាមក្បួនខ្នាត បន្ទាប់មកយេីងគ្រាន់តែយកទៅដាក់នៅលេីសុដន់ ហេីយធ្វេីការច្របាច់ដៃវា ពេលនោះទឹកដោះយេីងនឹងចេញមកហេីយ។ តែសម្រាប់់ស្រ្តីដែលមានកូនដំបូង គឺមិនសូវមានទឹកដោះនោះទេ ដូចជាប្រពន្ធខ្ញុំចឹងគាត់មិនសូវមានទឹកដោះនោះទេ ក៏ដូចជាស្រ្តីភាគច្រេីនដែលមានកូនដំបូងផងដែរ។ ដេីម្បីឲ្យមានទឹកដោះខ្ញុំសូមណែនាំឲ្យស្រ្តីដែលទេីបតែសម្រាលកូនគួរតែទទួលទានសារាយសមុត្រ ឲ្យបានរាងរាល់ពេលបាយ ដោយភាសាកូរ៉េគេហៅថា"미역국" ព្រោះថាសារាយសមុត្រអាចធ្វេីឲ្យយេីងមានទឹកដោះរហូតទៅដល់90% ជាទូរទៅជនជាតិកូរ៉េនៅពេលសម្រាល់កូនគឺត្រូវតែទទួលទានម្ហូបមួយនេះជាប្រចាំ ទោះចង់មិនចង់ក៏ត្រូវតែទទួលទានដែរ។
ខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីម៉ាសុីនសំងួតកំប៉ុងទឹកដោះគោ និងម៉ាសុីនកំដៅទឹកដោះគោដល់បងប្អូននៅអត្ថបទក្រោយទៀត។
សូមបញ្ចាក់ៈ👇
ខ្ញុំបានទិញឧបករណ៍នេះនៅតាមកម្មវិធីលក់ឥវ៉ាន់អនឡាញមួយដែលមានឈ្មោះថាខូប៉ាង"쿠팡" បងប្អូននៅកូរ៉េអាចរកទិញឧបករណ៍នេះបានដែលមានឈ្មោះថា유니맘 유축기 (សូមអរគុណ)



