

នៅពេលដាំ៖
គេត្រូវបោសសំអាត រៀបចំទុយោទឹក រៀបចំស្នោហេីយដាក់ទឹកក្នុងស្នោអោយជោគនិងសព្វ។ហេីយគេលេីកដាក់ដាំតែម្តង ក្នុងការដាំគឺអត់មានអីពិបាកទេគ្រាន់តែលេីកកូនដាក់បន្តុបនៅលេីស្នោដែលយេីងរៀបហេីយនោះ បន្ទាប់មកដោតទុយោទឹកនៅនឹងស្នោក្បែរគុលជាការស្រាច់។ការដាំលេីស្នោគឺត្រូវការតែទឹកតែប៉ុណ្ណោះដេីម្បីទ្រទ្រង់ជីវិត ក៏ប៉ុន្តែយេីងត្រូវលាយជីដាក់នៅក្នុងទឹកនោះ។(ខ្ញុំមានមិត្តភ័ក្ភម្នាក់គាត់អ្នកខាងលាយជីនេះតែម្ដងគាត់ឈ្មោះ"ជួប" fb>kimchuob kc)[ខ្ញុំបានណែនាំអោយលេងសេរីដែរសង្ឃឹមថាគាត់នឹងបានឃេីញ]
នៅពេលវាធំបន្តិចគឺត្រូវបាញ់ថ្នាំ ដង្កូវនិងសត្វល្អិតផ្សេងៗទៀត។

នៅពេលតែងមែកនិងការថែទាំ៖
ក្នុង១ដេីមគេបំបែក២ទៅ៣មែកតែប៉ុណ្ណោះហេីយត្រួយនិងមែកផ្សេងទៀតគឺត្រូវកាក់ចោល។
ចំណែកឯផ្លែវិញក្នុង១ដេីមគេយក5~8ផ្លែ ប្រសិនដេីមណាផ្លែច្រេីនរឺផ្លែជាប់គ្នាត្រូវបេះវាចោលខ្លះ
យេីងធ្វេីបែបនេះធ្វេីអោយផ្លែធំៗល្អ និងត្រូវខ្នាតហេីយលក់បានថ្លៃ។
នៅពេលដេីមធំបន្តិចគឺយេីងត្រូវចងខ្សែរទំលាក់ពីលេីមកដេីម្បីរំដេីមម្ទេសទៅតាមខ្សែរនឹង ដេីមម្ទេសខ្ពស់បំផុតគឺ3~4ម៉ែត្រ និយាយរួមគឺដល់ដំបូលតែម្ដង នៅពេលដេីមខ្ពស់គឺគេជិះម៉ាសុីនដេីម្បីតែងមែកនិងប្រមូលផល។ ម៉ាសុីនជិះនោះគឺយេីងអាចដំឡេីងទៅលេីក៏បានទៅក្រោមក៏បាននិងជាន់ហ្គែដេីម្បីបញ្ចាទៅមុខ






នៅពេលប្រមូលផល៖
ពេលផ្លែម្ទេសទុំល្មមបេះគឺគេយកកូនកាំបិតកាត់ទងរបស់វានិងយកទៅកន្លែងវេចខ្ចប់ ពេលវេចខ្ចប់រួច នៅកន្លែងខ្ញុំគេនាំចេញទៅប្រទេសជប៉ុន និងលក់នៅទីផ្សារក្នុងស្រុក។





